ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ថ្មី​ៗ​​ប្រឆាំង​ជប៉ុន​នៅចិន

12 ឆ្នាំ មុន

បាតុកម្ម​ប្រឆាំង​ជប៉ុន​ដោយ​សារ​ជម្លោះ​ប្រជុំ​កោះ​​ឌី​អាវយូ​ឬ​​សេនកាគូកាលពី​ថ្ងៃទី១៦ កញ្ញា ប្រមូល​ផ្តុំ​មនុស្ស​ជាច្រើន​ពាន់​នាក់​ក្នុង​ទីក្រុង​​​ជា​​ច្រើន​របស់​ចិន​ សម្រាប់​២ថ្ងៃជាប់​គ្នា ។​បាតុកម្ម​ទាំង​នោះ​​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​១៥ កញ្ញា​ ​ក្នុង​ទីក្រុង​ចិន​ជា​ច្រើន​មានទាំង​នៅ​ក្រុង​ប៉េកាំង​ផង​​ដែរ ។​ ​

នៅ​រដ្ឋ​ធានី​ចិន​ពួក​បាតុករ បាន​ប្រមូល​ផ្តុំ​​​គ្នានៅស្ថាន​ទូត​ជប៉ុន​ក្រោយ​​​ការ​ប្រកាស​របស់​ក្រុង​តូក្យូ​​​ទិញ​យក​ពីម្ចាស់​ឯកជន​ជាគ្រួសារ​ជប៉ុន​មួយនូវ​ប្រជុំ​កោះ​នោះ​​ដែល​ចិន​ហៅ​ឈ្មោះ​ថា ឌី​អាវ​យូ ហើ​យ​ជប៉ុន​​​ហៅ​សេនកា​គូ ​។ កាលពី​ថ្ងៃទី​១៦ កញ្ញា​​ ប៉ូលិស​ចិន​បាន​ធ្វើ​អន្តរ​ាគមន៍​​ ដោយ​បាញ់​ឧស័្មន​បង្ហូរ​ទឹក​ភ្នែក​ និង​កាណុង​បាញ់​ទឹក​​ដើម្បី​​បំបែកមនុស្ស​​ជា​ច្រើន​​ពាន់នាក់ ​​ដែល​ធ្វើ​ការ​តវ៉ា ​នៅ​តាម​ម​ហាវិថី​មួយ​នៅ​ទីក្រុង​​សេន​ហ្សេន ​ជិត​ក្រុង​ហុង​កុង​​​​ដែលនៅ​ទី​នោះ​ពួ​ក​បាតុករ​​​បាន​ប៉ុន​ប៉ង​ទម្លុះ​របាំង​ការពារ​របស់​ប៉ូលិស​​​ ហើយ​សម្រុកចូល​​ហាង​ជប៉ុន​មួយ។​ ការ​វាយ​ប្រហារ​ប្រហាក់​ប្រហែល​គ្នា​នោះ​ដែរ​ប្រឆាំង​បណ្តា​ហាង​ទំនិញ​រថយន្ត​និង​ភោជ​នីយ​ដ្ឋាន​ជប៉ុន​កើតមាន​ក្នុងទី​ក្រុង​ចិន​យ៉ាង​​តិច​៥ ។​​

ចំណែក​ទូរទស្សន៍​ជប៉ុន​​​​NHK រាយការណ៍​ថា​ ពួក​​បាតុករ​​បាន​ចូល​​កាល​ពី​ថ្ងៃទី​១៥ កញ្ញា ​​​​ក្នុង​រោង​ចក្រ​ជប៉ុន​​ចំនួន​១០​នៅទីក្រុង ​កិញដាវ ភាគ​ខាងកើត​ចិន​​​​ដោយ​បាតុកម្ម​​រាលដាលដល់​ទីក្រុង​​ចិន​ចំនួន​៧២ ។​​NHK​ រាយការណ៍​ផង​ដែរ​ថា នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​​​​លោក​ យូស៊ី​ហុីកូណូដា ​បាន​ជំរុញ​ឱ្យ​រដ្ឋា​​ភិ​បាល​​​ចិន​ការ​ពារ​សន្តិ​សុខ​​​បណ្តា​ជនជាតិ​ជប៉ុន​​និង​បណ្តា​សហគ្រាស​ជប៉ុន ៕