ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​ទ្បុំ​ប៊ី​ផ្ដល់​រង្វាន់​១.៣​លាន​ដុល្លារ​ដល់​អ្នក​ផ្ដល់ ព័ត៌មាន​ឈាន​ដល់​ការ​រំដោះ​ចំណាប់ខ្មាំង​៤​នាក់

13 ឆ្នាំ មុន

មេបញ្ជាការ​កងទ័ពជើងគោក​កូ​ឡុំ​ប៊ី អះ អាង​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ថា ប្រាក់​រង្វាន់ ជិត​១,៣​លាន​ដុល្លារ នឹង​ប្រគល់​ឱ្យ​អ្នក​ផ្ដល់ ព័ត៌មាន​ម្នាក់​ដែល​រួមចំណែក​ដល់​ការ​ជួយ រំដោះ​ចំណាប់ខ្មាំង​សំខាន់​៤​នាក់​របស់​ពួក ឧទ្ទាម​កូ​ឡុំ​ប៊ី FARC ។ ឧត្ដមសេនីយ៍​អូ​ស្ការ​ហ្គុ​ង​ហ្សា​ឡេ​ស ថ្លែង កាលពី​ថ្ងៃ​ទី​២៦ មិថុនា ទៅ​កាន់​សារព័ត៌មាន ថា យើង​មាន​ផែនការ​មួយ​ច្បាស់លាស់ យើង ក្ដាប់​បាន​ពី​លក្ខខណ្ឌ​សន្ដិសុខ​នៅ​ជុំវិញ​ចំណាប់ខ្មាំង និង​ទីលាន

មេបញ្ជាការ​កងទ័ពជើងគោក​កូ​ឡុំ​ប៊ី អះ អាង​កាលពី​ថ្ងៃ​ទី​១៦ មិថុនា ថា ប្រាក់​រង្វាន់ ជិត​១,៣​លាន​ដុល្លារ នឹង​ប្រគល់​ឱ្យ​អ្នក​ផ្ដល់ ព័ត៌មាន​ម្នាក់​ដែល​រួមចំណែក​ដល់​ការ​ជួយ រំដោះ​ចំណាប់ខ្មាំង​សំខាន់​៤​នាក់​របស់​ពួក ឧទ្ទាម​កូ​ឡុំ​ប៊ី FARC ។ ឧត្ដមសេនីយ៍​អូ​ស្ការ​ហ្គុ​ង​ហ្សា​ឡេ​ស ថ្លែង កាលពី​ថ្ងៃ​ទី​២៦ មិថុនា ទៅ​កាន់​សារព័ត៌មាន ថា យើង​មាន​ផែនការ​មួយ​ច្បាស់លាស់ យើង ក្ដាប់​បាន​ពី​លក្ខខណ្ឌ​សន្ដិសុខ​នៅ​ជុំវិញ​ចំណាប់ខ្មាំង និង​ទីលាន ។

យើង​ដឹង​ពី​ចំនួន​ពួក​ភេរវ ករ ដែល​យាម​ការពារ​ចំណាប់ខ្មាំង​ទាំងនេះ ហើយ​យើង​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ ចំណាប់ខ្មាំង​តាម​ពេល​កំណត់​មួយ ។ ឧត្ដម សេនីយ៍​រូប​នោះ​ពុំ​បាន​លាតត្រដាង​ភាព លំអិត​អំពី​ប្រតិបត្ដិ​នេះ​ទៀត​ឡើយ ដោយ លោក​គ្រាន់តែ​បញ្ជាក់​ថា ប្រតិបត្ដិការ​សំរេច បាន​ជោគជ័យ​ដោយសារ​ការ​បញ្ជាក់​ភូមិ សាស្ដ្រ​ច្បាស់​របស់​អ្នក​ផ្ដល់​ព័ត៌មាន​ដែល​នឹង ទទួល​រង្វាន់​១,៣​លាន​ដុល្លារ ៕