ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្ន​ផល​​​ឧស្សា​ហ​កម្ម​​​តំបន់​អឺ​រ៉ុប​​​កើន​​0,6%​ក្នុង​​ខែ​​កក្កដា

12 ឆ្នាំ មុន

​ផលិត​ផល​​​ឧស្សា​ហ​កម្ម​​​​​តំបន់​អឺ​រ៉ុប​​​កើន​ ០,៦% នៅ​ក្នុង​​​​ខែ​កក្កដា ​​បន្ទាប់ពី​​​​​ធ្លាក់​ចុះ​ ០,៦% កាល​ពី​​​​ខែ​មុន ។ តាម​​​តួ​លេខ​​​​របស់​ទី​ភ្នាក់​ងារ​​​​ទិន្ន​​ន័យ​​​​ Eurostat ​បង្ហាញ​ថា ​​ការ​រើប​ឡើង​​វិញ​នេះ​ ដោយ​សារ​​​​មាន​កំណើន​ផលិត​កម្ម​​​​ទំនិញ​​ឧស្សា​ហ​កម្ម​​ ២,៤%​​ ។ទំនិញ​​​អន្ត​រ​ការី​​កើន ០,១%​ ខណៈ​ដែល​​​ទំនិញ​ប្រើ​ប្រាស់​​រយៈ​ពេល​​​​វែង​ធ្លាក់​ចុះ​​​០,៥%​ ហើ​យទំនិញ​ប្រើ​ប្រាស់​​​​រយៈ​ពេល​​​ខ្លី​ធ្លាក់​ចុះ​ ០,៦%​ដែរ

​ផលិត​ផល​​​ឧស្សា​ហ​កម្ម​​​​​តំបន់​អឺ​រ៉ុប​​​កើន​ ០,៦% នៅ​ក្នុង​​​​ខែ​កក្កដា ​​បន្ទាប់ពី​​​​​ធ្លាក់​ចុះ​ ០,៦% កាល​ពី​​​​ខែ​មុន ។ តាម​​​តួ​លេខ​​​​របស់​ទី​ភ្នាក់​ងារ​​​​ទិន្ន​​ន័យ​​​​ Eurostat ​បង្ហាញ​ថា ​​ការ​រើប​ឡើង​​វិញ​នេះ​ ដោយ​សារ​​​​មាន​កំណើន​ផលិត​កម្ម​​​​ទំនិញ​​ឧស្សា​ហ​កម្ម​​ ២,៤%​​ ។ទំនិញ​​​អន្ត​រ​ការី​​កើន ០,១%​ ខណៈ​ដែល​​​ទំនិញ​ប្រើ​ប្រាស់​​រយៈ​ពេល​​​​វែង​ធ្លាក់​ចុះ​​​០,៥%​ ហើ​យទំនិញ​ប្រើ​ប្រាស់​​​​រយៈ​ពេល​​​ខ្លី​ធ្លាក់​ចុះ​ ០,៦%​ដែរ​ ។​ ​ចំណែក​​​​ផលិត​កម្ម​​​​ថាម​ពល​​​ធ្លាក់​ចុះ​​​ ១,២%​ នៅ​ក្នុង​​​​រយៈ​ពេល​​​​ដូច​គ្នា​នេះ ។​

​នៅទូ​ទាំង​​ប្រទេស​សហ​គមន៍​អឺ​រ៉ុប​​​​ទាំង​​២៧​​ ទិន្ន​ផល​​​ឧស្សា​ហកម្ម​​​​កើន​​១,១%​ នៅ​ក្នុង​ខែ​​​​កក្កដា ​ខណៈ​​កាល​ពី​​​ខែ​មិថុនា​ ​​ធ្លាក់​ចុះ​​​០,៨%​ ។ក្នុង​​​ចំណោម​​​​រដ្ឋ​​​សមាជិក​​​ទាំង​អស់​ ប្រទេស​ដែល​​​មាន​កំណើន​​​ខ្ពស់​បំផុត​​​​ គឺ​ប្រទេស​​​លីទុយ​​​អានី​​ មាន​​កំណើន​​​​៤,៤%​ អង់​គ្លេស​​កើន​ ២,៩% ​​និង​​ដា​ណឺ​ម៉ាក​​កើន​ ២,៣% ។ ចំណែក​ប្រទេស​​ដែល​​​ធ្លាក់​ចុះ​​ខ្លាំង​​​ជាង​គេ​ គឺ​ប្រទេស​​​​ស្លូវេនី ធ្លាក់​ចុះ ២,៣% ប្រទេស​ហូឡង់​​​​ ធ្លាក់​ចុះ​០,៨%​​ និង​ម៉ាល់​​តា​ធ្លាក់​ចុះ​​០,៥% ។​

​សេដ្ឋ​​វិទូ​​​​ បេន ម៉េ​ (Ben May) ​ថ្លែង​​​ថា បើ​ទោះ​បី​ជា​មាន​ការ​​រើប​ឡើង​​​វិញ​នៅ​ក្នុង​​​​​​​ខែ​កក្កដា ​ក៏​ដោយ​​ ​ក៏​រូប​ភាព​​ទាំង​មូល​​​ដែល​យើង​មើល​​​ឃើញ​​គឺ​នៅ​​​​តែ​អវិជ្ជ​មាន​ដដែល​​ ព្រោះ​ថា​​​​សេដ្ឋ​កិច្ច​​​​នៅ​អឺ​រ៉ុប​​​​ កំពុង​ស្ថិ​ត​ក្នុង​វិបត្តិ​​​ ។ លោក​​​បន្ត​​ថា ខែ​កក្កដា​​ កើន​​​ក៏​ពិត​មែន​​ ប៉ុន្តែ​មិន​​​​បាន​ផ្លាស់​ប្តូរ​​​​​ទស្សនៈ​​របស់​យើង​​​ថា សេដ្ឋ​​​កិច្ច​ទាំង​​មូល​​​​ឥឡូវនេះ​​ស្ថិត​ក្នុង​វិបត្តិ​​​​​ឧស្សា​ហកម្ម​​​នោះ​ទេ ។​ កំណើន​​​​ប្រចាំ​ខែ​​​​នេះ គឺ​​​ជា​កំណើន​​​​លើក​ទី​​២​​នៅ​ក្នុង​​រយៈ​​ពេល​​​៥​ខែ​​ ។ ម្យ៉ាង​វិញ​ទៀត​ ​កំណើន​​នៅ​ក្នុង​ខែ​​​​កក្កដា ​វា​គ្រាន់​តែ​​ផ្លាស់​ប្តូរ​​​ពីខែ​មុន​​ប៉ុណ្ណោះ ចំណែក​​​​ឯ​អត្រា​​​កំណើន​​​​ប្រចាំ​ឆ្នាំ​​​​វិញ​​ធ្លាក់​ចុះ​​ ៕​