ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេងឆៅនៅថេរដដែល ខណៈតម្លៃ​មាសហក់ឡើងខ្ពស់

12 ឆ្នាំ មុន

តម្លៃ​ប្រេងឆៅនៅថេរដដែលកាលពីថ្ងៃ​ពុធ​មុនកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេ​រិក ខណៈក្រុមអ្នកវិភាគរំពឹងថានឹងមាន​សេចក្តី​ប្រកាស​ពីគម្រោងជំរុញ​សេដ្ឋកិច្ចអាមេ​រិក ។ តម្លៃ​ប្រេងឆៅសម្រាប់ខែតុលានៅថេរដ​ដែល។ ​ប្រេងឆៅរបស់ក្រុមហ៊ុន New York Mercantile Exchange មានតម្លៃ​ 97,17​ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃ​ប្រេង​ឆៅរបស់ក្រុមហ៊ុន Brent អង់គ្លេស​ធ្លាក់

តម្លៃ​ប្រេងឆៅនៅថេរដដែលកាលពីថ្ងៃ​ពុធ​មុនកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេ​រិក ខណៈក្រុមអ្នកវិភាគរំពឹងថានឹងមាន​សេចក្តី​ប្រកាស​ពីគម្រោងជំរុញ​សេដ្ឋកិច្ចអាមេ​រិក ។ តម្លៃ​ប្រេងឆៅសម្រាប់ខែតុលានៅថេរដ​ដែល។ ​ប្រេងឆៅរបស់ក្រុមហ៊ុន New York Mercantile Exchange មានតម្លៃ​ 97,17​ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃ​ប្រេង​ឆៅរបស់ក្រុមហ៊ុន Brent អង់គ្លេស​ធ្លាក់​ចុះ​៥​សេន​មក114,72ដុល្លារក្នុងមួយបារ៉ែល។​

​​​ជា​​ទូ​ទៅ​​​​តម្លៃ​​​ប្រេង​​​តែង​តែ​​​ធ្លាក់​ចុះ​​​នៅ​​អំឡុង​ពេល​​​ចន្លោះ​រដូវ​ក្តៅ​​​​​ ព្រោះ​នៅ​​​ពេល​​​​​​នោះ​​មាន​​​តម្រូវ​​ការ​​​​ប្រេង​​សាំង​​​​ច្រើន​ ដោយ​សារ​​​ពល​រដ្ឋ​​​អាមេរិក​​​​ធ្វើ​​ដំណើរ​​​កម្សាន្ត​​​​ច្រើន​ ហើយ​នៅ​​​​រដូវ​​​រងា​​​ក៏​មាន​​​​​​​​​តម្រូ​វ​ការ​​​​​​ច្រើន​ដែរ​ ព្រោះ​គេ​ត្រូវ​​ការ​​​ប្រេង​​​កម្តៅ​​​​ ។​បណ្តាក្រុម​ធុ​រជន​​​កំពុង​រង់​ចាំ​​​​មើល​ការ​សម្រេ​ច​របស់​តុលាការ​​​​កំពូល​អាល្លឺ​ម៉ង​​​់​ថា​តើ​​អាល្លឺ​ម៉ង​់​​​​អាច​​ចូល​រួម​ក្នុង​​​​​មូលនិធិ​​ថវិ​កា​​​សង្គ្រោះ​​ដែរ​ ឬ​​ក៏​យ៉ាង​ណា ។​ ចំណែក​​​​ធនាគារ​​​កណ្តាល​​​អាមេរិក​​​ក៏​​បាន​ចាត់​វិធានការ​​​យ៉ាង​ក្តៅ​​​​គគុក​​​​​ ដើម្បី​​សង្គ្រោះ​​​​សេដ្ឋ​កិច្ច​​​​របស់​ខ្លួន​​​​ ហើយ​ប្រទេស​​​នេះ​​កំពុង​មាន​តម្រូវ​ការ​​​​ប្រេង​ និង​​​​ផលិត​​​ផល​ថាម​ពល​​​​ជា​​ច្រើន​​ទៀត​ ។​​

​ដោយ​ឡែក​​តម្លៃ​មាស​​​​ហក់​ឡើង​ខ្ពស់​​​ កាល​ពី​​ថ្ងៃ​​ពុ​ធ​​ ទី​​១២ កញ្ញា​ ​មុនពេល​​មាន​ការ​សម្រេច​​​ថវិកា​​​សង្គ្រោះ​​របស់​តុលាការ​​​​អាល្លឺ​ម៉ង់​​​ និង​វិធាន​ការ​​រូបិយ​វត្ថុ​​​ថ្មី​របស់​​​អាមេ​រិក ។​តម្លៃ​​​​មាស​សម្រាប់​​​ខែ​ធ្នូ​​​​កើន​ ២,៩០ដុល្លារ​​ ​​គឺ​ដល់​ ១.៧៣៧,៧០​ដុល្លារ​​​​ក្នុង​មួយ​អោន​​​ (១អោន​=៨,៣ជី) ៕