លោកWOO BEOM-KI មន្ត្រីម្នាក់នៃក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងឱ្យដឹងកាលពីថ្ងៃទី១៦ កញ្ញាថា រដ្ឋាភិបាលបានពិនិត្យឡើងវិញពីនយោបាយជួយទ្រទ្រង់ខាងហិរញ្ញវត្ថុសម្រាប់ពួកជនភៀសខ្លួនកូរ៉េខាងជើងមកកាន់កូរ៉េខាងត្បូង ។ ថវិការបស់រដ្ឋាភិបាលនេះប្រើប្រាស់សម្រាប់ការតាំងទីលំនៅរបស់ជនភៀសខ្លួនទាំងនោះ ។ យើងត្រូវត្រួតពិនិត្យថា តើបណ្តាលទ្ធផលការងារដែលគ្រោងទុកវាសមស្របដែរ ឬអត់ និងថាតើយើងត្រូវធ្វើការកែលម្អវាបែបណា ។
ក្រោយពេលមកដល់កូរ៉េខាងត្បូងពួកជនភៀសខ្លួនកូរ៉េខាងជើងទទួលបានប្រាក់ក្នុងម្នាក់ៗ១៩លានវ៉ុន (១៧.០០០ដុល្លារ)ហើយរហូតដល់២១,៤ ពាន់លានវ៉ុនសម្រាប់ការបណ្តុះបណ្តាលនិងគម្រោងដទៃៗទៀត ដែលសំដៅជួយពួកគេក្នុងការតាំងលំនៅក្នុង ប្រទេសកូរ៉េខាងត្បូង ។ ម្យ៉ាងវិញទៀតរដ្ឋាភិបាលជួយចេញរាល់បណ្តាសហគ្រាសដែល ទទួលពួកជនភៀសខ្លួនទាំងនោះធ្វើការនូវប្រាក់ពាក់កណ្តាលនៃប្រាក់បៀវត្សពួកគេ ។
ជនភៀសខ្លួនកូរ៉េខាងជើងជាង២៤.០០០នាក់បានមកកាន់កូរ៉េខាងត្បូងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ពិសេសឆ្លងកាត់ពីប្រទេសចិន ថៃ និងប្រទេសអាស៊ីភាគអាគ្នេយ៍ដទៃៗទៀត ៕
ចែករំលែកព័តមាននេះ