កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍រាយការណ៍កាលពីយប់ថ្ងៃទី១៥ កញ្ញា ថារដ្ឋាភិបាលអាេមរិកនឹងធ្វើទំនើបភាវូនីយកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវចំណាយប្រាក់ច្រើនបំផុតនៃប្រវត្តិសាស្ត្ររបស់មហាអំណាចនោះទោះបីជាមានការកាត់បន្ថយច្រើននូវការចំណាយខាងយោធាក៏ដោយ ។
យោងតាមកាសែតនេះថា អាជ្ញាធរនៅពុំទាន់ផ្តល់តួលេខជាផ្លូវការនៅឡើយពីតម្លៃនៃការស្តារនិងការថែរក្សាក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ៥.១១៣គ្រាប់ដែលមានក្នុងបញ្ជីនិងពីតម្លៃនៃការផ្លាស់ប្តូរបណ្តាប្រព័ន្ធកែប្រែថ្មីនៃបណ្តាទីតាំងនុយក្លេអ៊ែរអាេមរិក ។ ក៏ប៉ុន្តែយោងតាមការសិក្សាមួយចេញផ្សាយដោយមជ្ឈមណ្ឌលSTIMSON ជាមជ្ឈមណ្ឌលពិចារណាមួយស្ថិតនៅក្រុងវ៉ាស៊ីនតោន ថាតម្លៃនោះមានយ៉ាងតិច ៣៤២ពាន់លានដុល្លារ រយៈពេល១០ឆ្នាំខាងមុខនេះ ។
អ្នកឯកទេសដទៃៗទៀត លើកឡើងពីតួលេខខ្ពស់ជាងនេះច្រើន ។ ការកែប្រែថ្មីគ្រាន់តែសម្រាប់អាវុធនុយក្លេអ៊ែរ៧ប្រភេទ ពិសេសគ្រាប់បែកB61 ត្រូវចំណាយប្រាក់ដល់ទៅ១០ពាន់លានដុល្លាររយៈពេល៥ឆ្នាំ ។ គេត្រូវចំណាយប្រាក់រហូតដល់ទៅ១១០ពាន់លានដុល្លារសម្រាប់កសាងនាវាមុជទឹក ១២គ្រឿង៧ជំនួសនាវាមុជទឹកចាស់ៗ ប្រភេទOHIO ។
ការកែប្រែថ្មីនៃបណ្តាមីស៊ីលបាលីស្ទីក MINUTEMAN III ត្រូវចំណាយប្រាក់សម្រាប់ពាន់លានដុល្លារ ហើយការផ្លាស់ប្តូរយន្តហោះប្រដេញបំពាក់គ្រាប់បែកបរមាណូធុនF-35 នឹងត្រូវចំណាយប្រាក់ក្នុងយន្តហោះប្រភេទនេះ១គ្រឿងដល់ទៅ១៦២លានដុល្លារ ។ ការចំណាយលើបណ្តារោងជាងនិងមន្ទីរពិសោធន៍ដែលត្រូវកែប្រែថ្មី មានទឹកប្រាក់យ៉ាងតិច៨៨ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ