កងកម្លាំងអូតង់នៅអាហ្វហ្គានីស្ថាន រាយការណ៍កាលពីថ្ងៃទី១៦ កញ្ញា ថា យន្តហោះប្រយុទ្ធអាមេរិក៦គ្រឿងរងការបំផ្លាញ ហើយ២គ្រឿងទៀតរងការខូចខាតច្រើនក្នុងការវាយប្រហាររបស់ពួកតាលីបង់កាលពីយប់ថ្ងៃទី១៤ មក១៥ កញ្ញា ប្រឆាំងមូលដ្ឋានអាកាសចរណ៍មួយនៅអាហ្វហ្គានីស្ថានជាកន្លែងស្នាក់របស់ព្រះអង្គម្ចាស់អង់គ្លេសហារី ។
ក្នុងសេចក្តីប្រកាសមួយអូតង់និយាយថា ការខូចខាតដោយសារការវាយប្រហារមូលដ្ឋាននេះស្ថិតក្នុងខេត្តហែលម៉ង់ គឺធំធេងហួសពីការស្មានដោយប៉ុស្តិ៍ផ្គត់ផ្គង់៣កន្លែង ក៏រងការកម្ទេចដែររួចរោងដាក់យន្តហោះ៦នៃការប៉ះពាល់ ។ប្រភពព័ត៌មានលោកខាងលិចមួយនិយាយថាការខូចខាតសម្ភារពុំធ្លាប់ដែលធ្ងន់ធ្ងរបែបនេះឡើយចាប់តាំងពី១០ឆ្នាំនៃជម្លោះនៅអាហ្វហ្គានីស្ថានមក សម្រាប់កងកម្លាំងអូតង់ ។
ទាហានម៉ារីនអាេមរិក២នាក់ត្រូវស្លាប់ក្នុងការវាយប្រហារមូលដ្ឋានយោធាជាកន្លែងស្នាក់របស់ព្រះអង្គម្ចាស់ហារីនេះ ហើយមនុស្ស៩នាក់ទៀតមានទាហានអូតង់ ៨នាក់និងជនស៊ីវិលម្នាក់ត្រូវរបួស ។ ការវាយប្រហារដោយអាវុធធុនស្រាល គ្រាប់កាំភ្លើងត្បាល់និងគ្រាប់ រុ៉ក្កែតនោះមានសភាពខ្លាំងក្លា ហើយមានរយៈពេលដល់ទៅជាង៤ម៉ោង ។
លោកការី យូស៊ូហ្វូ អាហ៍ម៉ាឌី អ្នកនាំពាក្យរបស់ពួកតាលីបង់អះ អាងថា ការវាយប្រហារនោះជាការសងសឹកប្រឆាំងខ្សែភាពយន្តដែលប្រមាថអ៊ិស្លាមរបស់អាមេរិក ៕
ចែករំលែកព័តមាននេះ