ក្នុងសេចក្តីប្រកាសមួយ កងកម្លាំងអន្តរជាតិ នៅអាហ្វហ្គានីស្ថានរាយការណ៍ថា ប៉ូលិសអាហ្វហ្គានីស្ថានម្នាក់កាលពីថ្ងៃទី១៥ កញ្ញា បានបាញ់សម្លាប់ទាហានអូតង់២នាក់ ។សេចក្តីប្រកាសនោះបញ្ជាក់ថា ប៉ូលិសអាហ្វហ្គានីស្ថាននោះបានបាញ់មកលើពួកទាហានអូតង់ កាលពីថ្ងៃទី១៥ កញ្ញា នៅភាគខាងត្បូងប្រទេស បណ្តាលឱ្យទាហានអង់គ្លេស២នាក់ស្លាប់ ហើយទាហានអង់គ្លេសម្នាក់បានតបតវិញ សម្លាប់ខ្មាន់កាំភ្លើងរូបនេះ ។
កងកម្លាំងអន្តរជាតិដំបូងពុំបានលាតត្រដាងពីសញ្ជាតិរបស់ជនរងគ្រោះទាំងពីរនាក់នោះហើយក៏ពុំបានផ្តល់ភាពលម្អិតនៃឧប្បតិ្តហេតុនេះដែរ ។ ចំណែកថ្ងៃទី១៦ កញ្ញា បណ្តាសមាជិកកងប៉ូលិសអាហ្វហ្គានីស្ថាននៅភាគខាងត្បូងប្រទេសនេះបានបាញ់សម្លាប់ទាហានអូតង់៤នាក់ ។ សរុបទាហានអូតង់៦នាក់ ត្រូវស្លាប់ដោយសារស្នាដៃប៉ូលិសអាហ្វហ្គានីស្ថានរយៈពេលតែ២ថ្ងៃ ។
តាំងពីដើមឆ្នាំ២០១២មក ទាហានបរទេស៣៣៦នាក់ ភាគច្រើនជាទាហានអាមេរិកបានត្រូវស្លាប់នៅអាហ្វហ្គានីស្ថាន ៕
ចែករំលែកព័តមាននេះ