ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​វាយ​ប្រហារ​ស្ថាន​ទូត​អារមេរិក​សភាយេម៉ែន​ស្នើ​ដក​ទាហាន​ម៉ារីន​​ចេញ​ពី​ក្រុង​សាណា​​

12 ឆ្នាំ មុន

សភា​យេម៉ែន​កាលពី​​ថ្ងៃ​ទី​១៥ កញ្ញា ​​បានស្នើ​ឱ្យ​​ដក​​ទាហាន​ម៉ារីន​១​ក្រុម​ដែល​​អាមេរិក​បញ្ចូន​ទៅ​កាន់​រដ្ឋ​ធានី​សាណា ​ក្រោយ​បាតុកម្ម​ដែល​​សម្រុក​ទៅ​កាន់​ស្ថាន​ទូត​អាេម​រិក​ដើម្បី​តវ៉ា​ប្រឆាំង​ខ្សែ​ភាព​យន្ត​​ប្រមាថ​​​អ៊ិស្លាម​​ផលិត​នៅ​អាមេរិក ។ក្នុងសេចក្តី​ប្រកាសមួយ​សភា​យេម៉ែន​គូស​បញ្ជាក់​ថា សភា​បដិសេធ​យ៉ាង​​ម៉ឺង​ម៉ាត់​រាល់​វត្ត​មាន​យោធា​បរទេស​​​ក្នុង​ដែនដី​យេម៉ែន​ ទោះ​ជា​ក្រោម​

សភា​យេម៉ែន​កាលពី​​ថ្ងៃ​ទី​១៥ កញ្ញា ​​បានស្នើ​ឱ្យ​​ដក​​ទាហាន​ម៉ារីន​១​ក្រុម​ដែល​​អាមេរិក​បញ្ចូន​ទៅ​កាន់​រដ្ឋ​ធានី​សាណា ​ក្រោយ​បាតុកម្ម​ដែល​​សម្រុក​ទៅ​កាន់​ស្ថាន​ទូត​អាេម​រិក​ដើម្បី​តវ៉ា​ប្រឆាំង​ខ្សែ​ភាព​យន្ត​​ប្រមាថ​​​អ៊ិស្លាម​​ផលិត​នៅ​អាមេរិក ។ក្នុងសេចក្តី​ប្រកាសមួយ​សភា​យេម៉ែន​គូស​បញ្ជាក់​ថា សភា​បដិសេធ​យ៉ាង​​ម៉ឺង​ម៉ាត់​រាល់​វត្ត​មាន​យោធា​បរទេស​​​ក្នុង​ដែនដី​យេម៉ែន​ ទោះ​ជា​ក្រោម​លេស​អ្វី​ក៏​ដោយ ​។ កិច្ចការពារ​សន្តិសុខ​ស្ថាន​ទូត​អាមេរិក​គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​យេម៉ែន​ ។ ​យើង​​​ស្នើ​ឱ្យ​កងទាហាន​អាមេរិក​នោះ​ដក​ចេញ​ជាបន្ទាន់ ​ពីក្រុងសាណា ​។

មន្ទីរ​ប៉ង់​តាហ្គោ​ន ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ​បញ្ជូន​ទាហាន​ម៉ារីន ​មួយ​កង​ដើម្បី​ពង្រឹង​សន្តិសុខ​ស្ថាន​ទូត​អាមេរិក ​ក្រោយការ​វាយ​ប្រហារ​របស់​ពួក​បាតុករ ។ ​ទាហាន​​ម៉ារីន​អាមេ​រិក​​ប្រមាណជា​១០០​នាក់​បញ្ជូន​មកដល់​រួច​​ហើយ ។ ​ចំណែក​នៅ​ក្រុង​ប៉ារីស ​ប្រទេស​បារំាង​វិញ​មាន​​បាតុ​កម្ម​មួយ​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ​​​នៅ​ជិត​ស្ថាន​ទូត​​អាមេរិក​ ដើម្បី​តវ៉ា​ប្រឆាំង​ខ្សែ​ភាព​យន្ត​ប្រមាថ​អ៊ិស្លាម​ ដែល​ញុំាង​ឱ្យ​​មាន​ការ​ចាប់​ខ្លួន​មនុស្ស​១៥០​នាក់ ​។

នៅក្រុង​ការ៉ា​ជី​​​ ប្រទេស​ប៉ាគី​ស្ថាន ​នា​ថ្ងៃ​ទី​១៦ ​កញ្ញា ​ក៏​មាន​បាតុកម្ម​ប្រឆាំង​អាមេរិក​ដែរ ​ដោយ​ពួកបាតុករ​នាំគ្នា​ដុត​ទង់​ជាតិ​អាមេ​រិក។ក្រសួង​ការ​បរទេស​អាមេរិក​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ​បា​ន​ស្នើ​ដល់​ជនជាតិ​អាមេរិក ​ឱ្យចាក​ចេញ​ពី​ប្រទេស​ទុយនីស៊ី​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា ​រវាង​ពួក​បាតុករ​ប្រឆាំង​​​នៅ​មុខ​ស្ថាន​ទូត​អាមេរិក​ប្រចា​ំ​ក្រុង​ទុយ​នីស៊ី ​ដែល​បណ្តា​ល​ឱ្យ​​មនុស្ស​​ស្លាប់​៤នាក់ ​និង​របួស​៤៩​នាក់ ​។ ​អាជ្ញាធរ​អាមេរិក​​ព្រមា​ន​ផង​ដែរ​ដល់​ពលរដ្ឋ​អាេមរិក​​ ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ស៊ូដង់ ​ជាប្រទេស​មួយ​មាន​បាតុកម្ម​ហិង្សា ​ប្រឆាំង​អាមេរិកដែរ ៕