ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេស​កជន​អ.ស.ប ​.លោក​អាសាដ​យល់ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​វិបត្តិ​ស៊ីរី​​

12 ឆ្នាំ មុន

បេសកជន​រួម​របស់​អ.ស.ប ​និងសម្ព័ន្ធ​អារ៉ាប់​សម្រាប់​ស៊ីរី​លោក ​ឡាក់​ដា ​ប្រា​ហ៊ី​​មីគូស​បញ្ជាក់​កាលពី​ថ្ងៃទី​១៥ កញ្ញា ​ថា​ ប្រធានា​ធិបតី​ស៊ីរី​លោក​បាចាអាល់​អាសាដ​យល់ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​វិបត្តិ​បច្ចុប្បន្ន​របស់​ប្រទេស ។ក្នុងសន្និសីទ​សារព័ត៌​មាន​មួយ​ក្រោយ​ជួប​ជា​មួយ​លោក​អាសាដ​ លោកប្រា​ហ៊ីមី ​ថ្លែងថា ​យើង​បាន​​និយាយ​គ្នា ​ហើយ​យល់​ថា លោក​ប្រធានាធិបតី​អាសាដយល់​ច្បាស់​ជាង​ខ្ញុំ​

បេសកជន​រួម​របស់​អ.ស.ប ​និងសម្ព័ន្ធ​អារ៉ាប់​សម្រាប់​ស៊ីរី​លោក ​ឡាក់​ដា ​ប្រា​ហ៊ី​​មីគូស​បញ្ជាក់​កាលពី​ថ្ងៃទី​១៥ កញ្ញា ​ថា​ ប្រធានា​ធិបតី​ស៊ីរី​លោក​បាចាអាល់​អាសាដ​យល់ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​វិបត្តិ​បច្ចុប្បន្ន​របស់​ប្រទេស ។ក្នុងសន្និសីទ​សារព័ត៌​មាន​មួយ​ក្រោយ​ជួប​ជា​មួយ​លោក​អាសាដ​ លោកប្រា​ហ៊ីមី ​ថ្លែងថា ​យើង​បាន​​និយាយ​គ្នា ​ហើយ​យល់​ថា លោក​ប្រធានាធិបតី​អាសាដយល់​ច្បាស់​ជាង​ខ្ញុំ​លើ​ទំហំ​នៃ​​​វិបត្តិ​បច្ចុប្បន្ន​និងភាព​ធ្ងន់​ធ្ងរ​របស់​វា ។

លោកប្រា​ហ៊ី​មីគូស​បញ្ជាក់​ជាថ្មី ​ម្តង​ទៀត ​​នៅមុខ​ក្រុម​អ្នក​កាសែត​ថា វិបត្តិ​ស៊ីរី​គ្រោះ​ថ្នាក់​ខ្លាំងណាស់​ដោយ​វិបត្តិ​នេះ ​កាន់​តែ​ធ្ងន់​ធ្ងរ ​និងមាន​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ប្រជា​ជន​ស៊ីរី ​តំបន់​និង​ពិភព​លោក ។ ​លោក​បាន​ប្រាប់​ដល់​លោក​អាសាដថា ​លោក​នឹងខិត​ខំ​ស្វែង​រក​គំនិត​និង​បណ្តា​លទ្ធភាព​ជួយ​ប្រជាជន​ស៊ីរី ឱ្យចេញ​ផុតពី​វិបត្តិ​នោះ​​ ។ ​​លោក​បន្ត​ថា​លោកពុំ​ទាន់​មាន​ផែ​ន​ការ​ច្បាស់លាស់​មួយ​នៅឡើយ​សម្រាប់​ពេល​នេះ​​ ​តែលោក​នឹង​ទៅ​កាន់​គ្រប់​​ប្រទេស​ទាំងអស់ ​ដែ​ល​ទាក់​ទិននឹង​ស៊ីរី ​ដើម្បី​រៀបចំ​ផែន​ការ​មួយ​ដែល​នឹង​អាច​ជួយ​បញ្ចប់​វិបត្តិ​ ។

លោក​ប្រាហ៊ីមី ​មកដល់​ស៊ីរីកាលពី​ថ្ងៃ​ទី​១៣ កញ្ញា ​កន្លង​មកនេះ​​ ដើម្បី​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​មួយ​នៅ​ទី​នោះ​និង ជួប​ជាមួយ​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋា​ភិបាល​និង​បណ្តា​តំណាង​​របស់​ពួក​ប្រឆាំង ៕