ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​​​បុក​ជាមួយ​​​រថយន្ត​ផ្ទុក​ប្រេង​ផ្ទុះ​ស្លា.ប់​​50នាក់​​​របួស​​ជា​ច្រើន​​

12 ឆ្នាំ មុន

ស្ថាន​ភាព​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​រមែង​កើត​ឡើង​​នៅ​តាម​​​បណ្តា​ប្រទេស​​នានា​នៅ​លើ​ពិភព​លោក​​​ ក្នុង​ហេតុ​ការណ៍​ផ្សេង​ៗ​ជាក់​ស្តែង​​ដូច​ក្នុង​ពេល​ថ្មី​ៗ​នេះ​ នៅប្រទេស​​នេ​ប៉ាល​​មាន​​​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​មួយ​​បង្ក​ឡើង​ដោយ​រថយន្ត​ក្រុង​​​បួង​ចង្កូត​​​មិន​ទាន់​ក្រឡាប់​​​ធ្លាក់​ចូល​ក្នុង​​ទន្លេ​​បណ្តាល​ឱ្យ​មាន​អ្នក​ស្លា.ប់​​​​ចំនួន​២៧​នាក់​ និង​១១នាក់​​​ទៀត​រង​របួស​ កើត​ឡើង​​​កាល​ពី​​ថ្ងៃ​ទី​១១​ កញ្ញា

ស្ថាន​ភាព​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​រមែង​កើត​ឡើង​​នៅ​តាម​​​បណ្តា​ប្រទេស​​នានា​នៅ​លើ​ពិភព​លោក​​​ ក្នុង​ហេតុ​ការណ៍​ផ្សេង​ៗ​ជាក់​ស្តែង​​ដូច​ក្នុង​ពេល​ថ្មី​ៗ​នេះ​ នៅប្រទេស​​នេ​ប៉ាល​​មាន​​​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​មួយ​​បង្ក​ឡើង​ដោយ​រថយន្ត​ក្រុង​​​បួង​ចង្កូត​​​មិន​ទាន់​ក្រឡាប់​​​ធ្លាក់​ចូល​ក្នុង​​ទន្លេ​​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​​​​ចំនួន​២៧​នាក់​ និង​១១នាក់​​​ទៀត​រង​របួស​ កើត​ឡើង​​​កាល​ពី​​ថ្ងៃ​ទី​១១​ កញ្ញា កន្លងមក​ ។

ដោយ​ឡែក​​​នៅ​ថ្ងៃទី​​១៤ កញ្ញា ក៏​កើត​មាន​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​​រវាង​រថយន្ត​ក្រុង​​​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​​​​នៅ​ប្រទេស​​​​អាហ្វហ្គានី​ស្ថាន​ បណ្តាល​ឱ្យ​មនុស្ស​​​យ៉ាង​តិច​​៥០នាក់​​បាន​ស្លាប់​ និង​ជា​ច្រើន​​នាក់​​​ទៀត​រង​របួស​​ដែល​ភាគ​ច្រើន​​​ជា​ស្ត្រី​​ និង​កុមារ​ ។តាម​ទី​ភ្នាក់​ងារ​​​ព័ត៌មាន​​​​បរទេស​​​កាល​ពី​​ថ្ងៃទី​​​១៤ កញ្ញា​ បាន​ផ្សាយ​ថា​ មាន​ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​រវាង​រថយន្ត​ក្រុង​​​បុក​ជាមួយ​​​រថយន្ត​ដឹក​ប្រេង​នៅ​ក្នុង​ខេត្ត​កាស្នី​ ប្រទេស​​អាហ្វហ្គានី​ស្ថាន​បង្ក​ការ​ផ្ទុះ​ឆេះ​បណ្តាល​​ឱ្យ​មាន​មនុស្ស​ស្លាប់​​​យ៉ាង​​តិច​​៥០នាក់​ ​និង​របួ​ស​ជា​ច្រើន​​​នាក់​ ។

លោក​ម៉ូហា​ម៉ាត់ អាលី​ អាម៉ាឌី​ អភិបាល​រង​ខេត្ត​កាស្នី បាន​ថ្លែង​ថា ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៦និង​​​​៣០​នាទី​​​ព្រឹក​ ម៉ោង​នៅ​ក្នុង​​​​ស្រុក នៅតាម​ដង​ផ្លូវ​​​ក្នុង​ស្រុក​​អាប់​បាន់​ ខេត្ត​កា​ស្នី​ ​​ត្រង់​ចំណុច​​​ត​ភ្ជាប់​​​រវាង​​ផ្លូវ​ជាតិ​​​ពីក្រុង​​កាប៊ុល ឆ្ពោះ​ទៅ​ខេត្ត​​​​កាន់​ដាហា ​ភាគ​ខាង​ត្បូង​​ប្រទេស​​។ រហូត​មក​ទល់​​​ពេល​នេះ​​ អាជ្ញាធរ​​​នៅមិន​អាច​​​បញ្ជាក់​បាន​​​ថា រថយន្ត​ផ្ទុក​ប្រេង​​ដែល​បុក​ជាមួយ​​​រថយន្ត​​​ក្រុង​​​នោះ​ជា​របស់​ក្រុម​ហ៊ុន​ណា​​នៅ​ឡើយ​ទេ​​ ។

គួរ​បញ្ជាក់​ថា រថយន្ត​ទាំង​​២​គ្រឿង​​​​នេះ​​បុក​គ្នា​​បង្ក​ជា​​អណ្តា​ត​ភ្លើង​​ឆាប​ឆេះ​​​ដ៏​សន្ធោ​​​សន្ធៅ​​នៅ​បរិ​វេណ​​កើត​ហេតុ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ភ្លាម​ៗ​ចំនួន​៥០​នាក់​ និង​រង​របួស​​​ប្រហែល​​៦នាក់​ ត្រូវ​អាជ្ញាធរ​​​​ប្រញាប់​​បញ្ជូន​អ្នក​រង​​របួស​​ទៅ​ព្យា​បាល​​​នៅ​មន្ទីរ​ពេទ្យ​ ៕