ក្នុងកិច្ចសន្ទនាមួយប្រមុខទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិAIEA ថ្លែងថា អុីរ៉ង់ត្រូវយល់ពីសាររបស់ក្រុមប្រឹក្សានៃទីភ្នាក់ងារនោះដែលទើបចេញសេចក្តីសម្រេចចិត្តថ្មី មួយស្តីពីកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់ខ្លួន ហើយសន្យាធ្វើការចរចាដោយស៊ីជម្រៅ ។
លោក យូគីយ៉ា អាម៉ាណូ អគ្គលេខាធិការរបស់ AIEA មានប្រសាសន៍ថា អុីរ៉ង់ពិតជាយល់ច្បាស់ពីសារនោះ ។ក្រុមប្រឹក្សាភិបាលរបស់ AIEA បានអនុម័តកាលពីថ្ងៃទី១៣ កញ្ញា នូវសេចក្តីសម្រេចចិត្តមួយដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទិនដល់ការបង្កើនសកម្មភាពចម្រាញ់អ៊ុយរា៉នីញូ៉មរបស់អុីរ៉ង់ ។
សេចក្តីសម្រេចចិត្តនោះតែងតាំងឡើងដោយបណ្តាមហាអំណាចត្រូវបានទទួលការអនុម័តដោយសំឡេងភាគច្រើន គឺ៣១ សំឡេងក្នុងចំណោមសមាជិកទាំងអស់៣៥របស់ក្រុមប្រឹក្សាភិបាលដែលរួមប្រជុំជាសម្ងាត់នាសប្តាហ៍នេះនៅទីស្នាក់ការAIEAទីក្រុងវីយែន។ គុយបា បានបោះឆ្នោតប្រឆាំង ហើយអេហ្ស៊ីប អេក្វាទ័រ និងទុយនីស៊ី បោះឆ្នោតអនុប្បវាទ ៕
ចែករំលែកព័តមាននេះ