នាវាល្បាតចិន ៦គ្រឿងកាលពីថ្ងៃទី១៤ កញ្ញា បានទៅដល់ក្បែរប្រជុំកោះមួយនៅសមុទ្រចិនខាងកើតត្រួតត្រាដោយប្រទេសជប៉ុន ដែលនោះជាការបង្ហាញកម្លាំងមួយរបស់ក្រុងប៉េកាំង ដែលអះអាងថា នោះជាឆន្ទៈឱ្យគោរពសិទ្ធិរបស់ខ្លួន។ សេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសចិននិយាយថា នាវាល្បាតចិន២ក្រុមបានទៅដល់ដែនទឹកជុំវិញ ប្រជុំកោះដែលចិនហៅថា ឌីអាវយូ DIAOYU ហើយជប៉ុនហៅសេនកាគូ SENKAKU ដើម្បីចាប់ផ្តើមការល្បាតហើយឱ្យមានការគោរពច្បាប់ ។ សកម្មភាពទាំងនេះគឺសំដៅបង្ហាញពីសិទ្ធិរបស់ចិនលើប្រជុំកោះនោះហើយថែរក្សាផលប្រយោជន៍នៃសមុទ្ររបស់ខ្លួន ។
សម្រាប់ក្រុងតូក្យូយល់ថា សកម្មភាពនោះរបស់ចិនពុំធ្លាប់ដែលមានពីមុនមកឡើយ ហើយជប៉ុនបានកោះហៅឯកអគ្គររដ្ឋទូតចិនភ្លាមៗ ដើម្បីធ្វើការតវា៉ា ។ ឯកអគ្គរដ្ឋទូតចិនរូបនោះលោកចេង យ៉ុង ហួ បានឆ្លៀតឱកាសនោះដើម្បីបញ្ជាក់ជាថ្មីពីការទាមទាររបស់ចិន ។
នាយករដ្ឋមន្ត្រីជប៉ុន លោកយ៉ូស៊ីហ៊ី កូណូដាបានបង្កើតក្រុមពិសេសមួយដើម្បីគ្រប់គ្រង់វិបត្តិ ហើយព្រមានថាអាជ្ញាធរជប៉ុននឹងធ្វើនូវអ្វីគ្រប់យ៉ាង ដើម្បីត្រួតពិនិត្យមើលនាវាចិនទាំងនោះ ។ លោកណូដា ថ្លែង នាថ្ងៃទី១៤ កញ្ញា ថាជប៉ុន នឹងចាត់រាល់វិធានការចាំបាច់ ដើម្បីធានាសន្តិសុខរបស់ខ្លួន ។
ការបញ្ជូននាវាល្បាតទាំង៦គ្រឿងនោះរបស់ចិនទៅកាន់ដែនទឹកនៃប្រជុំកោះមានជម្លោះនេះ ជាការឆ្លើយតបយ៉ាងច្បាស់មួយរបស់ក្រុងប៉េកាំង ចំពោះការប្រកាសរបស់ជប៉ុនទិញយកកោះ៣ក្នុងចំណោមកោះទាំង៥នៃប្រជុំកោះនោះ ៕
ចែករំលែកព័តមាននេះ