បេសកជនអន្តរជាតិថ្មី លោកឡាក់ដាប្រាហ៊ីមី កាលពីថ្ងៃទី១៣ កញ្ញា បានចាប់ផ្តើមទស្សនកិច្ចលើកដំបូងរបស់លោកនៅស៊ីរី ដោយគូសបញ្ជាក់ថា វិបត្តិក្នុងប្រទេសនេះកាន់តែធ្ងន់ធ្ងរ ក្រោយ១៨ខែនៃជម្លោះយ៉ាងបំផ្លិចបំផ្លាញមក។យោងតាមតុល្យការបណ្តោះអាសន្នមួយរបស់អង្គការOSDH ដែលរៀបរាប់ពីការវាយប្រហារលើបណ្តាទីតាំងពួកឧទ្ទាមនិងការប្រយុទ្ធគ្នា ដ៏សាហាវនានា ពិសេសនៅក្រុងអាឡែបថាមនុស្ស៥៧នាក់ស្លាប់ក្នុងនោះមានជនស៊ីវិល៣៦នាក់ ដោយសារអំពើហិង្សានិងការប្រយុទ្ធគ្នា កាលពីថ្ងៃទី១៣ កញ្ញា ។
ពេលមកដល់ព្រលានយន្តហោះក្រុងដាម៉ាស់ លោកប្រាហ៊ីមី ដែលឡើងបន្តតំណែងពីលោកកូហ្វីអាណាន់ ដែលសុំលាលែងកាលពីថ្ងៃទី១ កញ្ញា បានចាត់ទុកវិបត្តិនៅស៊ីរីថាធ្ងន់ធ្ងរបំផុត ។ លោកមានប្រសាសន៍ថា គ្រប់គ្នាសុទ្ធតែគូសបញ្ជាក់លើភាពចាំបាច់បញ្ឈប់ការបង្ហូរឈាម ហើយយើងសង្ឃឹមថា យើងអាចទទួលបានជោគជ័យក្នុងបេសកកម្មនេះ ។ពេលស្ថិតនៅស៊ីរី លោកប្រាហ៊ីមី ត្រូវជួបជាមួយលោកប្រធានាធិបតីបាចាអាល់អាសាដ និងបណ្តាសមាជិកពួកប្រឆាំងដែលទទួលការអនុគ្រោះពីអាជ្ញាធរ ។
ខណៈដែលពួកឧទ្ទាមទាមទារជាច្រើនលើករកជំនួយអាវុធពីសហគមន៍អន្តរជាតិ រដ្ឋមន្ត្រីការពារប្រទេសបារាំងលោកJEAN YVES LE DRIAN អះអាងថា បារំាងនឹងមិនផ្តល់អាវុធឱ្យពួកប្រឆាំងស៊ីរីឡើយ ។ចំណែករដ្ឋមន្ត្រីការពារប្រទេសអង់គ្លេសលោកPHILIP HAMMOND វិញបានបដិសេធជាថ្មី កាលពីថ្ងៃទី១១ កញ្ញា កន្លងមកនេះ ពីអន្តរាគមន៍យោធាលោកខាងលិចមួយដោយពុំមានការយល់ព្រមរបស់រុស្ស៊ីនិងចិនជាសម្ព័ន្ធមិត្តសំខាន់២របស់លោកអាសាដ ៕
ចែករំលែកព័តមាននេះ