ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាប​ស្ទង់​មតិ​​ប្រចាំ​ថ្ងៃ​លោក​អូ​បាម៉ា​នៅ​តែ​នាំមុខ​​

12 ឆ្នាំ មុន

ក្នុងការស្ទាបស្ទង់​មតិនានា​លោក​បារ៉ាក់​អូបា​ម៉ា ​នៅ​តែ​នាំ​មុខ​ដាច់​លោក​មីត​ រ៉ូម​នី ក្នុង​ចេតនា​​បោះឆ្នោត ​ប្រធានាធិបតី​អាមេរិក​នា​ថ្ងៃ​ទី​៦ វិច្ឆិកា ​ខាងមុខនេះ ​ប៉ុន្តែ​​ភាពចលាចល ​ដែល​ផ្ទុះ​​ឡើង​នៅ​មជ្ឈឹម​​បូពា​៌​ព្រោះ​តែ​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​អាច​ផ្លាស់​ប្តូរ​និន្នាការ​នេះ ​។ការស្ទាប​ស្ទង់​មតិ របស់​រ៉យ​ទ័រ-IPSOS ​ចេញ​ផ្សាយ​នា​​ថ្ងៃ​ទី​១៣ កញ្ញា ​ផ្តល់​សំឡេង​៤៨%​​ដល់​លោក​អូ​បាម៉ា ​ក្នុងចំណោម

ក្នុងការស្ទាបស្ទង់​មតិនានា​លោក​បារ៉ាក់​អូបា​ម៉ា ​នៅ​តែ​នាំ​មុខ​ដាច់​លោក​មីត​ រ៉ូម​នី ក្នុង​ចេតនា​​បោះឆ្នោត ​ប្រធានាធិបតី​អាមេរិក​នា​ថ្ងៃ​ទី​៦ វិច្ឆិកា ​ខាងមុខនេះ ​ប៉ុន្តែ​​ភាពចលាចល ​ដែល​ផ្ទុះ​​ឡើង​នៅ​មជ្ឈឹម​​បូពា​៌​ព្រោះ​តែ​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាម​អាច​ផ្លាស់​ប្តូរ​និន្នាការ​នេះ ​។ការស្ទាប​ស្ទង់​មតិ របស់​រ៉យ​ទ័រ-IPSOS ​ចេញ​ផ្សាយ​នា​​ថ្ងៃ​ទី​១៣ កញ្ញា ​ផ្តល់​សំឡេង​៤៨%​​ដល់​លោក​អូ​បាម៉ា ​ក្នុងចំណោម​អ្នក​ត្រូវ​​សាក​សួរ​នាំ​មុខ​លោក​រ៉ូ​ម​នី​ដល់​ទៅ​៧​ពិន្ទុ ​ឬ​៧% ​។ ​

យោង​តាម​ការស្ទាប​ស្ទង់​មតិ​របស់​REAL  CLEAR POLITICS  ថាលោក​អូបា​ម៉ា​មាន​សំឡេង​នាំ​មុខ​លោក​រ៉ូម​នី ​៣,៣​ពិន្ទុ ខណៈ​ការ​ស្ទាបស្ទង់​មតិ​ប្រចាំ​សប្តាហ៍​របស់​GALLUP ​ឱ្យ​ប្រមុខ​សេតវិមាន​បច្ចុប្បន្ន​នាំមុខ​អតីត​អភិបាល​រដ្ឋ​ម៉ា​សាជូ​សេត ​៦% ​គឺ​លើសការស្ទាប​ស្ទង់​របស់​FOX NEWS ១% ។

​ក្រោយ​រយៈ​ពេល​ជាច្រើន​​ខែ​មានសំឡេង​គាំ​ទ្រ​ប្រហាក់​ប្រហែល​គ្នា ​និន្នាការមាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​ក្រោយ​សមាជ​គណបក្ស​ប្រជាធិបតេយ្យ កាលពី​សប្តាហ៍​មុន​នៅ​រដ្ឋ​ការ៉ូលីន​​ ​ខាង​ជើង​ ៕