ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នានៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​យេម៉ែន​

12 ឆ្នាំ មុន

សាក្សី​ទាំងឡាយ​និយាយថា មនុស្ស​៤​នាក់​​​ស្លា.ប់​កាលពី​ថ្ងៃទី​១៣ កញ្ញា ​ពេល​កង​កម្លាំង​សន្តិសុខ​យេម៉ែន​ប៉ុន​ប៉ង​បំបែក​បាតុករ​​ជាច្រើន​រយ​នាក់​ដែល​មាន​កំហឹង​ប្រមូល​ផ្តុំ​គ្នានៅ​ជុំ​វិញ​និង​ខាង​ក្នុង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​ក្រុង​សាណារដ្ឋធានី​យេម៉ែន ​។ នោះ​ជាចលនា​​មួយ​ក្នុង​​ចំណោម​ចលនា​ដោយ​ខឹងសម្បា​ដែល​រាល​ដាល​ក្នុង​ពិភព​អារ៉ាប់​ជាប្រតិ​កម្ម​តប​ចំពោះ​ខ្សែ​ភាព​យន្ត​អាមេរិក​

សាក្សី​ទាំងឡាយ​និយាយថា មនុស្ស​៤​នាក់​​​ស្លាប់​កាលពី​ថ្ងៃទី​១៣ កញ្ញា ​ពេល​កង​កម្លាំង​សន្តិសុខ​យេម៉ែន​ប៉ុន​ប៉ង​បំបែក​បាតុករ​​ជាច្រើន​រយ​នាក់​ដែល​មាន​កំហឹង​ប្រមូល​ផ្តុំ​គ្នានៅ​ជុំ​វិញ​និង​ខាង​ក្នុង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​ក្រុង​សាណារដ្ឋធានី​យេម៉ែន ​។ នោះ​ជាចលនា​​មួយ​ក្នុង​​ចំណោម​ចលនា​ដោយ​ខឹងសម្បា​ដែល​រាល​ដាល​ក្នុង​ពិភព​អារ៉ាប់​ជាប្រតិ​កម្ម​តប​ចំពោះ​ខ្សែ​ភាព​យន្ត​អាមេរិក​មួយ​ដែល​ប្រមាថ​ដល់​ព្រះ​មហា​ម៉ាត់ ។

ពពក​ផ្សែង​ត្រូវ​បាន​គេ​មើល​ឃើញ​ហុយ​ចេញ​ពី​ស្ថាន​ទូត​អាមេរិក​ ខណៈ​ដែល​បរិយា​កាស​ជុំវិញ​ស្ថា​ន​ទូត​នោះ​នៅតែ​តាន​តឹង និងជា​បុគ្គល​​ទាំងឡាយ​នៅតែ​ពុះ​កញ្ជ្រោល​ ហើយ​ប៉ុន​ប៉ង ​ទម្លុះ​របាំង​សន្តិសុខ ​តាមផ្លូវ​មក​កាន់​ស្ថាន​ទូត​​នោះ ។ប្រធានាធិបតី​យេម៉ែន ​លោកអាប​ដ៍​រ៉ាប ​ប៊ូ ម៉ាន់​សួរ​ហាឌី ​បាន​ថ្កោល​ទោស​ចំពោះ​ការវាយ​ប្រហារ​នោះ​ហើយ​ចេញ​បញ្ជា​ឱ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​​លើ​ឧប្បត្តិហេតុ​នោះ ។

សាក្សី​ទាំងឡាយ​និយាយ​ថា ​បាន​ឃើញ​ពួក​បាតុករ​តោងឡើងជញ្ជាំង​​ស្ថាន​ទូត​អាមេរិក ​ចូលក្នុង​បរិវេណ​ស្ថាន​ទូត​នោះ​ហើយ ដុតរថយន្ត​ចោល​៣គ្រឿង ​។ ​បណ្តា​មន្ត្រី​ សន្តិសុខ ​មាន​វត្ត​មាន​នៅស្ថាន​ទូតនោះ​អះអាង​ថា ​បណ្តា​និយោ​ជិត​​ការទូត​អាមេរិក​ត្រូវ​បាន​ជម្លៀស​ចេញ ។ ​កង​កម្លាំង​សន្តិសុខ យេម៉ែន​នៅ​តែ​ប៉ុន​ប៉ង​បំបែក​ពួក​បាតុករ​ឱ្យ​នៅឃ្លាតឆ្ងាយ​ពី​ស្ថាន​ទូត​ដោយប្រើ​កាណុងបាញ់​ទឹក​ និងបាញ់​កាំ​ភ្លើង​គំរាម​ទៅលើ​នៅ​ជុំ​វិញ​ស្ថាន​ទូត ។​បាតុកម្មនោះ​កើត​មាន​១ថ្ងៃ​ ក្រោយ​បាតុ​កម្ម​នានា​​នៅលីប៊ី​ បណ្តាល​ឱ្យស្លាប់​ ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​នៅ ក្រុង​បេនហ្គា​ហ្ស៊ី​ ៕