ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នាខ្លាំងក្លា​នៅ​មុខ​ស្ថាន​ទូតអាមេរិក​ប្រចាំ​ក្រុង​គែរ​

12 ឆ្នាំ មុន

យោងតាម​​ប្រភព​ក្រសួង​សុខា​ភិបាល​អេហ្ស៊ីប​ដកស្រង់​ផ្សាយ​ដោយ​សារព័ត៌​មាន​​ផ្លូវការ​MENA ថា ​មនុស្ស​យ៉ាងតិច​២២៤​នាក់​ត្រូវ​របួស​​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ​នៅមុខ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំទី​ក្រុងគែរ ​រវាង​កង​កម្លាំង​សន្តិសុខ ​និងពួក​បាតុករ​អេហ្ស៊ីប​ដែល​តវ៉ា​ប្រឆាំង​នឹង​ខ្សែ​ភាព​យន្ត​ប្រឆាំង​អ៊ិស្លាមអាមេរិក​មួយ ។

ការប៉ះ​ទង្គិចគ្នា ​នានា​បន្ត​រហូតដល់​យប់​ថ្ងៃទី​១៣ កញ្ញា ​ទៀត ​។ ពួក​បាតុករ​បាន​គប់​ដបសាំង​ដុត​និងដុំ​ថ្ម​លើក​ង​កម្លាំង​សន្តិសុខ​ដែល​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​តប​ត​វិញ​។ បាតុករ​និងសមាជិក​កងកម្លាំង​សន្តិសុខ​ជាច្រើន​នាក់​​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ។ ​ក្រសួង​​សុខាភិបាល​អេហ្ស៊ីប ​គ្រោង​ដាក់​ពង្រាយ​រថយន្ត​សង្គ្រោះ​៤២​គ្រឿង​នាថ្ងៃសុក្រ​ទី​១៤ កញ្ញា ​ជាថ្ងៃ​សូត្រ​ធម៌​ ឬ​ជា​ថ្ងៃ​សំខាន់​​ប្រចាំសប្តាហ៍​របស់​ពួក​អ៊ិស្លាម ​នៅ​ជិត​ព្រះ​វិហារ​ទាំងឡាញ​ដោយ​សារ​ក្រុម​អ៊ិស្លាម​និយម​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​អេ​ហ្ស៊ីប​ឱ្យ​បន្ត​ការ​តវ៉ា​ប្រឆាំង​ខ្សែ​ភាព​​យន្ត​រឿង​«​ភាព​ស្លូត​ត្រង់​របស់អ៊ិស្លាម »​នោះ ​។

កាលពី​ព្រឹក​ថ្ងៃទី​១២ កញ្ញា ​កន្លងមក​នេះ ​រដ្ឋាភិបាល​​អេហ្ស៊ីប​បានប្រកាស​ថ្កោល​ទោស​ដល់​​ខ្សែ​ភាព​យន្ត​នេះ​ ​ហើយ​ស្នើ​ដល់​សហ​រដ្ឋ​អាមេរិក​ឱ្យ​បើក​នីតិវិធី​ចាំបាច់​មួយ​ប្រឆាំង​ផលិតករ​ខ្សែ​ភាព​យន្តនោះ ៕