ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ឪម៉ាល់​ទិច​ទទួល​អំណោយ​ពី​សប្បុរសជន​ជា​ថ្មី​ទៀត

13 ឆ្នាំ មុន

ខេត្ដស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១០ លោក​វ៉ា​ន់ ប៊ុ​ន​ធឿ​ន តំណាង​កាសែត​កោះសន្ដិភាព​បាន​នាំ​យកអំណោយ​សប្បុរសជន​ចំនួន​១០​ដុល្លារ​ទៅជូន ​លោកយាយ​កែវ អៀម អាយុ​៨៤​ឆ្នាំ នៅ​ភូមិ​សង្កែ ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ ដែល​ត្រូវ​ឪម៉ាល់​ទិច​ចំនួន​៥០​មេ តែ​មិន​ស្លា.ប់ ដោយ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ ប្រាក់​អំណោយ​នេះ គឺជា​ការ​ផ្ដល់ជូន​លើក​ទី​២​របស់​លោក​អ៊ុ​ក នាង មន្ដ្រី​នគរបាល​ចូល​និវត្ដន៍​មាន​អាសយដ្ឋាន​ផ្ទះ

ខេត្ដស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១០ លោក​វ៉ា​ន់ ប៊ុ​ន​ធឿ​ន តំណាង​កាសែត​កោះសន្ដិភាព​បាន​នាំ​យកអំណោយ​សប្បុរសជន​ចំនួន​១០​ដុល្លារ​ទៅជូន​លោកយាយ​កែវ អៀម អាយុ​៨៤​ឆ្នាំ នៅ​ភូមិ​សង្កែ ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ ដែល​ត្រូវ​ឪម៉ាល់​ទិច​ចំនួន​៥០​មេ តែ​មិន​ស្លាប់ ដោយ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ ប្រាក់​អំណោយ​នេះ គឺជា​ការ​ផ្ដល់ជូន​លើក​ទី​២​របស់​លោក​អ៊ុ​ក នាង មន្ដ្រី​នគរបាល​ចូល​និវត្ដន៍​មាន​អាសយដ្ឋាន​ផ្ទះ​លេខ១០៦​E1z ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជាមួយ​គ្នា​នេះលោកយាយ​បាន​ប្រាប់ កោះសន្ដិភាព​ទៀត​ថា កាលពី​ថ្ងៃ​ទី​៥ មិថុនា លោកស្រី​ស្វាយ បុ​បា្ព និង​ក្រុមការងារ​របស់ អង្គការ CMAC បាន​រៃ​អង្គាស​បុគ្គលិក​ចំនួន ៥២​នាក់​បាន​ប្រាក់​ចំនួន​៣២៣.៧០០​រៀល និង​៣៦​ដុល្លារ មក​ឧបត្ថម្ភ​លោកយាយ ដើម្បីព្យាបាល​ជំងឺ ។ លោកស្រី​ស្វាយ បុ​បា្ព បានប្រាប់​លោកយាយ​ថា ដោយ​លោកស្រី​បានអាន​កាសែត​កោះសន្ដិភាព​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១០ ក៏​មានការ​អាណិតអាសូរ ហើយ​រៃ​អង្គាស​បុគ្គលិក​៥២​នាក់​ប្រមូលថវិកា​មក​ឧបត្ថម្ភ​យាយ ។

លោកយាយ​កែវ អៀម ត្រូវ​ឪម៉ាល់​ទិច​ចំនួន​៥០​មេ តាំងពី ថ្ងៃ​ទី​៩ ឧសភា ២០១០​មក គឺ​ជិត​មួយ​ខែ​មកហើយ តែ​លោកយាយ​នៅ​តែ​មាន​របួសស្លាកស្នាម​ពេញ​ទាំង​ខ្លួន និង​ដៃជើង​ពុំ​ទាន់ជា​ស្រួលបួល​នៅឡើយ​ទេ ហើយ​លោក យាយ​សែន​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​មានសប្បុរសជន​បាន​ជួយ​ឧបត្ថម្ភ​ជា​បន្ដបន្ទាប់យ៉ាង​សន្ធឹកសន្ធាប់​ដែល​លោកយាយ​ពុំ​នឹកស្មាន​ដល់ ។

លោកយាយ​បាន​លើក​ម្រាមដៃ​ដប់​សំពះ​ជូនពរ​ដល់​សប្បុរសជន​ទាំងអស់ ជា​ពិសេស ដល់​លោក​ឧកញ៉ា​អភិបាល​កាសែត​កោះសន្ដិភាព និង​សហការី​ទាំងអស់​ដែល​បាន ចុះ​ផ្សាយ​ពី​ទុក្ខវេទនា​របស់​លោកយាយ​ដល់សប្បុរសជន​បានដឹង និង​ជួយ​ទាន់​ពេលវេលា សូម​លោក​លោកស្រី​សប្បុរសជន​ទាំងអស់​ជួប​តែ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ឱ្យមាន​ប្រាជ្ញា​ឈ្លាសវៃ​ប្រកប​ការ​រកស៊ី​ឱ្យ​បានកាក់កប​រីក​ចំរើន​គ្រប់​ៗ​គ្រួសារ ។