ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ឥណ្ឌា​នាំចេញ​ស្ករ​ស​ទៅ​​​ក្រៅ​ប្រទេស​បានច្រើន​​ឆ្នាំ​នេះ

12 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​ប្រហែល​ជាប្រមូល​ផល​អំពៅ​បាន​គ្រប់​គ្រាន​់សម្រាប់ផលិត​​​ស្ករ​ស​នាំ​ចេញ​​ទៅ​កាន់​ទីផ្សារ​នៅឆ្នាំ​​នេះ ​​បើទោះ​បីជា​​ភ្លៀង​​​រដូវមូសុង​វស្សាមិន​គ្រប់​គ្រាន់​សម្រាប់​ដំណាំ​អំពៅ​នៅ​ក្នុង​តំបន់​​មួយ​ចំនួន​ក៏ដោយ ។ ​រដ្ឋម​ន្ត្រី​ស្បៀង​អាហារ​លោក​ K.V Thomas ​ថ្លែង​ថា ​យើង​អាច​ផលិត​ស្ករ​ស​បាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០១២-២០១៣ ​ដើម្បីបំពេញ​​តម្រូវការ​ប្រើ​ប្រាស់​ក្នុងស្រុក​និង​អាច​

ប្រទេស​ឥណ្ឌា​ប្រហែល​ជាប្រមូល​ផល​អំពៅ​បាន​គ្រប់​គ្រាន​់សម្រាប់ផលិត​​​ស្ករ​ស​នាំ​ចេញ​​ទៅ​កាន់​ទីផ្សារ​នៅឆ្នាំ​​នេះ ​​បើទោះ​បីជា​​ភ្លៀង​​​រដូវមូសុង​វស្សាមិន​គ្រប់​គ្រាន់​សម្រាប់​ដំណាំ​អំពៅ​នៅ​ក្នុង​តំបន់​​មួយ​ចំនួន​ក៏ដោយ ។ ​រដ្ឋម​ន្ត្រី​ស្បៀង​អាហារ​លោក​ K.V Thomas ​ថ្លែង​ថា ​យើង​អាច​ផលិត​ស្ករ​ស​បាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០១២-២០១៣ ​ដើម្បីបំពេញ​​តម្រូវការ​ប្រើ​ប្រាស់​ក្នុងស្រុក​និង​អាច​សល់​សម្រាប់​នាំ​ចេញ​បាន ​។ ​លោកថា ​ឥណ្ឌា​ជាប្រទេស​ដែល​ផលិត​ស្ករ​ស​ធំ​បំផុត​ក្នុងពិភព​លោក ​និងផលិត​​ស្ករ​ស​បាន​២៤,៥​លាន​តោន​នៅក្នុងឆ្នាំ​នេះ ​។ ​លោក​បន្ថែមថា ​រដ្ឋា​ភិបាល​​នឹងមិនបញ្ឈប់​ការ​បា៉ន់​ស្មាន​របស់ខ្លួន​ទេ ​រហូត​ដល់​ចុង​ខែ​នេះ ​។

​រដ្ឋា​ភិបាល​អាច​ធ្វើ​ការ​សម្រេច​ថា​តើ​ត្រូវ​នាំចេញ​ស្ករ​ស​ប៉ុន្មាន​ ព្រោះ​ថា​អំពៅ​ជា​ផលិត​ផល​កសិកម្ម​តែ​មួយ​ដែ​ល​មិន​ទាន់​បាន​ធ្វើ​បដិនិយត​​កម្ម​បើទោះ​បីជា​​មាន​ការ​ដាក់​ជូន​សំណើ​​​ស្តី​ពីការធ្វើ​បដិ​និយ​ត​​កម្ម​ដល់​រដ្ឋាភិបាល​​ហើយ​ក៏ដោយ ​។ ​យ៉ាង​ណា​ក៏ដោយ ​ការទប់​ស្កាត់​ចំពោះ​ការ​គ្រប់​គ្រងរបស់​រដ្ឋ​មិន​ដាច់​ស្រេច​ទេ ​ព្រោះ​ថា​​រដ្ឋា​ភិបាល​ត្រូវ​ការ​រក្សា​ថាម​ពល​ទី​ផ្សារ​ឱ្យ​មាន​ស្ថិរ​ភាព​ទល់​នឹង​ភាព​ដែល​​អាច​រក​បាន​នៃ​ផលិត​ផល​កសិកម្ម​ ៕