ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឱន​ភាព​ពាណិជ្ជ​កម្ម​អាមេរិក​កាន់​តែរីក​ធំ​​​នៅ​ក្នុង​ខែកក្កដា

12 ឆ្នាំ មុន

ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​ថ្លែង​ថា ​ឱន​ភាព​​ពាណិជ្ជ​កម្ម​​អាមេរិក​បានរីក​ធំ​ឡើង​នៅ​ក្នុង​ខែ​កក្កដា ​​ដល់​ទៅ​៤២​ពាន់​លាន​ដុល្លារ​កើន​ឡើង​ពី​៤១,៩​ពាន់​លាន​ដុល្លារ​នៅក្នុងខែ​មិថុនា ​។ ​របាយ​ការណ៍​នោះវា​ខុស​ពីការ​រំពឹងទុក​របស់​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ដែល​បាន​ព្យាករ​ថា ​គម្លាត​​ពាណិជ្ជ​កម្ម​នឹងឈាន​ដល់​៤៤​ពាន់​លាន​ដុល្លារ​លើស​ពី​ការព្យាករ​កាលពីខែ​មិថុនា ​ដែល​មាន​ចំនួន​៤២,៩​ពាន់​លាន

​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​ថ្លែង​ថា ​ឱន​ភាព​​ពាណិជ្ជ​កម្ម​​អាមេរិក​បានរីក​ធំ​ឡើង​នៅ​ក្នុង​ខែ​កក្កដា ​​ដល់​ទៅ​៤២​ពាន់​លាន​ដុល្លារ​កើន​ឡើង​ពី​៤១,៩​ពាន់​លាន​ដុល្លារ​នៅក្នុងខែ​មិថុនា ​។  ​របាយ​ការណ៍​នោះវា​ខុស​ពីការ​រំពឹងទុក​របស់​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ដែល​បាន​ព្យាករ​ថា ​គម្លាត​​ពាណិជ្ជ​កម្ម​នឹងឈាន​ដល់​៤៤​ពាន់​លាន​ដុល្លារ​លើស​ពី​ការព្យាករ​កាលពីខែ​មិថុនា ​ដែល​មាន​ចំនួន​៤២,៩​ពាន់​លាន​ដុល្លារ ។

​កាលពីខែ​មុនការនាំចេញ​និង​នាំ​ចូល​បាន​ធ្លាក់​ចុះ ។ ​ទឹកប្រាក់​នាំចេញ​មានចំនួន​១៨៣,៣​ពាន់​លាន​ដុល្លារ​ក្នុងខែ​កក្កដា ​តិចជាង​កាលពី​ខែ​មិថុនា​​ចំនួន​១,៩​ពាន់​លាន​ដុល្លារ ​។ ​ក្នុង​នោះ​ការ​ផ្គត់​ផ្គង់​ផ្នែក​​ឧស្សាហកម្ម​និងវត្ថុ​ធាតុ​ដើម​ធ្លាក់ចុះ​ដល់​ទៅ​២,៤​ពាន់​លាន​ដុល្លារ ​។ ​ប្រទេសដែល​មាន​សេដ្ឋ​កិច្ចធំ​បំផុតលើ​ពិភពលោក​មួយ​នេះ​បាន​នាំ​ចូល​ទំនិញ​និងសេវា​គិតជា​ទឹកប្រាក់​ចំនួន​២២៥,៣​ពាន់​លាន​ដុល្លារ​​នៅក្នុងខែ​កក្កដា ​ធ្លាក់​ចុះ​១,៨​ពាន់​លាន​ដុល្លារ​កាលពី​ខែ​មិថុនា​។ ​​មុន​ពេល​ដែល​វា​វិល​​ត្រឡប់​​ទៅរក​​​​​ស្ថិរភាព​វិញ​គម្លាត​​​​ពាណិជ្ជ​កម្ម​អាមេរិក​បាន​ធ្លាក់​ចុះ​៣​ខែ​ជាប់​ៗ​គ្នា ​ពោល​គឺ​ធ្លាក់​ចុះ​ជាង​១០%​នៅ​ក្នុងខែ​មិថុនា ។ ​

ឱន​ភាព​ពាណិជ្ជ​កម្ម​អាមេរិក​ជាមួយ​នឹង​ប្រទេស​ទាំង​២៧​នៅអឺរ៉ុប​កើន​ដល់​១២​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ខែ​កក្កដា​ ហើយ​នៅក្នុងខែ​មិថុនា ​មាន​ចំនួន​​​៨,៤​ពាន់ល​ា​ន​ដុល្លារ​ ខណៈដែល​ឱន​ភាព​ពាណិជ្ជ​កម្ម​​ជាមួយ​នឹងចិន​កើន​ដល់​៧,៣%​ស្មើនឹង​២៩,៤​ពាន់​លាន​ដុល្លារ​អំឡុង​ខែកក្កដា​ដូច​គ្នា​នោះ៕