ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​អឺរ៉ូឡើងថ្លៃដល់​ទៅ​4​ខែ ខណៈ​ដែល​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ​ខ្លាំង​

12 ឆ្នាំ មុន

​​ប្រាក់​អឺរ៉ូ​ឡើង​ថ្លៃខ្ពស់​ដល់​ទៅ​១៨​សប្តាហ៍​​ធៀបនឹង​ប្រាក់​ដុល្លារ​​កាលពី​ថ្ងៃ​អង្គារ​មុន​ពេល​ការ​សម្រេច​ស្តីពី​ការស្រប​នឹង​រដ្ឋធម្ម​នុញ្ញ​នៃ​មូលនិធិ​ប្រាក់​សង្គ្រោះ​តំបន់​ចាយប្រាក់​អឺរ៉ូ​ ។ ​តុលាការ​រដ្ឋ​ធម្មនុញ្ញ​អាល្លឺម៉ង់​​នឹង​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ពុធ​ថា​តើ​យន្តការ​ស្ថិរ​ភាពអឺរ៉ុប​ត្រឹម​ត្រូវ​តាម​​ច្បាប់​​​​រដ្ឋ​ធម្ម​នុញ្ញ​អាល្លឺម៉ង់​ដែរ​ឬ​យ៉ាង​ណា? កាលពីថ្ងៃអង្គារ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់​និយាយ​ថា ​លោកសង្ឃឹម​ថា​ តុលា​

​​ប្រាក់​អឺរ៉ូ​ឡើង​ថ្លៃខ្ពស់​ដល់​ទៅ​១៨​សប្តាហ៍​​ធៀបនឹង​ប្រាក់​ដុល្លារ​​កាលពី​ថ្ងៃ​អង្គារ​មុន​ពេល​ការ​សម្រេច​ស្តីពី​ការស្រប​នឹង​រដ្ឋធម្ម​នុញ្ញ​នៃ​មូលនិធិ​ប្រាក់​សង្គ្រោះ​តំបន់​ចាយប្រាក់​អឺរ៉ូ​ ។ ​តុលាការ​រដ្ឋ​ធម្មនុញ្ញ​អាល្លឺម៉ង់​​នឹង​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ពុធ​ថា​តើ​យន្តការ​ស្ថិរ​ភាពអឺរ៉ុប​ត្រឹម​ត្រូវ​តាម​​ច្បាប់​​​​រដ្ឋ​ធម្ម​នុញ្ញ​អាល្លឺម៉ង់​ដែរ​ឬ​យ៉ាង​ណា? កាលពីថ្ងៃអង្គារ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាល្លឺម៉ង់​និយាយ​ថា ​លោកសង្ឃឹម​ថា​  តុលា​ការ​នឹង​ចេញ​សេចក្តី​សម្រេច​គាំទ្រអឺរ៉ុប ​ហើយ​តុលាការ​ក៏​នឹង​​អះអាងថា​​ខ្លួន​នឹង​មិន​ពន្យា​រពេល​ការ​សម្រេច​​នេះ​ទេ ​។

ប្រាក់​ដុល្លារ​​មានតម្លៃ​១,២៨៦២​ដុល្លារ​ធៀប​​នឹងប្រាក​់​អឺរ៉ូ​ចាប់តាំង​ពី​ថ្ងៃ​ទី​១៤ សីហា ​ហើយ​​មកដល់​ថ្ងៃ​អង្គារ​​នេះ​វា​មាន​​តម្លៃ​​១,២៨៧២​​ដុល្លារ​​​ក្នុង១អឺរ៉ូ​ ។ បើគិត​ពីដើម​ខែ​សីហា​មក ​ប្រាក់អឺរ៉ូ​ឡើងថ្លៃ​៦%​ធៀបនឹង​ប្រាក់​ដុល្លារ​ក្រោយពី​ធនាគារ​កណ្តាល​អឺរ៉ុប​បានខ្នះ​ខ្នែង​បន្ធូរ​បន្ថយ​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​បណ្តាល​ប្រទេស​​ចា​យប្រាក់​អឺរ៉ូ​មួយចំនួន​មាន​​ដូចជា​អេស្ប៉ាញ ​និងអីុតាលី​ជា​ដើម ​។ ​កាលពី​សប្តាហ៍​មុន​នេះ ​ធនាគារ​កណ្តាល​បាន​ចេញ​សំណើ​​​មួយ​ដោយ​ទិញ​សញ្ញា​ប័ណ្ណ​គ្មាន​ដែន​កំណត់​ក្នុង​បណ្តា​ប្រទេស​មួយចំនួន​​ប្រសិនបើ​ប្រទេស​ទាំង​នោះ​ស្នើ​សុំ​ជំនួយ។

ប្រាក់​ដុល្លារ​ក៏​ធ្លាក់​ចុះដែរ​ធៀបនឹងប្រាក់​យ៉េន​ជប៉ុន​ ​ដែល​កាល​ពី​ថ្ងៃ​ចន្ទ​១​ដុល្លារ​​ប្តូរ​បាន​៧៧,៧៨​យ៉េន ​។ ​ចំណែក​ប្រាក់​ដុល្លារ​អូស្ត្រាលីក៏​ឡើង​ថ្លៃ​ដែរ ​ធៀបនឹង​ប្រាក់ដុល្លារ​អាមេរិក​ដោយ​ក្នុង​១​ដុល្លារ​អូស្ត្រាលី​ប្តូរបាន​១,០៤៤៧​ដុល្លារ​អាមេរិក ៕