ថើបគឺជាការចាប់ផ្តើមដ៏ល្អមួយ ជាពិសេសនៅពេលបុរស និងស្ត្រីព្រមព្រៀងគ្នាឈានទៅដល់ការរួមគ្រែ ។ សម្រាប់ស្ត្រី វាគឺជាការដាស់អារម្មណ៍យ៉ាងស័ក្តិសិទ្ធិបំផុត ។ បុរសទាំងឡាយគួរតែដឹងថា មាត់របស់ខ្លួនគឺជាអាវុធដែលមានពិសអាចធ្វើឱ្យដងខ្លួនស្ត្រីទន់ភ្លន់អាចពត់ពេនតាមចិត្តខ្លួនចង់ ប៉ុន្តែសូមកុំច្រឡំថា យើងកំពុងនិយាយអំពី Oral Sex ។ ស្ត្រីអាចមានអារម្មណ៍នៅពេលមាត់ជាទីកក់ក្តៅរបស់អ្នក លិទ្ធ ជញ្ជក់ ខាំតិចៗ ឬបឺតលើផ្នែកផ្សេងៗនៃរាយកាយរបស់នាង ប៉ុន្តែកន្លែងដែលនាងចង់ឱ្យមាត់អ្នកប៉ះខ្លាំងបំផុតនោះមានដូចជា ៖
១-ត្រចៀងទាំងសងខាង ៖
វាជាទីតាំងដែលផ្តល់ការសប្បាយឱ្យនាងយ៉ាងលើសលប់ ។ ការប្រើធ្មេញញេញថើៗលើទងត្រចៀកគឺជាវិធីល្អមួយក្នុងការបញ្ជូនភាពញាប់ញ័រទៅកាន់ឆ្អឹងខ្នងរបស់នាង ប៉ុន្តែអ្នកក៏គួរតែប្រើបបូរមាត់ត្រដុសស្រាលៗលើត្រចៀកនាងផងដែរ ។ អំពើនេះនឹងធ្វើឱ្យនាងព្រឺរោម ។
២-គល់កផ្នែកខាងក្រោយ៖
ប្រើមាត់ថើបទីតាំងនេះពិតជាធ្វើឱ្យនាងទន់ករងៀក ជាពិសេសនៅពេលដែលអ្នកចង់ធ្វើឱ្យនាងភ្ញាក់ផ្អើល ។ ការចូលទៅចាប់ឱបពីក្រោយ ហើយថើបញក់ញីនឹងធ្វើឱ្យនាងភ្លេចការងារកំពុងធ្វើ និងចង់ឱ្យអ្នកថើបបន្តទៀត ។
៣-ផ្ទៃមុខ ៖
ការថើបស្រាលៗលើថ្ពាល់ទាំងទ្វេ លើថ្ងាសលើច្រមុះ និងត្របកភ្នែករបស់នាងគឺជាការបញ្ជាក់ប្រាប់ឱ្យដឹងនូវអារម្មណ៍ជាទីកក់ក្តៅរបស់អ្នកចំពោះនាង ប៉ុន្តែសូមកុំលិទ្ធមុខនាងឬក៏ខាំញេញដ្បិតអាចនាំឱ្យនាងខ្ពើមរអើម ។
៤-ឆ្អឹងដងកាំបិត ៖
ខណៈរាងកាយរបស់នាងគ្របដណ្តប់ដោយសម្លៀកបំពាក់នៅឡើយ ទីតាំងដែលអ្នកថើបហើយធ្វើឱ្យនាងដក់ក្នុងដួងចិត្តបំផុតនោះគឺបណ្តោយឆ្អឹងដងកាំបិត ។ វាជាកន្លែងមួយដ៏សិចស៊ីរបស់ស្ត្រី ហើយការយកមាត់ថើបនៅផ្តុំនេះនាំឱ្យនាងគិតថា អ្នកនឹងឈានទៅទីតាំងផ្សេងទៀតលើរាងបកាយរបស់នាង ។ ដូច្នេះសូមថើបនៅទីនេះឱ្យបានសព្វមុនពេលឈានទៅកន្លែងផ្សេងដែលមិនអាចថើបបានទាំងសម្លៀកបំពាក់ ។
៥-ត្រគាក ៖
ទីតាំងនេះធ្វើឱ្យនាងឆាប់រំភើបបំផុតដែលអ្នកស្មានមិនដល់ ដ្បិតនៅកៀកបំផុតនឹងមជ្ឈមណ្ឌលឋានសួគ៌សប្បាយនៃរាងកាយរបស់នាង ។ មិនថាជាអ្នកប្រើមាត់ថើប លិទ្ធឬញេញនោះទេ គឺសុទ្ធតែអាចបញ្ជូនសញ្ញាអារម្មណ៍ព្រឺព្រួចដល់នាងពីក្បាលដល់ចុងជើង ។ កុំមើលរំលងទីតាំងនេះឱ្យសោះគឺជាចំណុចសំខាន់ដែលនាងចង់ឱ្យអ្នកថើបបបោសអង្អែល ។
៦-សុដន់ទាំងគូ ៖
ពិតណាស់ នេះជាទីតាំងមួយដែលអ្នកអាចដាស់អារម្មណ៍ផ្លូវភេទស្ត្រី ប៉ុន្តែបើអនុវត្តខុសឆ្គងនឹងធ្វើឱ្យអារម្មណ៍នាងបាត់ទៅវិញ ។ ការថើប ជញ្ជក់ លិទ្ធបឺតជាអ្វីមួយដែលមិនអាចខ្វះបាន ។ សុដន់ជាទីតាំងដ៏វិសេសវិសាលបំផុត តែវាក៏ងាយនឹងរងការឈឺចាប់ផងដែរ ដូច្នេះសូមកុំភ្លេចថា អ្នកត្រូវតែធ្វើសកម្មភាពដោយផ្ចិតផ្ចង់ និងសមរម្យបំផុត ៕
ចែករំលែកព័តមាននេះ