ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើង​បដិសេធ​ជំនួយ​កូរ៉េ​ខាងត្បូង​​

12 ឆ្នាំ មុន

យោងតាម​ម៉ាស៊ីនឃោសនា​ក្នុងស្រុក​ថា ​កូរ៉េ​ខាងជើង​ប្រកាសកាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ​ថាខ្លួន​នឹងពុំ​ទទួល​​យក​ជំនួយ​របស់​កូរ៉េ​ខាងត្បូង​ឡើយ ​ក្រោយពី​ទឹកជំនន់​នាពេល​ថ្មីៗនេះ​ ។

ការសម្រេច​ចិត្ត​នោះ​កើត​មាន​២​ថ្ងៃ​ក្រោយ​ពី​កូរ៉េ​ខាងជើង​ ថា ​ព្រម​ទទួល​យក​ជំនួយ​បន្ទាន់​មួយ​របស់​កូរ៉េខាង​ត្បូង ​សម្រាប់​ជួយ​កូរ៉េ​ខាង​ជើង ​ដែល​ជួប​

យោងតាម​ម៉ាស៊ីនឃោសនា​ក្នុងស្រុក​ថា ​កូរ៉េ​ខាងជើង​ប្រកាសកាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ​ថាខ្លួន​នឹងពុំ​ទទួល​​យក​ជំនួយ​របស់​កូរ៉េ​ខាងត្បូង​ឡើយ ​ក្រោយពី​ទឹកជំនន់​នាពេល​ថ្មីៗនេះ​ ។

ការសម្រេច​ចិត្ត​នោះ​កើត​មាន​២​ថ្ងៃ​ក្រោយ​ពី​កូរ៉េ​ខាងជើង​ ថា ​ព្រម​ទទួល​យក​ជំនួយ​បន្ទាន់​មួយ​របស់​កូរ៉េខាង​ត្បូង ​សម្រាប់​ជួយ​កូរ៉េ​ខាង​ជើង ​ដែល​ជួប​ប្រទះ​នឹងគ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរនាពេល​ថ្មី​ៗ​នេះ ​។ នេះ​​ជាជំនួយ​លើក​ដំបូង​របស់​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល​២ឆ្នាំ​កន្លងមក​ ​។

​ក្រុង​ព្យុង​យ៉ាង ​ដែល​ប្រកាសថា ​ទឹក​ជំនន់​នាពេល​ថ្មី​ៗ​នេះសមា្លប់​មនុស្ស​១៦៩​នាក់ ​និង​បាត់ខ្លួន​៤០០​នាក់ ​បានសម្តែង​ការមិន​សប្បាយ​ចិត្ត​ចំពោះ​​ជំនួយនេះ ​របស់​ក្រុង​សេអ៊ូល​ដែល​យល់​ព្រម​ផ្តល់​ម្សៅ​មីនិង​មី​ព្រម​ទាំង​ថ្នាំពេទ្យ​១០.០០០​តោន ។

ចំណែក​ក្រសួង​ស្បៀង​ ​កសិកម្ម​ រុក្ខា​កម្ម​ និងនេសាទ​កូរ៉េខាង​ត្បូង​វិញ ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ​ថា​រដ្ឋាភិបាល​នឹងទិញ​នាឆ្នាំ​នោះ ​នូវ​អង្ករ​៣៧០.០០០​តោន​សម្រាប់​ផ្លាស់​ប្តូរ​​ថ្មីដល់​ការ​ស្តុក​របស់ខ្លួន​ ​គ្រប់​គ្រង​លើ​តម្លៃ​និង​​ត្រៀម​សម្រាប់​​បណ្តាសភាពការណ៍​បន្ទាន់​ជាយ​ថាហេតុ​​។ ក្រសួង​នោះ​កត់សម្គាល់​ថា ទំហំ​នេះ​តំណាង​ឱ្យ​ការបង្កើន​តិចតួច ​នៃការទិញ​អង្ករ​ស្តុក​ដែល​កាលពី​​ឆ្នាំ​ទៅ​មិញ​មាន​​ ​៣៤០.០០០​តោន ៕