ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ម្រាម​ដៃ​ដប់​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ តាម​រយៈកោះ​សន្តិភាព​ស្ត្រី​ឈ្មោះប៉ូ រី អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួលក្នុង​ភូមិ​ឫស្សី​​ សង្កាត់​​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ​​ បាន​លើក​ម្រាម​ដៃ​ដប់​សំពះ​​ថ្លែង​អំណរ​គុណ​ និង​ជូន​​ព​រ​លោក សេង ធូ​ អាយុ​៣៣​ឆ្នាំ ​សប្បុរស​ជន​​ដែល​បាន​ផ្តល់​ថវិកា​តាម​រយៈ​កោះ​សន្តិភាព​ជូន​ដល់​រូប​គាត់​ចំនួន​៥០​ម៉ឺន​រៀល កា​ល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១២ កន្ល​ង​មក​​ ។

​សូម​រំលឹក​ថា ​លោក សេង ធូ​ បាន​​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំ​នួន​​៥០ម៉ឺន​រៀល​ជូន​ដល់ស្ត្រី​ឈ្មោះ​ប៉ូ រី ​បន្ទាប់​ពី​សារព័ត៌មាន​កោះ​សន្តិ​ភាព​​​​​ចុះ​ផ្សាយ​​ព័ត៌មាន​រៀប​រាប់​អំពី​ស្ត្រី​រូប​នេះ​ខ្វះ​លុយ​សម្រាប់​ថ្លៃ​ផ្ទះ​ជួលចំនួន​៥ម៉ឺន​រៀល​​ ​ក៏​ដាច់​ចិត្ត​ហូប​ធូប​មូស​ ហើយ​ផឹក​ស្រា​ប៉ង​សម្លាប់​ខ្លួន​ តែ​ត្រូវ​បាន​អ្នកជិត​ខាង​​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត ។ ផ្តើម​ចេញពី​ក្តី​អាណិត​អាសូរ​​ចំពោះ​ស្ត្រី​ដ៏​កម្សត់​នេះ​​​ លោក សេង​ ធូ ក៏​បាន​ផ្ញើ​ថវិកា​មក​ស្នាក់​ការ​កោះ​សន្តិ​ភាព​ចំនួន​៥០​ម៉ឺន​រៀល​ ដើម្បី​យកទៅ​ជួយ​ឧបត្ថម្ភ​​ដល់​ស្ត្រី​ឈ្មោះ ប៉ូ រី ហើយ​ថវិកា​នេះ​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​​បាន​​យកទៅ​​ប្រគល់​ជូន​ដល់​ដៃ​ស្ត្រី​ឈ្មោះ ប៉ូ រី តាំង​ពី​ដើម​ខែ​សីហា​មកម៉្លេះ  ។​

ស្រ្តី​ឈ្មោះ ប៉ូ រី ​បាន​រៀប​រាប់​ថា បន្ទាប់​ពី​ទទួល​បាន​​​ថវិកា​របស់​សប្បុរស​ជន​ បច្ចុប្បន្ន​​គាត់​បានទិញ​កង់​មួយ​គ្រឿង សម្រាប់​ដឹកបន្លែ​លក់​ចិញ្ចឹម​ជីវិត​​ត​ទៅមុខ​ទៀត ៕