ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯក​អគ្គរាជ​​ទូត​ជប៉ុន​ថ្មី​​ប្រចាំ​ប្រទេស​ចិន​ស្រាប់​តែ​សន្លប់​នៅ​ក្រុង​តូក្យូ​

12 ឆ្នាំ មុន

ប៉ូលិស​ជប៉ុន​គូស​បញ្ជាក់​ថា ​ឯក​អគ្គ​រាជ​​ទូត​ថ្មី​របស់​ជប៉ុន​ប្រចាំ​ប្រទេស​ចិន​លោកស៊ីនីជី​ នី​ស៊ី​មី​យ៉ា​​បាន​ដួលសន្លប់​កាលពីព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា​ ក្នុង​វិថី​​មួយ​នៃ​ក្រុងតូក្យូ​ ។ ​ប៉ូលិស​បន្តថា ​ការ​សន្លប់​បាត់​ស្មារតី​ភ្លាមៗ​នោះ​របស់​លោក​បណ្តាល​​មកពី​ជំងឺ​មួយ ។

រដ្ឋាភិបាល​ជប៉ុន​បាន​អនុម័ត​កាលពី​ថ្ងៃទី​១១ កញ្ញា ​តែង​តាំងលោក ​នីស៊ី​មីយ៉ា​អាយុ​៦០​ឆ្នាំ ​ជា​ឯក​អគ្គ​រាជ​​ទូត​ថ្មី​ប្រចាំ​​ប្រទេស​ចិន ដែល​លោក​នឹង​​ជំនួស​លោក​អ៊ូស៊ី​ជីរ៉ូ​នីវ៉ា ​ពេលដែល​ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​កំពុង​តែជួប​​គ្រាលំបាក​មក​ពី​បញ្ហា​ប្រជុំ​កោះ​ ​ឌី​អាវ​យូ ​ឬ​សេនកាគូ​នៅ​សមុទ្រ​​ចិនខាង​កើត ។
ឯក​អគ្គ​​រាជ​​ទូត​ថ្មី​តាម​ទម្លាប់​ចាប់​ផ្តើម​ការ​ងារ​ក្នុង​​ប្រទេស​ដែល​ត្រូវ​ប្រចាំ​៤០​ថ្ងៃ​ក្រោ​យការ​តែង​តាំង ៕