ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉េដវេដេវគាំទ្រ​ឱ្យ​មាន​ការ​​​​ដោះ​លែងនារី​ចម្រៀង​3នាក់​នៃ​ក្រុម​PUSSY RIOT

12 ឆ្នាំ មុន

នាយ​ក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក ឌីមី​ឌ្រីម៉េដ​វេដេវ ​ប្រកាស​​​កាលពី​ថ្ងៃទី​១២​ កញ្ញា ពីការ​​គាំទ្រ​ឱ្យ​​មាន​ការ​ដោះ​លែង​សមាជិក​៣នាក់​នៃ​ក្រុម​តន្រ្តី​PUSSY RIOT ​ដែល​ទទួល​​ការ​កាត់​ទោស​កាល​ពី​ខែ​សីហា ដាក់​គុក​ម្នាក់​​២ឆ្នាំ ​ពី​បទ​ចូល​រួម​ធ្វើ​បាតុកម្ម​មួយ​​ប្រឆាំង​នឹង​ប្រធានា​ធិប​តី​លោក វ៉្លាឌី​មៀរពូទីន​ក្នុង​ព្រះ​វិហារ​គ្រឹស្ត​មួយ​​នៃ​ក្រុង​មូស្គូ ។​​

ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​ផ្សាយ​​​តាម​ទូរទស្សន៍​ លោក ​​ម៉េដវេ​ដេវ​ ថ្លែងថា កា​រ​បន្ត​ឃុំ​ឃាំង​​យុវនារី​ទាំង​៣នាក់​​នោះ សម្រាប់​រូប​ខ្ញុំ​​ហាក់​ដូច​ជា​មិន​ស្ថាបនា​​សោះ។ ​ការ​​កាត់​ទោស​​​ឱ្យ​​ជាប់ គុក​​​ជាមួយ​​នឹង​ការ​​ព្យួរ​ទោស ​វា​នឹង​សមល្មម​គ្រប់​គ្រាន់​ហើយ ។​​ ​ក៏​ប៉ុន្តែ​អតីត​ប្រមុខ​រដ្ឋ​​រូប​នោះ​​​បាន​ប្រកាស​ថា ​លោក​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​​សកម្ម​ភាព​ពួក​គេ និងចំពោះការ​ស្លៀក​ពាក់​​​របស់​​ពួក​គេ ។​​

នាយក​​រដ្ឋ​មន្ត្រី​រុស្ស៊ី​បញ្ជាក់​​ថា ​លោក​គ្រាន់​តែ​សម្តែង​​​ពីទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​​​ ហើយ​​លោក​នឹង​​​​មិន​ប្រើ​ឥទ្ធិពល​​សម្រាប់​​ការ​​​ចេញ​សាល​ក្រម​មួយ​ដែល​នឹង​ប្រកាស​ក្នុង​ការ​​កាត់​សេចក្តី​នៅ​សាលា​ឧទ្ធរណ៍​ដែល​ត្រូវ​ចាប់​ផ្តើម​​​នា​ថ្ងៃទី​១ តុលា​ ​ខាង​មុខ​នេះឡើយ ។​

តាំ​ងពី​ពេល​សវនាការ​ដំបូង​លោក​ពូទីន​យល់​​ថា គេ​មិន​ចាំ​បាច់​កាត់​ទោស​យុវនារី​ទាំង​៣នាក់​នោះ​ធ្ងន់​ធ្ងរ​ពេក​ទេ ។ ​នារីទាំង​​៣​នាក់​នោះ​​ នាង​ណា​ដេ​សាដា តូឡូកូនីកូវ៉ា នាង​អឺកាតឺវីណា សាមូដសឺ​វិក និង​នាង​ម៉ារីយ៉ា អាលី​មូឃីណា ​ជាប់​​ឃុំ​ឃាំង​ចាប់​តាំង​ពី​ខែ​មីនា មក ត្រូវ​ទទួល​ការ​កាត់​ទោស​កាលពី​ថ្ងៃទី​១៧ សីហា ​ពី​បទ​បំផ្លិច​បំផ្លាញ​ មក​ពីកំហឹង​​ខាង​សាសនា ​។​ នារី​ទាំង​​៣​នាក់​នោះ ​បាន​ចូល​​​ក្នុង​ព្រះ​វិហារ​គ្រឹស្ត​ក្រុង​មូស្គូ​ ​កាលពី​ថ្ងៃទី​​១២ កុម្ភៈ ដោយ​​ស្លៀក​ពាក់​យ៉ាង​លេច​លើ​លេច​ក្រោម​ ​យ៉ាង​ស៊ិច​ស៊ី​​ពេល​សូត្រ​ធម៌​ដោយ​សូម​ឱ្យ​​ព្រះ​ម៉ែ​ម៉ាវី កម្ចាត់​លោក​ពូទីន ៕