ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ដែល​​ប្រពន្ធ​ធ្លាក់​​ពីលើ​ដើម​អម្ពិល​ស្លា.ប់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍​ឯក ​អៀង ​វ៉ាន់ឌី មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​​រាជ​ធានីភ្នំពេញ ជា​និស្សិត​មហា​វិទ្យា​ល័យ​បញ្ជា​ការ​សេនា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​​​ការពារ​ជាតិ​ឧបត្ថម្ភ​ថវិកាចំនួន​២០​ម៉ឺន​រៀល និងលោក​វរសេនីយ៍​​ទោ កែប ច័ន្ទ​តូ នាយ​រង​ការិយា​ល័យ​​បុគ្គ​លិក​ទីចាត់​ការ​ចលនូបត្ថម្ភ​អគ្គ​បញ្ជា​ការ​ ជា​និស្សិត មហា​វិទ្យា​ល័យ​បញ្ជា​ការ​សេនា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​​​ការពារ​ជាតិ​ ឧបត្ថម្ភ​ថវិកាចំនួន​២០​ម៉ឺន​រៀល ​សរុប​ចំនួន​៤០​ម៉ឺន​រៀល

រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍​ឯក ​អៀង ​វ៉ាន់ឌី មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​​រាជ​ធានីភ្នំពេញ ជា​និស្សិត​មហា​វិទ្យា​ល័យ​បញ្ជា​ការ​សេនា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​​​ការពារ​ជាតិ​ឧបត្ថម្ភ​ថវិកាចំនួន​២០​ម៉ឺន​រៀល និងលោក​វរសេនីយ៍​​ទោ កែប ច័ន្ទ​តូ នាយ​រង​ការិយា​ល័យ​​បុគ្គ​លិក​ទីចាត់​ការ​ចលនូបត្ថម្ភ​អគ្គ​បញ្ជា​ការ​ ជា​និស្សិត មហា​វិទ្យា​ល័យ​បញ្ជា​ការ​សេនា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​​​ការពារ​ជាតិ​ ឧបត្ថម្ភ​ថវិកាចំនួន​២០​ម៉ឺន​រៀល ​សរុប​ចំនួន​៤០​ម៉ឺន​រៀល ដល់​គ្រួសារ​ក្រីក្រ​ដែល​ប្រពន្ធធ្លាក់ពីលើ​ដើម​អម្ពិល​រហូតស្លាប់ ។

​ប​ន្ទាប់​ពី​អាន​កាសែត​​កោះ​សន្តិ​ភាព​ពី​ជីវិត​គ្រួសារ​​ក្រីក្រ​​២​នាក់​ប្តី​ប្រពន្ធ​​ និង​កូន​ស្រី​រស់​នៅ​ភូមិ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ​ដែល​ម្តាយ​ប្រកប​មុខ​របរ​​បេះស្លឹក​អម្ពិល​​បាន​ជួបគ្រោះអកុសល​​ធ្លាក់​ពី​លើ​ដើម​អម្ពិល​​បោក​ក្បាល​​​ឈឺ​រហូត​ដល់​ស្លាប់​នោះ លោក​វរសេនីយ៍​​ទាំង​២​ដែល​ជា​និស្សិត​មាន​ការ​អាណិត​​អាសូរ ក៏ជួយ​ឧបត្ថម្ភ​​ជាថវិ​កា​ចូលរួម​រំលែក​ទុក្ខ​តាម​រយៈ​កោះ​សន្តិ​ភាព ៕​