ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រទេសអារ៉ាប់​ជា​​ច្រើន​ក្រោយ​ការ​ផ្សាយ​ខ្សែ​ភាព​យន្ត​«ភាព​ស្លូត​ត្រង់​របស់​ពួក​អ៊ិស្លាម​»​

12 ឆ្នាំ មុន

បាតុកម្ម​នានា​​បាន​​កើត​មាន​នៅប្រទេស​សអេ​ហ្ស៊ីប ​ម៉ា​រ៉ុក​ ​ទុយ​​​នីស៊ី ​និង​សូដង់ ​ប្រឆាំងនឹង​ខ្សែ​ភាព​យន្ត​មួយ​របស់​ផលិតករ​មានសញ្ជាត​​អីុ​ស្រា​អែល -អាមេរិក​​ម្នាក់​ដែល​ខ្សែ​ភាព​យន្ត​​នោះ​បាន​ហៅ​សាសនា​អ៊ិស្លាម​ថា​ជា​ជំងឺ​«​មហា​រីក​មួយ​»។

​កាលពី​ថ្ងៃទី​១១ កញ្ញា ​ឯក​អគ្គ​​រដ្ឋ​ទូត​អា​មេ​រិក​​​ម្នាក់​​ត្រូវ​សម្លា.ប់​​​នៅ​លីប៊ី​ក្នុង​អំពើ​ហិ.ង្សា​ប្រឆាំង​​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្រុង​បេន​ហ្គា​ហ្ស៊ី ។ ខ្សែភាព​​យន្ត​

បាតុកម្ម​នានា​​បាន​​កើត​មាន​នៅប្រទេស​សអេ​ហ្ស៊ីប ​ម៉ា​រ៉ុក​ ​ទុយ​​​នីស៊ី ​និង​សូដង់ ​ប្រឆាំងនឹង​ខ្សែ​ភាព​យន្ត​មួយ​របស់​ផលិតករ​មានសញ្ជាត​​អីុ​ស្រា​អែល -អាមេរិក​​ម្នាក់​ដែល​ខ្សែ​ភាព​យន្ត​​នោះ​បាន​ហៅ​សាសនា​អ៊ិស្លាម​ថា​ជា​ជំងឺ​«​មហា​រីក​មួយ​»។

​កាលពី​ថ្ងៃទី​១១ កញ្ញា ​ឯក​អគ្គ​​រដ្ឋ​ទូត​អា​មេ​រិក​​​ម្នាក់​​ត្រូវ​សម្លាប់​​​នៅ​លីប៊ី​ក្នុង​អំពើ​ហិង្សា​ប្រឆាំង​​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្រុង​បេន​ហ្គា​ហ្ស៊ី ។ ខ្សែភាព​​យន្ត​រឿង ​«​ភាពស្លូត​ត្រង់ របស់​ពួក​អ៊ិស្លាម​»​INNOCENCE OF MUSLIMS ​ធ្វើ​ឱ្យ​កក្រើក​ពុំ​ត្រឹម​នៅ​លីប៊ី​ទេ ។ ខ្សែ​ភាព​យន្ត​នេះញុំាង​ឱ្យ​មាន​អំពើ​ហិង្សា ​នៅលីប៊ិ ​និង​នៅ​ទី​ក្រុង​គែរ ។ ​ក្រោយ​បាតុកម្ម​ហិង្សា​ប្រឆាំង​ស្ថាន​ទូត​អាមេរិក​នៅក្រុង​គែរ ​កាលពី​ថ្ងៃទី​១១ កញ្ញា ​ពួក​អ៊ិស្លាម​និយម​អេហ្ស៊ីប ​ពី​២០​០​ទៅ​៣០០​នាក់​បាន​ធ្វើ​បាតុកម្ម​ជាថ្មី​នៅ​កន្លែង​ដដែល​នោះ​​ទៀត​ ។

នៅប្រទេស​ទុយ​​​នីស៊ី ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក​​ដើម្បី​បំបែក​ពួក​អ៊ិស្លាម​និយម​ប្រមាណ​ជា​៣០០​នាក់ ​ដែល​ប៉ុន​ប៉ង​ទំលុះ​របាំង​​​សន្តិសុខ​ជុំ​វិញ​ស្ថាន​ទូត​​អាមេរិក​ប្រចាំ​ប្រទេស​ទុយ​​នីស៊ី​ ។

នៅ​ម៉ា​​រ៉ុក​ ​មនុស្ស​រវាង​ពី​៣០០​ទៅ​៤០០​នាក់​​បាន​ធ្វើ​បាតុកម្ម​ក្នុង​ហេតុ​ផល​ដូចគ្នា​នៅ​ក្បែរ​ស្ថាន​​កុងស៊ុល​អាមេរិក​ប្រចាំ​ទីក្រុង​​កាសា​ប្លង់​កា​​ជាទី​ក្រុង​ធំជាងគេ​បំផុត​របស់​ប្រទេស ។ ​ពួក​បាតុករ​បាននាំគ្នា​ស្រែក​ថា «​ស្លាប់​ទៅ​អូបាម៉ា»​។

មនុស្ស​ជាច្រើន​រយ​នាក់​ក៏ធ្វើ​បាតុកម្ម​ដែរ​នៅ​មុខស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុង​ខា​ទុមរដ្ឋ​ធានី​ស៊ូដង់​ ។ ចំណែក​នៅ​​ជ្រោយហ្គា​ហ្សា​ពលរដ្ឋ​ប៉ា​ឡេស្ទីន​ជាច្រើន​​សិបនាក់​បាន​ធ្វើ​បាតុ​កម្ម​ប្រឆាំង​អាមេរិក​ដោយ​ដុត​នៅ​មុខទី​ស្នាក់​ការ​អ.ស.ប​ប្រចាំ​ហ្គា​ហ្សា​នូវ​ទង់​ជាតិ​អាមេរិក​និង​រូបថត​ទាំងឡាយ​របស់​លោក​TERRY JONES ​គ្រូ​​ប្រដៅ​សាសនា​គ្រឹស្ត​អាមេរិក​ដែលគាំ​ទ្រ​ខ្សែ​ភាព​យន្ត​នោះ​ ហើយជន​​នោះ​ល្បី​ឈ្មោះ​ដោយសារ​តែ​ហ៊ាន​ដុតជាសាធារណៈ​នូវ​គម្គីរ ​កូរ​​អាន​មួយ។

ខ្សែ​ភាព​យន្ត​រឿង​ភាព​ស្លូត​ត្រង់​របស់​ពួក​អ៊ិស្លាម​​នោះ​របស់​​ផលិត​ករលោក ​សាម​បាស៊ីល​​ជាជនជាតិ​អីុស្រាអែល​រស់​នៅ​​កាលី​ហ្វ័រ​នីញ៉ាចាក់​ផ្សាយ​តាម​YOUTUBE ​បង្ហាញ​តួអង្គ ​ជាព្រះ​មហាមា៉ត់ ​​​រាង​ស្រី​មិន​ស្រី​ ប្រុស​មិន​ប្រុស​​ ​រាង​ដូច​​ប្រុស​អ្នករួម​ភេទ​ដូចគ្នា​ និង​អាសអាភាស​ ។​ បច្ចុប្បន្ន​លោកសាម​បាស៊ីល​បាន​លាក់​ខ្លួន​នៅ​កន្លែង​សំងាត់​មួយ​ ខណៈ​ពួក​អ៊ិស្លាម​កំពុង​មាន​កំហឹង​យ៉ាង​ពុះ​ពោរ​ ។

ខ្សែ​ភាព​យន្ត​នេះ​របស់​​គេ​ផលិត​​អស់​ប្រាក់​ប្រមាណ​ជា​៥លាន​ដុល្លារ​ហើយ​ទទួល​ការគាំ​ទ្រ​ពីគ្រូ​ប្រដៅ​សាសនា​គ្រឹស្គ​អាមេរិក​TERRY JONES ។ ​ឆាកមួយ​បង្ហាញ​មនុស្ស​ម្នាក់​មាន​ឈាម​ប្រឡាក់​ខ្លួន ​លើក​ទឹក​ចិត្ត​ដល់​បណ្តា​មនុស្ស​របស​់គេ​ឱ្យ​ប្លន់កន្លែង​នានា​ដែល​ពួកគេវាយ​ប្រហារ​ ហើយ​ប្រើ​ប្រាស់​បណ្តា​កុមារ ។ ​ចំណែក​ឆាក​មួយ​ទៀត​បង្ហាញ​ជាបន្ត​​បន្ទាប់​នូវ​​តួ​​​ព្រះ​មហា​ម៉ាត់​កំពុង​តែរួម​ភេទ​ជាមួយ​ភរិយា​ម្នាក់ ​ក្នុង​ចំណោម​ភរិយាទាំងឡាយ​បន្ទាប់​មក​ជាមួយ​នារី​ដទៃ​ៗទៀត​​ ៕