ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី​៖ ​ជនជាតិ​អាមេរិក​4​នាក់​ស្លា.ប់​ក្នុង​​នោះ​មាន​ឯក​អគ្គ​រដ្ឋ​ទូត​ផង​ក្នុង​ការវាយ​ប្រហារ​​មួយ​​

12 ឆ្នាំ មុន

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​​ប្រចាំ​ប្រទេស​លីប៊ី ​លោក​គ្រីស ​ស្ទេ​វេន ​និងជន​ជាតិ​អាមេរិក​៣​នាក់​ទៀត​ត្រូវ​ស្លា.ប់​ក្នុងការ​វាយប្រហារ​មួយ​ប្រឆាំង​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្រុង​​បេន​ហ្គាហ្ស៊ី​ ដោយ​ពួក​ជនប្រដាប់​អាវុធ ​ដែល​មាន​កំហឹង​ប្រឆាំង​នឹងខ្សែ​ភាព​យន្តប្រឆាំង​អ៊ិស្លាម​មួយ​ដែល​ញុំាង​ឱ្យ​មាន​ការក្តុក​ក្តួល​កាលពី​ថ្ងៃទី​១២ កញ្ញា ​​នៅក្រុង​វ៉ា​ស៊ីន​តោន​ និង​លើពិភព​លោក ។

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​​ប្រចាំ​ប្រទេស​លីប៊ី ​លោក​គ្រីស ​ស្ទេ​វេន ​និងជន​ជាតិ​អាមេរិក​៣​នាក់​ទៀត​ត្រូវ​ស្លាប់​ក្នុងការ​វាយប្រហារ​មួយ​ប្រឆាំង​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្រុង​​បេន​ហ្គាហ្ស៊ី​ ដោយ​ពួក​ជនប្រដាប់​អាវុធ ​ដែល​មាន​កំហឹង​ប្រឆាំង​នឹងខ្សែ​ភាព​យន្តប្រឆាំង​អ៊ិស្លាម​មួយ​ដែល​ញុំាង​ឱ្យ​មាន​ការក្តុក​ក្តួល​កាលពី​ថ្ងៃទី​១២ កញ្ញា ​​នៅក្រុង​វ៉ា​ស៊ីន​តោន​ និង​លើពិភព​លោក ។

​អ្នកទទួលខុស​ត្រូវ​​អាមេរិក​ម្នាក់​និយាយ​ថា នោះ​ជាការវាយប្រហារ​​មាន​ផែនការ​ច្បាស់​លាស់​​មួយ​ពុំ​មែន​ជាអំពើ​របស់​បណ្តា​ហ្វូងមនុស្ស​ដែល​​ទោះ​ជា​មានកំហឹង​​នោះ​ឡើយ ។ ​យោងតាម​អ្នក​ទទួល​ខុស​ត្រូវ​រូបនេះ​ដែល​មិន​បញ្ចេញ​ឈ្មោះថា ​ពួក​ជ្រុល​និយម​បាន​ប្រើ​ប្រាស់​ពួក​បាតុករ​ដែល​តវ៉ា​ប្រឆាំង​នឹង​ខ្សែ​ភាព​យន្ត​នេះ​​ ​ធ្វើ​ជាលេស​សម្រាប់​វាយប្រហារ​ស្ថាន​កុងស៊ុល​អាមេរិក​ជា​មួយ​អាវុធុន​​ស្រាល​ផង និង​អាវុធ​បាញ់​គ្រាប់​រ៉ុក្កែត​ផង ​។ ចំណែក​​​ប្រធាន​គណៈ​​​កម្មកា​រ​ស៊ើប​ការណ៍​របស់​សភា​អាមេរិក​លោក​MIKE ROGERS បាន​ហៅការវាយប្រហារ​នោះ​ថា ជា​ស្ថាដៃ​របស់​អាល់​កៃដា ​។

​​អាជ្ញាធរ​លីប៊ី​​បាន​សុំ​ទោស​សហ​រដ្ឋ​អាមេរិក​ ​ហើយ​ទម្លាក់​ការទទួល​ខុស​ត្រូវ​ចំពោះ​ការវាយ​ប្រហារ​នោះ​ ទៅលើ​បណ្តា​មនុស្ស​នៃរបប​លោក​មូអា​ម៉ា​កាដា​ហ្វី​ ដែល​ត្រូវ​ផ្តួលរំលំ​និង​អាល់​កៃ​ដា​​ ក្រោយ​ការវាយប្រហារ​នោះ​ដែល​កើតមាន​កាល​ពី​យប់​ថ្ងៃ​ទី​១១ កញ្ញា ​ជា​​​ថ្ងៃ​ខួប​​លើក​ទី​១១ ​​​នៃ​​ការវាយប្រហារ​ភេរវកម្ម​​ថ្ងៃទី​១១ កញ្ញា ​​នៅ​សហ​រដ្ឋ​អាមេរិក​ ។

ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់​អូបាម៉ា ​បាន​បរិហា​រការ​វាយ​ប្រហារ​ដោ​យ​ក្តុក​ក្តួល​​នោះ​ដោយ​បដិសេធ​ការកាត់​​​ផ្តាច់​​ទំនាក់ទំនង​ជាមួយ​លីប៊ី​ ខណៈ​ដែល​មន្ទីរ​​ប៉ង់​តា​ហ្គោ​ន​ប្រកាស​ពី​ការ​ដាក់​ពង្រាយ​ក្នុង​ប្រទេស​នេះ​នូវ​កង​​​ម៉ារីន ​ ពិសេស​​១ក្រុម​​ដែល​មាន​​ឯក​ទេស​ក្នុងការតស៊ូ​ប្រឆាំង​ភេរវកម្ម​ ។
​សហរដ្ឋ​អាមេរិក​ក៏ចេញ​​បញ្ជា​ផងដែរ​ឱ្យ​ពិនិត្យ​ឡើង​វិញ​បណ្តា​វិធានការ​សន្តិសុខ ​នៅជុំ​វិញ​រាល​់​បេសកម្ម​ការទូត​អាមេរិក ​ចំណែក​បុគ្គ​លិក​ស្ថាន​កុងស៊ុល​អាមេរិក​នៅ​ក្រុង​បេន​ហ្គា​ហ្ស៊ី​ត្រូវជម្លៀស​ទៅ​កាន់​ប្រទេស​អាល្លីម៉ង់​រួច​​វត្ត​មាន​ការទូត​អាមេរិក​នៅ​ក្រុង​ទ្រី​ប៉ូលី ត្រូវ​​​កាត់​បន្ថយ​ ៕