ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​​​ថៃរក្សាអត្រាការប្រាក់ឲ្យនៅថេរដដែល​

12 ឆ្នាំ មុន

​ធនាគារ​​របស់​ថៃកាល​ពីថ្ងៃពុធ​កន្លងទៅ​បានរក្សា​​អត្រាការ​ប្រាក់ឲ្យនៅ​ថេរដដែ​ល​ ខណៈ​ដែល​​ការ​​ប្រើប្រាស់​និងវិនិយោគ​ផ្នែកឯក​ជននៅ​តែបន្ត​​ជួយ​ឲ្យមាន​កំណើនសេដ្ឋ​កិច្ច​ បើទោះ​បីជា​មាន​​ហា​និភ័យ​ពីកត្តាខាងក្រៅ​ជាច្រើន​ក៏ដោយ​។ គណៈ​កម្មាធិការ​រៀបចំ​គោលនយោ​បាយ​រូបិយ​​វត្ថុ​​នៅ​តែរក្ស​ាអត្រា​ការប្រាក់​ទិញយក​វិញក​្នុង​កម្រិត​៣,០០%​ដដែល​។​អត្រាការ​ប្រាក់​ទិញ​យក​វិញ

​ធនាគារ​​របស់​ថៃកាល​ពីថ្ងៃពុធ​កន្លងទៅ​បានរក្សា​​អត្រាការ​ប្រាក់ឲ្យនៅ​ថេរដដែ​ល​ ខណៈ​ដែល​​ការ​​ប្រើប្រាស់​និងវិនិយោគ​ផ្នែកឯក​ជននៅ​តែបន្ត​​ជួយ​ឲ្យមាន​កំណើនសេដ្ឋ​កិច្ច​ បើទោះ​បីជា​មាន​​ហា​និភ័យ​ពីកត្តាខាងក្រៅ​ជាច្រើន​ក៏ដោយ​។ គណៈ​កម្មាធិការ​រៀបចំ​គោលនយោ​បាយ​រូបិយ​​វត្ថុ​​នៅ​តែរក្ស​ាអត្រា​ការប្រាក់​ទិញយក​វិញក​្នុង​កម្រិត​៣,០០%​ដដែល​។​អត្រាការ​ប្រាក់​ទិញ​យក​វិញ ​ជាអត្រាការប្រាក់សម្រាប់ភាគហ៊ុន និង​សញ្ញា​​ប័ណ្ណ ដែលត្រូវ​បានទិញ​ត្រឡប់​យក​មក​វិញ​​ក្រោមកិច្ច​ព្រម​ព្រៀង​​ទិញ​យក​វិញ ។

សេដ្ឋ​វិទូ៧​នាក់ក្នុង​ចំណោម​១១នាក់​ប្រចាំ​ស្ថា​ប័ន​​Dow Jone Neswire​ ព្យាករ​ថា​ ធនាគារ​កណ្តាល​នឹ​ងទម្លាក់​អត្រាការ​ប្រាក់ចំនួន​​​០,២៥ %​។​ធនាគារ​កណ្តាល​ធ្លាប់បាន​ទម្លាក់​អត្រា​​ការ​ប្រាក់​​ម្តងរួច​ហើយកាល​ពីខែ​វិច្ឆិកា និង​មករា ​ដើម្បី​​ជំរុញ​​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ខណៈ​ដែល​​កាល​ពីខែ​មុនប្រទេស​ថៃទទួល​បាន​កំណើន​សេដ្ឋ​​កិច្ចតែ​០,១%​ប៉ុណ្ណោះ​ដោយសារ​គ្រោះ​ទឹក​ជំនន់ ​​៕​