ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងឆៅ​អា​មេរិក​​និង​អស់​គ្លេស​ឡើងថ្លៃ​មុនកិច្ច​ប្រជុំ​ ECB

12 ឆ្នាំ មុន

បណ្តាក្រុម​វិនិ​យោគិន​មានក្តី​អន្ទះ​អន្ទែង​​យ៉ាង​ខ្លាំងក្នុង​ការរង់​ចាំមើល​សេចក្តី​ប្រកាស​​របស់​​ធនាគារ​កណ្តាលអ​ឺរ៉ុប ​ថាតើមានវ​ិធាន​កា​រ​​យ៉ាង​ណា​ដើម្បីដោះ​ស្រាយបញ្ហាវិបត្តិបំណុល​​នៅ​អឺរ៉ុប ស្រាប់​តែ​តម្លៃ​​ប្រេងឆៅ​​ក្រុម​​ហ៊ុនBrent ​របស់អង់​គ្លេសឡើង​ដល់១១៣​ដុល្លារ​​ក្នុង១​បារ៉ែល។

ក្រុមវិនិយោ​គិនកំពុង​រង់ចាំ​ស្តាប់​ធនាគារ​​កណ្តាល​ចាប់ផ្តើម​គម្រោង​ទិញសញ្ញា​ប័ណ្ណ​ដើម្បី​​ជួយ​ទម្លាក់ថ្លៃ​ប្រាក់កម្ចី​របស់អេស្ប៉ាញ ​និង​អីុតា​​លី បន្ទាប់ពីមាន​ការមិន​ព្រមព្រៀង​​គ្នាជា​សាធារ​ណៈកាល​ពីសប្តាហ៍​មុន ​។ តម្លៃ​​ប្រេងរបស់​ក្រុមហ៊ុន​ Brent ​អង់គ្លេស​​ឡើង​៥២សេន ដល់​១១៣,៦១​ដុល្លារ​ក្នុង​១​បា​រ៉ែល​ ខណៈដែល​តម្លៃ​​ប្រេងនៅ​ទីក្រុង​ញូវយ៉​ក​របស់​​អាមរិក​ឡើង៦៩​សេនដល់​៩៦,០៥​ដុល្លារ​ក្នុង​១​បារ៉ែល ។

Natalie Rampono អ្នក​យុទ្ធ​សាស្រ្ត​ប្រចាំ​​ធនាគា​រ ANZ ​និយាយ​ថា បណ្តា​ក្រុម​វិនិយោ​​គិន​កំពុងរ​ំពឹងមើល​កិច្ចប្រជុំ​របស់​ធនាគារ​​កណ្តាល​អឺរ៉ុប​។ ​ការឆ្លើយ​តបដែល​វិជ្ជមាន​នៅ​​ក្នុង​កិច្ច​ប្រជុំរបស់​​​ធនាគារ​កណ្តាល​អឺរ៉ុប​និង​ទិន្ន​ន័យ​​​ប្រាក់បៀ​វត្សបុគ្គលិក​​របស់​អាមេរិក​ពិត​ជា​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឡើង​ថ្លៃ ។ ​​ប្រសិន​បើកិច្ច​ប្រជុំ​និង​​​ទិន្នន័យ​នោះមិន​ល្អទេប្រាកដ​ជា​មាន​ហានិ​ភ័យ​​ចំពោះ​តម្លៃ​ប្រេងជាក់​ជា​មិនខាន ៕