ហ៊ុនអាស៊ីបានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយសារមានក្តីសង្ឃឹមពីការទិញសញ្ញាប័ណ្ណរបស់ធនាគារកណ្តាលអឺរ៉ុបដើម្បីសង្គ្រោះបណ្តារដ្ឋដែលកំពុងជាប់បំណុលវ័ណ្ឌ.ក ។សន្ទស្សន៍ផ្សារហ៊ុន FTSE CNBC Asia 100 ដែលវាស់វែងផ្សារហ៊ុននៅអាស៊ីកើន០,៥%។
ចំណែកសន្ទស្សន៍នៅផ្សារហ៊ុន Nikkei របស់ជប៉ុនកើន០,៧៥%ដល់៨៦៨០,៥៧។ ចំណែកសន្ទស្សន៍ផ្សារហ៊ុនក្រុងសេអ៊ូល ឡើងខ្ពស់បន្ទាប់ពីធ្លាក់១ខែ ក្នុងនោះសន្ទស្សន៍ហ៊ុន Korea Composite Stock Price (KOSPI) កើន០,៤%ដល់១៨៨១,២៤ ។ ខណៈដែលសន្ទស្សន៍នៅផ្សារហ៊ុន S&P/ASX 200 របស់អូស្រ្តាលីកើន៣,៤%ដល់៤៣១២,៩ និងសន្ទស្សន៍ផ្សារហ៊ុនNZX របស់នូវែលសេឡង់កើន០,៧%ដល់៣៦៩៣,៥ ។
ចំណែកនៅទីក្រុងសៀងហៃវិញ សន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite កើន០,៧%ដល់ ២០៥១,៩ ខណៈដែលផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងកើន០,២%ដល់១៩១១០,២ ។ ដោយឡែកសន្ទស្សន៍នៅផ្សារហ៊ុនអាស៊ីអាគ្នេយ៍វិញមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយសន្ទស្សន៍ផ្សារហ៊ុន Straits Time របស់សិង្ហបុរី និងសន្ទស្សន៍ផ្សារហ៊ុន KL Composite របស់ម៉ាឡេស៊ី ធ្លាក់ចុះរៀងៗខ្លួន០,៣% និង១,៤% ៕
ចែករំលែកព័តមាននេះ