ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹក​នាំ​ជាន់​ខ្ពស់​ចិន​1​រូប​​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​អីុរ៉ង់​

12 ឆ្នាំ មុន

មេដឹកនាំ​ជាន់ខ្ពស់​ចិន​មួយ​រូប​ដែល​កំពុង​បំ​ពេញ​ទស្សន​កិច្ច​នៅ​អីុរ៉ង់ ​ថ្លែង​កាលពី​ថ្ងៃទី​១១ កញ្ញា ​ថា​ចិន​ចង់​ឃើញ​ដំណោះ​ស្រាយ​ដ៏​ត្រឹម​ត្រូវ​​និងសម​ហេតុ​ផលមួយ​ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​អីុរ៉ង់​ ហើយប្រឆាំង​ចំពោះ​ការ​ផលិត​និង​ការមាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​មជ្ឈឹម​បូពា​៌ ។

ក្នុងកិច្ចជួប​សន្ទនា​មួយ​​ជាមួយ​​ប្រធាន​ាធិប​តី​អីុរ៉ង់​លោក​ម៉ា​មូដ​អាម៉ា​ឌី​ណឺ​ហ្សាដ​លោក​​វូបាង​ហ្គោ ​ប្រធាន​គណៈ​កម្មាធិកា​រ​​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន ​ក៏គូស​បញ្ជាក់​ផងដែរ​ពីសិទ្ធិ​របស់​​​ប្រទេស​មួយ​​ប្រើប្រាស់​ដោយ​សន្តិ​វិធី​នូវ​ថាម​ពល​នុយក្លេអ៊ែរ​ ។
អំពី​ទំនាក់​ទំនង​ចិន-អឺុរ៉ង់ ​លោក​វូ គូស​បញ្ជាក់​​ថា​ ការ​ថែ​រក្សា​ទំនាក់​ទំនង​មិត្ត​​ភាព​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ចិន​និង​អីុរ៉ង់​គឺ​ប​ម្រើ​មិន​ត្រឹម​តែផល​ប្រយោជន៍​របស់​ប្រទេស​ទាំង​២​ និង​ប្រជាជន​ទំាង​២​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏រួម​ចំណែក​ផង​ដែរ​ដល់​ការ​ថែ​រក្សា​សន្តិភាព ​ស្ថេរ​ភាព​និងភាព​រុង​រឿង​របស់​តំបន់ ​។

ចំណែក​ប្រធានាធិបតី​អីុរ៉ង់​វិញ​ ថ្លែងថា ​ប្រទេស​របស់​លោក​​ចង់​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេ​អ៊ែរ​តាមរយៈ​ការចរចា​និងកិច្ច​សហ​ប្រតិ​បត្តិការ​ ហើយ​​នៅ​តែប្រាស្រ័យ​​ទាក់​ទង​ជាមួយ​គ្រប់​ភាគី​​ដែល​ទាក​់ទិន ។ ​អីុរ៉ង់​ចង់​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ដល់​ទំនាក់​ទំនង​ជាមួយចិន ​ហើយ​ពង្រីក​កិច្ច​សហប្រតិ​បត្តិ​ការជាក់​ស្តែង​ជាមួយ​ចិន​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ថាមពល​ កសិកម្ម ​និង​ហេដ្ឋា​រចនាសម្ព័ន្ធ។
លោក​វូ​បាងហ្គោ​ចាប់​ផ្តើម​កាលពី​ថ្ងៃទី​១១ កញ្ញា ​នូវទស្ស​នកិច្ច​រយៈ​ពេល​៤​ថ្ងៃ​​នៅ​អីុរ៉ង់ ​ក្នុង​ក្រប​ខណ្ឌ​នៃដំណើរ​ទស្សន​កិច្ច​មួយ​ ដែល​ក៏​នឹង​នាំ​លោក​ផង​ដែរ​​ទៅ​កាន់​មីយ៉ាន់​មា៉​ ​ស្រី​លង្កា​និង​ហ្វ៊ី​ដជី​ ៕