អាជ្ញាធរបា៉គីស្ថានរាយការណ៍ថា អគ្គិភ័យឆេះរោងចក្រ២នៅបា៉ាគីស្ថានកាលពីយប់ថ្ងៃទី១១ កញ្ញា បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១៣១នាក់ ។នៅទីក្រុងការា៉ជី ជាទីក្រុងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេស ភ្លើងបានឆាបឆេះដោយពុំទាន់ដឹងពីមូលហេតុកាលពីយប់ថ្ងៃទី១១ មកទី១២ កញ្ញា ក្នុងរោងចក្រកាត់ដេរមួយដែលមានកម្មករប្រមាណជា៤៥០នាក់ ។ តុល្យការបណ្តោះអាសន្នរៀបរាប់ពីមនុស្សស្លាប់ជាង១០០នាក់ និងរបួស៣៥នាក់ក្នុងរោងចក្រនេះ ក៏ប៉ុន្តែពួកអ្នកជួយសង្គ្រោះនៅពុំទាន់រើទីតាំងនោះទាំងស្រុងនៅឡើយ ។
ប៉ុន្មានម៉ោងមុននេះ គ្រោះអគ្គិភ័យមួយទៀតបានសម្លាប់មនុស្សយ៉ាងតិច២៥នាក់ ក្នុងរោងចក្រផលិតស្បែកជើងមួយនៅទីក្រុងឡាហ័រ ។ គ្រោះថ្នាក់ទាំង២នេះ ជំរុញឱ្យមានសង្គ្រាមស្លាបបា៉កាលើបញ្ហាសន្តិសុខនៃបណ្តាទីតាំងឧស្សហកម្មនៅបា៉ាគីស្ថាននិងការរិះគន់នានាលើភាពអសកម្មរបស់រដ្ឋអំណាចសាធារណៈដែលទទួលការចោទប្រកាន់ថាពុករលួយនិងអសកម្ម។
នៅក្រុងការ៉ាជី និយោជិតម្នាក់នៃរោងចក្រដែលត្រូវភ្លើងឆេះអះអាងថា បណ្តាម្នាក់រោងចក្រហាក់ដូចជាខ្វាយខ្វល់ក្នុងការសង្គ្រោះកន្លែងស្តុកសម្លៀកបំពាក់និងក្រណាត់ជាងវាសនារបស់បណ្តាកម្មករ ។ ប៉ូលិសក្រុងការ៉ាជីនិយាយថា បណ្តាម្ចាស់រោងចក្រនេះកំពុងត្រូវតាមរកចាប់ខ្លួនយ៉ាងសកម្ម ។
កម្មករម្នាក់ដែលរបួសដោយសារការរលាករៀបរាប់នៅឯមន្ទីរពេទ្យថា រយៈពេលត្រឹមតែ២នាទីប៉ុណ្ណោះរោងចក្រទាំងមូលត្រូវភ្លើងឆេះ ។ ទ្វារទាំងឡាយរបស់រោងចក្រត្រូវបិទហើយមានច្រកចេញ តែមួយគត់ធ្វើឱ្យពួកយើងជាប់នៅខាងក្នុងរោងចក្រ ។
នៅក្រុងឡាហ័រភ្លើងបានឆាបឆេះរោងចក្រផលិតស្បែកជើងមួយ ដែលអាចបណ្តាលមកពីទូស្សេខ្សែភ្លើង ៕
ចែករំលែកព័តមាននេះ