ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញបញ្ជា​ឱ្យ​ចាប់​ខ្លួន​អតីត​នាយក​រដ្ឋ​មន្ត្រី​អេ​ហ្សុីប

12 ឆ្នាំ មុន

ប្រភព​ព័​ត៌មាន​​​មួយ​​រាយការណ៍​ថា តុលា​ការ​អេហ្ស៊ីប​​​កាលពី​​ថ្ងៃទី​១១ កញ្ញា ​បាន​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​​អតី​ត​នាយក​រដ្ឋ​មន្ត្រី​​​របស់​លោក​ ហូ​ស្នីមូបារ៉ាក់ និង​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​មិន​ជាប់​ឆ្នោត ​លោក អាម៉ាដ ចា​ហ្វិក ដើម្បី​​កាត់​ទោស​​លោក​ពី​បទ​ឧក្រិដ្ឋ​​ ។​
លោក ចាហ្វិក ​ដែល​ស្ថិត​នៅ​ប្រទេស​អេមី​រ៉ាត់​អារ៉ាប់​រួម ក្រោយពីលោក​​ទទួល​បរាជ័យ​​ក្នុង​ការ​​បោះ​ឆ្នោត​កាលពីខែ​មិថុនា មក ​ជាប់​​

ប្រភព​ព័​ត៌មាន​​​មួយ​​រាយការណ៍​ថា  តុលា​ការ​អេហ្ស៊ីប​​​កាលពី​​ថ្ងៃទី​១១ កញ្ញា ​បាន​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​​អតី​ត​នាយក​រដ្ឋ​មន្ត្រី​​​របស់​លោក​ ហូ​ស្នីមូបារ៉ាក់  និង​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​មិន​ជាប់​ឆ្នោត ​លោក អាម៉ាដ ចា​ហ្វិក ដើម្បី​​កាត់​ទោស​​លោក​ពី​បទ​ឧក្រិដ្ឋ​​ ។​
លោក ចាហ្វិក ​ដែល​ស្ថិត​នៅ​ប្រទេស​អេមី​រ៉ាត់​អារ៉ាប់​រួម ក្រោយពីលោក​​ទទួល​បរាជ័យ​​ក្នុង​ការ​​បោះ​ឆ្នោត​កាលពីខែ​មិថុនា មក ​ជាប់​​ការ​ស៊ើប​​​អង្កេត​ពី​រឿងពុក​រលួយ​​​​មួយ​​ដែ​លទាក់ទិន​នឹង​ការ​ធ្វើ​សម្បទានដី​មួយ​កន្លែង​​​​​ដល់​កូន​​ប្រុស​២នាក់​របស់​​​អតីត​​ប្រមុខ​​រដ្ឋ គឺ​​លោកអា​ឡាអា និង​លោក​​ហ្គាម៉ាល់​មូ​បា​រ៉ាក់  ។

កូន​ប្រុស​លោក​​មូបារ៉ាក់​ទាំង​​​២នាក់​​នោះ ដែល​ពេល​នេះ​ជាប់​ឃុំ​ឃាំង​នៅ​ទីក្រុង​គែរ​ក៏ត្រូ​វកាត់​ទោស​នៅ​តុលា​ការ​ឧក្រិដ្ឋ​ពី​រឿង​ចោទ​ប្រកាន់​នោះ​ដែរ ​ក៏ដូច​ជា​អតី​ត​ឧត្ត​មសេនីយ៍​៤នាក់ ។​តុលាការ​អេហ្ស៊ីប​​ពុំ​បាន​និយាយ​​ពី​សំណើ​ធ្វើ​បត្យាប័ន​ ឬពីដីកា​ចាប់​ខ្លួន​​ជា​អន្តរជាតិ​មួយ​ឡើយ​ ហើយ​គ្រាន់​តែ​បញ្ជាក់​ថា អតីត​នាយក​​រដ្ឋ​មន្ត្រី​រូប​នោះ​ត្រូវ​ចាប់​ខ្លួន​​ ពេល​វិល​ចូល​​ស្រុក​វិញ​ប៉ុណ្ណោះ​ ។​

លោក ចាហ្វិក អតី​ត​ប្រមុខ​កង​ទ័ព​អាកាស​​ត្រូវ​បាន​​​តែង​តាំង​​​ជា​រដ្ឋ​មន្រ្តី​អាកាស​ចរណ៍សុីវិល​​មុន​ពេល​ត្រូវ​តែង​​តាំ​ង​ជា​​នាយក​រដ្ឋ​​មន្ត្រី​ដោយ​លោកហូស្នីមូបារ៉ាក់ កាលពី​ដំណាច់​ខែ​​​មករា ​ឆ្នាំ​២០១១ គឺនៅបណ្តា​ថ្ងៃចុង​ក្រោយដែល​លោក​បារ៉ាក់​នៅជា​​ប្រធានាធិបតី ៕