ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​កោះ​​ដែល​បំពុល​ដល់​ទំនាក់​ទំនង​​រវាង​ចិន​និងជប៉ុន​

12 ឆ្នាំ មុន

ទំនាស់​ដែន​ដី​រវាង​ជប៉ុន​និងចិន​ជុំ​វិញ​អធិប​តេយ្យ​ភាព​លើ​ប្រជុំ​កោះ​គ្មាន​មនុស្ស​នៅ​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងកើត​ដែល​ប្រជុំ​កោះ​នោះ​ជប៉ុន​ហៅ​សេ​កាគូ ​ហើយ​ចិន​ហៅ​ឌីអា​វយូ​អាចញុំាង​ឱ្យ​មហាអំណាច​អាស៊ី​ទាំង​២នោះធ្លាក់​ក្នុង​​ជម្លោះ​ដោយ​ចំហ​មួយដែរ​ឬទេ?
ដំណាក់​​កាលនយោបាយ​សំខាន់​ដែល​កើត​​នា​ដំណាច់​ឆ្នាំ​២០១២ នេះ​នៅចិន ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​នៃ​ប្រទេស

ទំនាស់​ដែន​ដី​រវាង​ជប៉ុន​និងចិន​ជុំ​វិញ​អធិប​តេយ្យ​ភាព​លើ​ប្រជុំ​កោះ​គ្មាន​មនុស្ស​នៅ​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងកើត​ដែល​ប្រជុំ​កោះ​នោះ​ជប៉ុន​ហៅ​សេ​កាគូ ​ហើយ​ចិន​ហៅ​ឌីអា​វយូ​អាចញុំាង​ឱ្យ​មហាអំណាច​អាស៊ី​ទាំង​២នោះធ្លាក់​ក្នុង​​ជម្លោះ​ដោយ​ចំហ​មួយដែរ​ឬទេ?
ដំណាក់​​កាលនយោបាយ​សំខាន់​ដែល​កើត​​នា​ដំណាច់​ឆ្នាំ​២០១២ នេះ​នៅចិន ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង ​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ទាំងនេះ ​ប្រកាន់​យក​ភាសា​កាន់​តែខ្លាំងៗ​លើ​បញ្ហា​នោះ​ដែល​បំពុល​ដល់​ទំនាក់​ទំនង​តំបន់​ចាប់តាំង​​ពី​ទសវត្ស​ឆ្នាំ​១៩៧០មក​ ។

កាលពី​ថ្ងៃទី​១១ កញ្ញា​ក្រុង​ប៉េកាំង​បាន​បញ្ជូន​នាវាល្បាត២គ្រឿង​ទៅកាន់​ក្បែរ​ប្រជុំ​កោះ​មាន​ជម្លោះ​នោះ​ដើម្បី​អះអាងពី​ ​អធិប​តេយ្យ​ភាព​ដែនដី​របស់​ប្រទេស ។ ​នេះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការប្រកាស​​របស់​រដ្ឋាភិបាល​ជប៉ុន​ទិញ​យក​ប្រជុំ​កោះ​ដ៏​ចម្រូង​​​ចម្រាស់​​នេះ​យោងតាម​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​​គ្រួសារ​ជប៉ុន​មួយ​ដែល​ចាត់​ទុក​​ជាម្ចាស់​ឯក​ជន​​របស់​ប្រជុំ​កោះ​គ្មាន​មនុស្ស​​នៅ​នោះ​ ។

ប្រជុំ​កោះ​​សេន​កាគូ​ដែល​បញ្ចូល​ជា​ឧបសម្ព័ន្ធ​ដោយ​ជប៉ុន​ស្ថិត​នៅចម្ងាយ​៩០​ម៉ាយ​ខាងលិច​កោះ​អូគីណាវ៉ា ​និងចម្ងាយ​១២០​ម៉ាយ​ខាងជើង​កោះ​តៃវ៉ាន់​ ដែល​ប្រជុំ​កោះ​នោះ​សរុប​មាន​កោះ​តូច​ៗ​៥គ្មាន​​មនុស្ស​រស់​នៅ​ក្នុង​នោះ​កោះ​ដែល​ធំ​ជាងគេ​មាន​ទំហំ​ត្រឹម​តែ​៣,៨គីឡូ​ម៉ែត្រ​ក្រឡា ​ហើយ​កោះ​​ដទៃ​ផ្សេង​ៗ​មាន​ទំហំ​ត្រឹមប៉ុន្មាន​​​ហិក​តា​ប៉ុណ្ណោះ ។ ​ជប៉ុន​បាន​ធ្វើ​ឧបសម្ព័ន្ធ​ប្រជុំ​កោះ​សេន​កាគូ​កាលពី​ឆ្នាំ​​១៨៩៥​មក​ក្រោយ​សង្គ្រាម​​លើក​ដំបូង​រវាង​ជប៉ុន​និង​​ចិន ។ ​

ពេល​ចប់​សង្គ្រាម​លោក​លើក​ទី​២​ប្រជុំ​កោះ​នោះ​រួម​ជា​មួយ​កោះ​អូគី​ណាវ៉ា ​ស្ថិត​ក្រោ​ម​ការ​គ្រប់​គ្រង​របស់​អាមេរិក​មុនពេល​ប្រគល់​ឱ្យជប៉ុន​វិញ​កាលពី​ឆ្នាំ​១៩៧២​យោង​តាម​កិច្ចព្រម​ព្រៀង​មួយ​។ ចាប់​ពី​ឆ្នាំ​១៩៧១​មក ​កោះ​តៃវ៉ាន់​ក៏ដូច​ជា​ចិន​ដីគោក​ដែរ​ទាម​ទារ​អធិប​តេយ្យ​ភាពលើ​ប្រជុំ​កោះ​នេះ ។ ​ខាងចិន​អះអាង​ថា​ប្រជុំកោះ​ឌី​អាវ​​យូ​នោះតាំងពី​បុរាណ​កាល​មក​ជារបស់​ចិន ៕