ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋ​មន្ត្រី​ជប៉ុន​បញ្ជា​​ដល់​កង​ទ័ព​​​ឱ្យ​ត្រៀម​ទប់​ទល់​​រាល់​សភាព​ការណ៍​បន្ទាន់​

12 ឆ្នាំ មុន

កាលពីព្រឹក​ថ្ងៃទី​១១ កញ្ញា ​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​យ៉ូ​ស៊ី ហ៊ី​កូណូដា ​បាន​ចេញ​បញ្ជា​ដល់​កង​កម្លាំង​ស្វ័យ​​ការ​ពារ​ជប៉ុន​ឱ្យ​​រៀបចំ​ខ្លួន​ទប់​ទល់​នឹងរាល់​សភាព​ការណ៍​បន្ទាន់​ប្រឈម​មុខ​នឹង​សភា​ពការណ៍​លំបាក​បច្ចុប្បន្ន​ទាក់​ទិន​ដល់​សន្តិ​សុខ​ក្នុងតំបន់​ជិតខាង ។
លោកណូដា ​បានដើរ​ត្រួតពល​កង​កិត្តិ​យស​នៅ​​ឯ​ក្រសួង​ការពារជាតិ​​បន្ទាប់​មក​អម​ដោយ​​រដ្ឋ​មន្ត្រី​ការពារជាតិ​លោក​សាតូស៊ី ​ម៉ូរី​ម៉ូតូ​

កាលពីព្រឹក​ថ្ងៃទី​១១ កញ្ញា ​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​យ៉ូ​ស៊ី ហ៊ី​កូណូដា ​បាន​ចេញ​បញ្ជា​ដល់​កង​កម្លាំង​ស្វ័យ​​ការ​ពារ​ជប៉ុន​ឱ្យ​​រៀបចំ​ខ្លួន​ទប់​ទល់​នឹងរាល់​សភាព​ការណ៍​បន្ទាន់​ប្រឈម​មុខ​នឹង​សភា​ពការណ៍​លំបាក​បច្ចុប្បន្ន​ទាក់​ទិន​ដល់​សន្តិ​សុខ​ក្នុងតំបន់​ជិតខាង ។
លោកណូដា ​បានដើរ​ត្រួតពល​កង​កិត្តិ​យស​នៅ​​ឯ​ក្រសួង​ការពារជាតិ​​បន្ទាប់​មក​អម​ដោយ​​រដ្ឋ​មន្ត្រី​ការពារជាតិ​លោក​សាតូស៊ី ​ម៉ូរី​ម៉ូតូ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​បណ្តា​មេ​បញ្ជាការ​ជាន់​ខ្ពស់​កង​ទ័ពជប៉ុន​ ។

ក្នុង​កិច្ច​ប្រជុំ​នេះ​លោក​ណូដា ​បាន​ថ្លែង​សុន្ទរកថា​មួយ​នៅ​មុខ​មេ​បញ្ជា​ការ​កង​ទ័ព​​ប្រមាណ​ជា​១៨០​រូប ​។ ​លោកណូដា គូស​បញ្ជាក់​ថា​​ភាព​មិន​ប្រាកដ​ប្រជា​​​នៃ​បរិយាកាស​សន្តិសុខ​ក្នុង​តំបន់​​ទាំង​ឡាយ​ជុំ​វិញ​ប្រទេសជប៉ុន ​មានកម្រិត​​កាន់​តែខ្ពស់​ ព្រោះ​តែ​មាន​សកម្ម​ភាព​យោធា​របស់​បណ្តា​ប្រទេស​ជិត​ខាង​ ពិសេស​របស់​កូរ៉េខាង​ជើង​​ ចិន​ និងរុស្ស៊ី​ដែល​មានការ​កើន​ឡើង​ ហេតុ​នេះ​ហើយ​ កង​ទ័ព​ជប៉ុន​ត្រូវ​តែ​តាម​ឃ្លាំ​មើល​ ហើយធ្វើ​ការ​វិភាគ​ចំពោះ​​ប្រទេស​ទាំង​នោះ​ឱ្យ​បាន​ល្អិតល្អន់ ​។ ​លោក​បានសង្កត់ធ្ងន់​ជាពិសេស​​ថា​ចិន​ធ្វើ​សកម្ម​ភាព​កាន​់តែ​សកម្ម​ក្នុង​បណ្តា​តំបន់​សមុទ្រ​ជិត​ប្រទេស​ជប៉ុន ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ​ទោះបី​ជា​មាន​ការ​​ប្រឆាំង​តវ៉ា​យ៉ាងខ្លាំង​ក្លារ​របស់​ចិន​ក៏ដោយ ​រដ្ឋា​ភិបាល​​​ជប៉ុន​​បាន​ចុះ​ហត្ថ​លេខា​​​លើ​កុងត្រា​ផ្លូវ​ការ​​មួយ​​ទិញ​យក​កោះ​៣​ក្នុងចំណោម​កោះ​៥​នៃប្រជុំ​កោះ​ដែល​ចិន​ហៅ ​ឌី​អាវយូ​ ហើយ​ជប៉ុន​ហៅប្រជុំកោះ​សេន​កា​​គូ ​ពី​គ្រួសារ​គូរី​ហារី​ដែរ ។ ​រដ្ឋាភិបាល​ជប៉ុន ​បញ្ចេញ​ប្រាក់​២,០៥​ពាន់លាន​យេន​(២៦,១៥​លាន​ដុល្លារ) ទិញ​យក​កោះ​ទាំង​៣​ពី​គ្រួសារ​គូរី​ហារី ៕