ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីតូហ្គោប្រឆាំងរដ្ឋាភិបាលដោយផ្អាកការមានសិចដើម្បីដាក់គំនាបប្តូរនយោបាយ

12 ឆ្នាំ មុន

ទីភ្នាក់ងារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី២៨​​ សីហា​ បានផ្សាយថា​ ក្រុម​ប្រជា​ពល​រដ្ឋ​​តូហ្គោ​​ដែល​​ប្រឆាំងរដ្ឋាភិបាល​​បានប្រកាស​ធ្វើ​បាតុ​កម្មទាមទារ​ឱ្យ​មានកំណែទម្រង់​ប្រទេស​ដោយ​ផ្អាក​ការ​មានសិច​រយៈពេល​មួយសប្តាហ៍​រួមទាំង​ទាម​ទារ​ឱ្យ​​​​​ស្ត្រីទូទាំងប្រទេស​ជួយគ្នា​ដើម្បី​ផ្លាស់​ប្តូរ​ផ្ទៃក្នុង​ប្រទេស​ ។​

ក្រុម​​ប្រឆាំង​នឹងកំណែទម្រង់ការ​បោះឆ្នោត​ដែលកើត​ឡើង​កាលពី​ពេល​កន្លង​មកនេះ ​គឺ​មានគោលដៅ​ចង់ឱ្យលោកប្រធានាធិប​​តី ហ្វាវរ៉េ ជីណាស់ស៊ីងបេ​ ចុះ​ចេញ​ពីតំណែង​ព្រោះ​ក្នុង​កំឡុងពេល​៤០​ឆ្នាំ​កន្លងមក​ ប្រធានា​ធិបតី​របស់ប្រទេស​រមែង​បន្ត​ពីត្រកូល​លោក​ ជី​ណាស់​ស៊ីង​បេ​ជារៀងរហូត​ ។ ពេល​នេះ​ទម្រង់​ការ​បោះ ឆ្នោត​ក៏មាន​និន្ន​ាការខាងគណបក្ស​របស់​លោក​ ជីណាស់​ស៊ីងបេ ឱ្យឈ្នះលើការ​បោះ​ឆ្នោតក្នុង​ខែ​ តុលា​ ខាងមុខនេះ​ទៀត ។

គួរបញ្ជាក់ថា​ លោក​ស្រី​អុីសាបេលទ្បា​​ អាមេហ្គានវី​ប្រធានក្រុមប្រឆាំងបានថ្លែង​ថា​ក្បួនបាន​ទទួលកម្លាំង​ចិត្ត​លើការតស៊ូដោយ​​វិធីនេះ​​ ។ សិចអាចជាអាវុធ​ក្នុងការ​តស៊ូ​ដើម្បី​ផ្លាស់ប្តូ​រនយោបាយ​ ប៉ុន្តែ​​​លើស​ពី​ការ​ប្រឆាំង​ខាង​លើ លោកស្រី​មាន​​វិធីសាស្ត្រប្រឆាំង​ដ៏​ធ្ងន់ធ្ងរ​កំពុង​ត្រៀម​ទុកជាស្រេ​ចរង់​ចាំ​ឱកាស​មក​ដល់ ៕