ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​សា​លើ​វង្ស​ត្រកូល​កេណ្ណឺ​ឌី​នៅ​សហ​រដ្ឋ​អាមេរិក​

12 ឆ្នាំ មុន

ព្រឹក​ថ្ងៃទី​​១៦ ឧសភា ​ឆ្នាំ​២០១២​ ​ស្ត្រី​​​បម្រើ​ម្នាក់​ស្រែក​ឆោ​ឡោ​ដោយ​ឃើញ​ម្ចាស់​របស់ខ្លួន​គឺ​អ្នក​ស្រី​មែរី ​រីឆា​ដសុន ​កេណ្ណឺ​ឌី​ចង​ក​សម្លា.ប់​ខ្លួន​ក្នុង​ឃ្លាំង​គ្រួសារ​នៅ​ Moun Tkisco ​ក្រុង​ញូវ​យ៉ក​ ។ ​អ្នកស្រី​មែរី​​ កេណ្ណឺ​ឌី​ ជាភរិយា​លោករ៉ូ​បឺត​​ ហ្វ​ កេណ្ណឺ​ឌី ជូ​នៀរ​ ដែល​ត្រូវជា​ក្មួយ​បង្កើត​លោកអតី​ត​ប្រធា​នាធិបតី​​អាមេរិ​ក​កេណ្ណឺ​ឌី ​។ ​ការ​ស្លា.ប់​​​របស់​អ្នកស្រី​បង្ក​​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ម្តងទៀត​ដល់​

ព្រឹក​ថ្ងៃទី​​១៦ ឧសភា ​ឆ្នាំ​២០១២​ ​ស្ត្រី​​​បម្រើ​ម្នាក់​ស្រែក​ឆោ​ឡោ​ដោយ​ឃើញ​ម្ចាស់​របស់ខ្លួន​គឺ​អ្នក​ស្រី​មែរី ​រីឆា​ដសុន ​កេណ្ណឺ​ឌី​ចង​ក​សម្លាប់​ខ្លួន​ក្នុង​ឃ្លាំង​គ្រួសារ​នៅ​ Moun Tkisco ​ក្រុង​ញូវ​យ៉ក​ ។ ​អ្នកស្រី​មែរី​​ កេណ្ណឺ​ឌី​ ជាភរិយា​លោករ៉ូ​បឺត​​ ហ្វ​ កេណ្ណឺ​ឌី ជូ​នៀរ​ ដែល​ត្រូវជា​ក្មួយ​បង្កើត​លោកអតី​ត​ប្រធា​នាធិបតី​​អាមេរិ​ក​កេណ្ណឺ​ឌី ​។ ​ការ​ស្លាប់​​​របស់​អ្នកស្រី​បង្ក​​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ម្តងទៀត​ដល់​ពាក្យ​ចចាម​អារ៉ាម​ពី​ «បណ្តា​សា​លើ​វង្ស​ត្រកូល​កេណ្ណឺ​ឌី »នៅអាមេរិក​តាំងពី​យូរ​មក​ហើយ​ ​ខណៈ​មនុស្ស​ក្នុងវង្ស​ត្រកូល​កេណ្ណឺ​ឌី​ ឬ​អ្នក​ពាក់​ព័ន្ធ​​ជា​មួយ​វង្ស​ត្រកូល​នេះ​ឃើញតែ​ជួប​សំណាង​អាក្រក់​ជាប់គ្នា​រហូត ​។ ​

​មែរី​ កេណ្ណឺ​ឌី​ ​ឬ​មែរី ​រី​ឆាដសុន ​កេណ្ណឺ​​ឌី​ជាអ្នក​ណា ​?
មែរី​​ កេណ្ណឺឌី​ ​កើត​ថ្ងៃទី​១៦ ឧសភា ​១​៩៦០​​នៅ​ Moun Tkirco ក្រុង​ញូវ​យ៉ក​ ​។ ​នាង​និង​រ៉ូ​
បឺ​ត​ ហ្វ​ កេណ្ណឺឌី​ ​ជូ​នៀរ ​រៀបការ​ជាមួយ​គ្នា​ថ្ងៃទី​១៥ មេសា ​១៩៩៤ ។ ​អ្នក​ទាំងពីរ​ស្គាល់​គ្នាដំបូង​តាមរយៈ​ប្អូន​ស្រី​របស់​ស្វាមី​ដែល​ធ្លាប់​រៀន​ថ្នាក់​ជាមួយ​គ្នា​កាល​​ពី​​នៅ​មហាវិទ្យាល័យ​ ​។ ​មុន​រៀប​ការ​ មែរី ​​កេណ្ណឺ​ឌី​ ​ជាវិស្វករ​ជំនាញ​ខាង​ចាត់​ចែង​គម្រោង​បរិស្ថាន​​ខៀវ ​។ ​ចំណែក​រ៉ូ​បឺត​ ​ហ្វ ​កេណ្ណឺ​ឌី​ ជូនៀរ ​​​​ជាមេធាវី​និងជា​សាស្ត្រា​ចារ្យ​​បង្រៀន​នៅ​​សាលា ​Pace Law School នៅ​ White Plains ​ក្រុង​ញូវ​យ៉ក​ ធ្លាប់​មាន​ប្រពន្ធ​មុនម្តង​ និង​មាន​​កូន​២​នាក់​​ផង​ដែរ ។ ​តាំង​ពី​រៀប​ការ​រហូត​ដល់​​ថ្ងៃ​លាចាក​លោក​នេះ ​មែរី​ ​កេណ្ណឺឌី​ ​មាន​កូន​៤នាក់ ​​ដែល​កូន​ដំបូង​កើត​នៅ​ឆ្នាំ​​រៀប​ការនោះ​​តែ​​ម្តង ​ព្រោះ​មុនពេល​រៀប​ការ​​នាងមាន​ផ្ទៃពោះ​​៦​ខែ​រួច​ហើយ​ជាមួយ​រ៉ូ​បឺត ​ហ្វ កេណ្ណឺ​ឌី​​​ ជូនៀរ ​។

ប្រហែល​មកពី​​ជីវិត​​អាពាហ៍​ពិពាហ៍​​មិន​បាន​សម​ប្រក​​ប​​ដូចការ​គិតទុក​ពីដំបូង​ទើប​​ដើម​ឆ្នាំ​​២០០០​ មែរី​ ​កេណ្ណឺឌី​ ធ្វើ​​មិត្ត​ជា​មួយ​ស្រា​ដើម្បី​បំភ្លេចទុក្ខ ​។ ​មូល​ហេតុ​ផ្តើម​ចេញ​ពី​ពាក្យ​​ចចាម​អារ៉ាម​ច្រើន​ឡើងៗ​ថា​​ស្វាមី​មិន​ចោល​​មារ​យាទ​ចាស់​ នៅតែ​​រញ៉េ​រញ៉ៃ​ជាមួយ​ពួកនារី​តារា​ហូលី​វូដ​​ច្រើន​គ្នា ​។ ​

​មុន​ពេល​រ៉ូបឺត​ ​ហ្វ ​​​កេណ្ណឌី ​ជូនៀរ​​​ ​សម្រេច​ចិត្ត​នា​ថ្ងៃ​ទី​១២ ឧសភា ​២០១០ ដាក់ពាក្យ​​ឡើង​តុលាការ​សុំ​លែង​លះ​​គ្នា ​​អ្នក​ទាំងពីរ​​បាន​ស្ម័​គ្រ​ចិត្ត​រស់​បែកគ្នា​បាន​មួយរយៈ​មក​ហើយ ​។ ​វិបត្តិ​​ស្មារតី​ ​ធ្វើ​ឱ្យ​មែរី កេណ្ណឺ​ឌី ​ត្រូវប៉ូលិស​​នាំខ្លួន​​ទៅ​​ប៉ុស្តិ៍​​២​ដង​ពី​បទ​​បើក​រថយន្ត​ពេល​ស្រវឹង​ស្រា​។ ​តាំងពី​​នោះ​មក​ ​មែរី ​កេណ្ណឺ​ ចូលចិត្ត​នៅ​ក្នុង​​បន្ទប់​ស្ងាត់​ម្នាក់​ឯង​ លែង​សូវ​រវី​រវល់​មើល​ថែទាំ​កូនដូច​មុន ។ ​សភាព​ការណ៍​គ្រួសារ​ចេះ​​តែ​ទៅ​មុនយឺត​ៗ​បែប​នេះ ​រហូត​ដល់​ព្រឹក​ថ្ងៃទី​១៦ ឧសភា ​២០១២ ​មានការ​ឆោឡោ​ដោយ​ឃើញ​មែរី ​កេណ្ណ​ឺឌី​​ ចង​​.ក សម្លាប់ខ្លួន​​​។

វង្ស​ត្រកូល​កេណ្ណឺ​ឌី​ ​និង​បណ្តា​សា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​វង្ស​ត្រកូល​កេណ្ណឺឌី​ ​ជាវង្ស​ត្រកូល​មួយ​​ចំណោម​វង្ស​​ត្រកូល​ល្បី​ល្បាញ​​ក្នុង​មជ្ឈដ្ឋាន​​នយោបាយ​នៅ​​សហ​រដ្ឋ​អាមេរិក​ ។ ​តា​ម​ប្រវត្តិ​​ដែល​បាន​កត់ត្រា​ទុក​មក​ ​​វង្ស​ត្រកូល​នេះ​រាប់ចាប់​​ផ្តើម​ពី​ប៉ាទ្រិច​ ​ជ​.​កេណ្ណឺ​ឌី​ (Patrick J .Kennedy 1858-1929)​ រៀប​ការ​ជា​មួយ​មែរី​ ​អូ​ហ្គុ​ស្តា​ ​ហ៊ិច​កេ ​(Mary  Augusta Hickey) ។ ប៉ា​ទ្រិច​ចូល​ចិត្ត​ធ្វើ​​សកម្ម​ភាព​នយោបាយ​ដោ​យ​មាន​ទំនាក់​ទំនង​ជាមួយ​គណ​បក្ស​ប្រជា​​ធិបតេយ្យ​ក្នុង​មូល​ដ្ឋាន​ ​។ ​បន្ទាប់​មក​ដល់​ជំនាន់ទី​ពីរ​ ​ដែលចាប់​ផ្តើម​ពី​ឆ្នាំ​១៩១៤ ​កូន​ប្រុស​របស់​ប៉ា​ទ្រិច​ឈ្មោះ​​ចូសេហ្វ​​ ប៉​ ​កេណ្ណឺឌី​ជូ​នៀ​រ ​(Joseph P Kennedy Jr:1888-1969 )​រៀប​​ការជាមួយ​​​រ៉ូស៍​ ហ្វ៊ី​​ត​ជី​រ៉ស ​(Rose Fitzgerald :1890-1995) ​ជាកូនស្រី​លោក​​ចៅ​​ហ្វាយ​ក្រុង​​បូស្តុន ​។ ​ចូ​សេហ្វ​ ប៉​ ​កេណ្ណឺ​ឌី​ ជូនៀរ​​បន្ត​ប្រឡូក​​ក្នុង​នយោបាយ​រហូតដល់​បាន​ក្លាយ​​ជា​ឯក​អគ្គ​​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​​ប្រទេស​អង់​គ្លេស​មុនពេល​សង្គ្រាម​លោក​លើក​ទី​ពីរ​ផ្ទុះ​ឡើង ​។ ​​

អាពាហ៍​ពិ​ពាហ៍​​​របស់​លោក​ឯក​អគ្គ​រដ្ឋ​ទូត​រូបនេះ ជាមួយ​រ៉ូស៍​ ហ្វ៊ីត​ជីរ៉ល​ ​ត្រូវ​បាន​មនុស្ស​ច្រើន​គ្នា​ចាត់​​ទុក​ជាអាពាហ៍​ពិពាហ៍​​ជតា​កម្ម​ ​ព្រោះ​កូន​ប្រុស​​ស្រី​បង្កើត​ទាំង​ប៉ុន្មាន​​​ សុទ្ធ​តែ​ជួប​គ្រោះ​​អាក្រក់ ​ហើយ​បន្ត​រហូត​ដល់​ចៅ​ៗ​ទៀត ​។ ​ក្រោយ​ពេល​កំណត់​បានទី​តាំងរបស់​ខ្លួន​​ហើយ​ វង្ស​ត្រកូល​កេណ្ណឺឌី​ ចាប់​ផ្តើម​​មាន​ឥទ្ធិពល​លេច​ធ្លោ​ក្នុង​គណបក្ស​​ប្រជាធិបតេយ្យ ។ ជាពិសេស ​បុរស​ក្នុង​វង្ស​ត្រកូល​​កេណ្ណឺឌី​ ដែល​ល្បី​ជាងគេ ​គឺអតី​ត​​ប្រធានាធិបតី​អាមេរិក​កេណ្ណឺ​ឌី​ ។ ​ជនជាតិ អាមេរិក​តែង​​ប្រៀបធៀប​វង្ស​ត្រកូល​កេណ្ណឺឌី​ ​​​ជាមួយ​វង្ស​ត្រកូល​​ល្បី​ៗ​ផ្សេង​​​​​​ទៀត​​នៅ​ក្នុងសង្គម​អាមេរិក ​​ពិសេស​វង្ស​ត្រកូល​ Adams ,Taft និង ​Bush ហើយ​បាន​ចាត់​ទុក​​​វង្ស​​ត្រកូល​កេណ្ណឺឌី​​មាន​ឥទ្ធិ​ពល​ខ្លាំង​​​ជាងគេ​​ក្នុង​មជ្ឈ​ដ្ឋាន​នយោបាយ​នៅ​អាមេរិក ​ទាស់​តែ​ទន្ទឹម​នឹង​​មាន​​ឥទ្ធិ​​ព​ល​ខ្លាំង​​ជាងគេ​នោះ​ក៏​មាន​គ្រោះ​ថ្នាក់​​តាម​យាយី​អស់​ពី​មួយ​ជំនាន់​ ​ទៅ​​មួយ​ជំនាន់​​ច្រើន​​ជាង​គេ​​ផង​ដែរ ។ ​វង្ស​ត្រកូល​កេណ្ណឺឌី​ Taft និង ​Bush សុទ្ធ​​តែ​ចាក​់​ឫស​​គល់​យូរអង្វែង​នៅ​តំបន់​ ​New England ភាគ​ឦសាន​សហ​រដ្ឋ​អាេមរិក​ ។ ​កសិ​ដ្ឋាន​របស់​វង្ស​ត្រកូល​​កេណ្ណឺឌី​នៅ​ Hyannis រដ្ឋ​ម៉ាសា​ជូ​​សេត ​នៅគង់​វង្ស​​រហូត​ដល់​សព្វ​ថ្ងៃ​ និង​រីក​ចម្រើន​​ជាងពី​ដើម​ផង ​។​​

​វាសនា​កម្ម​ខ្មៅ​ងងឹ​តផ្ទ​​ន្ទា​វង្ស​ត្រកូល​កេណ្ណឺ​ឌី​ចាប​់​ផ្តើម​ពី​លោក​ប្រធាធិបតី​កេណ្ណឺឌី​​ ត្រូវ​គេលួច​ធ្វើឃាត​នា​ថ្ងៃទី​​២២ វិច្ឆិកា ​១៩៦៣ ​នៅ​ទី​ក្រុង​ដាឡាស់ ​រដ្ឋ​តិច​សាស់ ​។ ​​បន្ទាប់​មកដល់ប្អូ​ន​ប្រុស​​គាត់​ឈ្មោះ​រ៉ូ​បឺត ​ហ្វ កេណ្ណឺឌី ​ត្រូវ​គេ​​លួច​ធ្វើ​ឃាត​​ថ្ងៃទី​៦ ​មិថុន ​១៩៦៨ ​នៅ​ឡូសអេន​ចឺ​ឡេស ​ក្រោយ​ពី​ដណ្តើម​​បាន​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​​ឆ្នោត​ជុំ​ទី​មួយ​របស់គណបក្ស​​ប្រជា​ធិប​​​​តេយ្យ​ ។ ​

ក្រោយ​មក​ទៀត​ដល់​វេន​ប្អូន​​ប្រុស​​ទី​៣ អេដរ៉ដ ​កេណ្ណឺឌី​ ​ក្នុងឆ្នាំ ១៩៦៩ ​​ជាមួយ​ហេតុ​ការណ៍​Chappa quiddick ។ ​ពេល​​បើក​រថយន្ត​ត្រឡប់​​ពី​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​​មួយ ​​រថយន្ត​របស់​អេដរ៉ដ ​កេណ្ណឺឌី​ ​ជួបគ្រោះ​ថ្នាក់​​ធ្លាក់​ពីលើ​ស្ពាន​ចុះ​ក្នុង​ទន្លេ​​ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​​ជិះ​ក្នុង​រថយន្តនោះ​ដែរ ឈ្មោះ​​​Mary Jo ​Kopechne ​(អតី​ត​ជំនួយ​ការលោក​​រ៉ូបឺត​ ​ហ្វ ​កេណ្ណឺឌី ​)​ស្លាប់​បាត់​បង់​ជីវិត ​។

ដោយ​ឃើញ​បង​ប្អូន​​ប្រុស​​បីនាក់​ជួបគ្រោះ​ថ្នាក់​​បន្ត​គ្នា​ទាំង​៣នាក់​​មនុស្ស​ជា​ច្រើន​ចាប់​ផ្តើម​​ជឿ​លើពាក្យ​ចចាម​រ៉ាម​ពី​គ្រួសារ​​កេណ្ណឺឌី ​សូម្បី​អ្នក​មិន​មែន​ត្រកូល​កេណ្ណឺ​ឌី​ គ្រាន់​តែ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ត្រកូល​​កេណ្ណឺ​ឌី​​​ដូច​យ៉ាង​លោក​ស្រី​ Mary Jo Kopechne ក៏​ត្រូវ​រងគ្រោះ​ដែរ ។

តាម​ការស្រាវ​ជ្រាវ​របស់​អ្នក​កា​សែត​ម្នាក់​​ ​ពាក្យ​«​បណ្តាសា​លើ​ត្រកូល​កេណ្ណឺឌី ​»​ ចាប់​ផ្តើម​ឮ​ដំបូង​ចេញ​ពី​មាត​់​ហោរា​ជន​ជាតិ​អាំង​​ដៀង​​ដែលជា​​ជន​ជាតិ​ដើម​នៅលើ​ទឹក​ដី​​អាមេរិក​ម្នាក់ ។ ព្យាការី​រូបនោះ​បញ្ជាក់​ថា«​វង្ស​ត្រកូល​​កេណ្ណឺឌី ត្រូ​វ​បណ្តា​​សាព្រះ​» ។ ហេតុនេះ​មិនត្រឹម​តែ​​​​មនុស្ស​ជាប់​​​​សាច់​​ឈាម​​​​វង្ស​ត្រកូល​​នេះ​ទេ អ្នក​​​​​ដទៃ​​ដែល​មាន​ទំនាក់ទំនង​​​ជ្រាល​ជ្រៅ​​ជាមួយ​វង្ស​ត្រកូល​​​នោះ​ក៏​រង​គ្រោះ​​ជាមួយ​ដែរ ។​ព្រោះ​តែ​យ៉ាង​​ហ្នឹង​ហើយ​​ទើប​ក្រោយ​ៗ​​មកឱ្យ​​តែ​មាន​មនុស្ស​​ជាសែ​​ស្រឡាយ​​វង្ស​ត្រកូល​កេណ្ណឺឌី​ និង​អ្នកពាក់​ព័ន្ធ​​ជ្រាល​ជ្រៅ​ជាមួយ​វង្ស​ត្រកូល​នេះ​រងគ្រោះ​ដោយ​ប្រការ​​ណាមួយ​ អ្នកផង​​តែង​គិត​ថា​នេះ​ជា​បណ្តាសា​​លើ​វង្ស​ត្រកូល​កេណ្ណឺឌី ។

រាប់​​ត្រឡប់​ក្រោយ​​វិញអំពី​ហេតុ​ការណ៍​នេះ​ ទោះ​អ្នកដែល​ពី​​មុន​នៅមិនជឿ​ក៏​ឥឡូវ​​មិន​ហ៊ាន​​គ្រវីក្បាល​​ទៀត​ទេ​​ ។ ឆ្នាំ​២០០២​ ម៉ៃឃើល ស្កេ​កែល(Michael Skakel) ក្មួ​យ​របស់​​អីុ​តែល​ ស្កេ​កែល​ កេ​ណ្ណឺឌី(Ethel Skakel Kennedy)ជាប់​ចោទ​សម្លាប់​​នារី​​វ័យ​ក្មេង​​​ម្នាក់​នៅ​ផ្ទះ​ក្បែរ​​គ្នា​ឈ្មោះ ម៉ាតា ម៉ុកលី(Martha Moxley)​ ​ហើយ​ត្រូវ​​​តុលាការ​​វិនិច្ឆ័យ​ទោស​ដាក់​ពន្ធនាគារ​​យ៉ាង​ធ្ងន់​ ។

ឆ្នាំ​១៩៩៩​ ចន ហ្វ.កេណ្ណឺឌី ជូ​នៀរ​​ ​កូន​លោក​អតីត​ប្រធានា​ធិប​តី​កេ​ណ្ណឺឌី បើក​យន្ត​ហោះ​​ផ្ទាល់​ខ្លួន​​ពីញូវ​យ៉ក​ ទៅ​កោះ​​Matha’s Vinyard ដោយ​មាន​​ដឹក​ប្រពន្ធ​ និង​បង​ថ្លៃ​​​​ស្រី​ម្នាក់​​ផង តាម​ផ្លូវ​ជួប​អាកាស​​ធាតុ​អាក្រក់​​យន្ត​ហោះ​​ធ្លាក់​ចុះ​​​សមុទ្រ​ស្លាប់​ទាំង​​អស់​គ្នា ។ ឆ្នាំ​១៩៩៧​ ម៉ៃឃើល កេណ្ណឺ​ឌី​ កូន​ប្រុស​​លោក​អតីត​​ព្រឹទ្ធ​​​សមាជិករ៉ូបឺត ហ្វ.​​កេណ្ណឺឌី ជួបគ្រោះ​ថ្នាក់​​បាត់​បង់​ជីវិត​​ពេល​លេង​រំអិល​ទឹក​កក​នៅ​Aspenរដ្ឋ​​កូឡូរ៉ាដូ ។ ឆ្នាំ​១៩៩១ វិល្លៀម កេណ្ណឺឌី​ស្មីត​ កូន​ប្រុស​​លោក​ជីន កេណ្ណឺ​ឌី​ ជាប​់​ចោទ​​ពី​បទ​រំលោភ​នារី​ម្នាក់​​​នៅ​Palm Beach រដ្ឋ​​ផ្ល័រី​ដា ធ្វើឱ្យ​គ្រួសារ​​​រត់​ខ្វែង​ដៃ​ខ្វែង​​ជើង​ទម្រាំ​បាន​រួច​ខ្លួន ។ឆ្នាំ​១៩៨៦ ប៉ា​ទ្រិច​ ជ.​កេណ្ណឺ​ឌី​​​​​(Parick J.Kennedy)​កូន​ប្រុស​​លោក​អតីត​​​ព្រឹទ្ធ​សមាជិក​​ អេដវ៉ដ កេណ្ណឺឌី ត្រូវ​បញ្ជូន​​ខ្លួន​ទៅ​មណ្ឌល​កែ​ប្រែ​គ្រឿង​ញៀន​ ធ្វើឱ្យគ្រួសារ​​​បាក់​មុខ​យ៉ាង​ខ្លាំង។

កាល​ពី​ឆ្នាំ​​១៩៨៤​ ដេវីដ​ អ.កេណ្ណឺឌី កូន​ប្រុស​ម្នាក់​ទៀត​របស់​​លោក​អតីត​​​ព្រឹទ្ធ​​សមាជិក​​អេដ​វ៉ដ កេណ្ណឺឌី​​ ស្លាប់​​ដោយសារ​ប្រើ​ប្រាស់​ demerol និង​​កូកា​អីុន​​ហួស​កម្រិត​ក្នុង​សណ្ឋាគារ​​​Palm Beach រដ្ឋ​​ផ្ល​​រ​ីដា ។ ការ​ស្លាប់​នេះ​អ្នកខ្លះ​​​សង្ស័យ​​សាមី​ខ្លួន​ចង់​ធ្វើ​អត្ត​ឃាត​​​តាមរយៈ​ការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន​​ច្រើន​ហួស​កម្រិត​ ។ ឆ្នាំ​​១៩៨៣​ ​​រ៉ូបឺត​ ហ្វ.កេណ្ណឺឌី ជូនៀរ​ កូនប្រុស​​​លោក​​អតីត​​ព្រឹទ្ធ​​សមាជិក​​រ៉ូបឺត​ ហ្វ.កេណ្ណឺឌី ត្រូវ​ចាប់​ខ្លួន​​ពីបទ​រក្សា​ទុក​ហេរ៉ូ​អីុនក្នុង​ផ្ទះ​ ។ ឆ្នាំ​​១៩៧៣​ ចូសេហ្វ ប៉.កេណ្ណឺឌី ទី​២ កូនប្រុស​​លោក​រ៉ូបឺត​ កេណ្ណឺឌី បើក​រថយន្ត​​​ជួប​គ្រោះ​ថ្នាក់​​​ចរាចរ​ធ្ងន់​​ ​​​​នៅCape Cod បណ្តាលឱ្យ​អ្នកជិះ​​​ក្នុង​រថយន្ត​ជាមួយ​ខ្លួន​រងគ្រោះ​​រហូត​ដល់​ពិការ​ដង​ខ្លួន​ទាំង​មូល ​គ្រោះ​ថ្នាក់​នេះ​​ធ្វើឱ្យគ្រួសារ​​​សង​ជំងឺចិត្ត​​គេ​រីង​ខ្លួន ។ ឆ្នាំ​​១៩៧៣ ​ដដែល​ អេដវ៉ដ កេណ្ណឺឌី ​ជូ​នៀរ កូន​ប្រុស​​លោក​អតី​ត​​​ព្រឹទ្ធ​សមា​ជិក​​​អេដ​វ៉ដ កេណ្ណឺឌី ត្រូវ​កាត់​ចោល​ជើង​ស្តាំ ដោយសារ​ជំងឺ​​មហា​រីក​​ឆ្អឹង​​មិនអាចព្យាបាល​ជា​ ។ ថ្ងៃទី​​​៧ សីហា ១៩៦៣ Patrick Bouvier Kennedy កូន​ប្រុស​​​លោក​អតី​ត​​​ប្រធានាធិបតី​​​កេណ្ណឺឌី​ ស្លាប់​បន្ទាប់​ពី​មាតា​Jacqucline សម្រាល​​ចេញ​ពី​ផ្ទៃ​​បានមួយ​រយៈ​ខ្លី ​ព្រោះ​កើត​​មិនគ្រប់​​ខែរហូត​ដល់​៨សប្តាហ៍ ។ ថ្ងៃទី​​១៩ ធ្នូ ១៩៦១​ លោក​តា​ ចូសេហ្វប៉.កេណ្ណឺ ឌី​ បិតា​លោក​ប្រធានាធិបតី​​កេណ្ណឺឌី លើស​ឈាម​​ស្លាប់​​​ដៃ​ជើង​​​​រហូត​ដល់​ថ្ងៃ​​លាចាក​លោក ។

ពេល​មែរី ​កេណ្ណឺឌី​ ​ស្លាប់ ​រ៉ូបឺត ​ហ្វ​​ កេណ្ណឺ​ឌី ​​ជូនៀរ ​​កំពុង​ធ្វើ​​ដំណើរ​កម្សាន្ត​​ទេស​ចរ​ជាមួយ​កូន​ៗ​៤​នាក់ ​លុះ​បាន​ទទួល​ដំណឹង​ក៏​ម្នី​ម្នា​ត្រឡប់​​ទៅ​​វិញ​ ​និង​បាន​សហការ​ជាមួយ​ប៉ូលិស ​ប្រាប់​ប៉ូលិស​​សព្វ​គ្រប់​ពី​ទម្លាប់​ផ្ទាល់​ខ្លួន​កន្លងមក ​ក៏ដូច​ជា​ចំណង់​ចំណូល​​ចិត្ត​ និង​មិត្ត​ភក្តិ​ផ្ទាល់​​ខ្លួន​របស់​ប្រពន្ធ ​សម្រាប់​​ជា​ជំនួយ​​​​ដល់​ការ​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​ពិត ​តើនេះ​ជាការ​ស្លាប់​ដោយ​ចង​.ក​ខ្លួន​ឯង​ពិតមែន ​ឬ​អ្នកណា​រឹត​ក​សម្លាប់​ ​ហើយ​រៀប​ឆាក​ចង​.ក ​ដើម្បី​បំភាន់​សមត្ថកិច្ច​ ៕