ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាស្ត្រាចារ្យ​សាកល​វិទ្យា​ល័យ​ម្នាក់​ជ្រើស​តាំង​ជា​ប្រធានាធិបតី​សូម៉ាលី​​

12 ឆ្នាំ មុន

ប្រធានសភា សូម៉ាលី​លោក​ម៉ូហាម៉េដ ​អូ​ស្មាន​​ហ្សា​វា៉រី​អះ​អាង​ថា ​សាស្ត្រា​ចារ្យ​សាកល​វិទ្យា​ល័យ​លោក​ហាសាន់​ ស៊ិក ម៉ូហាមូដ​​ត្រូវ​បាន​​​ជ្រើស​តាំង​កាលពី​ថ្ងៃ​ទី​១០ កញ្ញា ​ជា​ប្រធា​នា​​ធិបតី​​ថ្មី​​សូម៉ាលី ​ដោយសំឡេង​គាំ​ទ្រ​១៩០​ក្នុងសភា ។

ប្រធានាធិបតី​ចប់​អាណត្តិ​លោក​សារីហ្វ​ ស៊ិក​អាម៉េដ​ដែល​ទទួល​សំឡេង​បាន​៦៤​ក្នុង​ការ​​បោះ​ឆ្នោត​ជុំ​ទី​១ ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​២​ទទួល​បាន​៧៩​​សំឡេង​ ។ ​លោក​ប្រកាស​ទទួល​យក​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត ។​ស្នូរ​កាំ​ភ្លើង​ត្រូវ​បានស្តាប់​ឮ​នៅ​ទី​ក្រុង​ម៉ូ​ហ្គា​ឌី​ស្យូ​រដ្ឋធានី​សូម៉ាលី ​ក្រោយ​ការ​ប្រកាស​លទ្ធ​ផល​នៃការបោះឆ្នោត​នោះ ៕