ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោ​ខៀវ Chelsea បន្ត​កិច្ច​​សន្យា​​ជា​មួ​យ​ក្រុម​ហ៊ុន​សាំ​ស៊ុង​​ទទួល​​ប្រាក់​ឧបត្ថម្ភ​​18​​លាន​ផោន​​ក្នុង​មួយ​ឆ្នាំ​

13 ឆ្នាំ មុន

ក្លិប​តោ​​ខៀវ Chelea ជា​​ក្លិប​​ល្បី​​​ក្នុង​​ក្រប​​​ខណ្ឌ​​បាល់​​ទាត់​​​​អង់​​គ្លេស​​​ប្រឺ​មី​ញេ​លីក បាន​​បន្ត​​កិច្ច​សន្យា​​ជា​មួយ​ក្រុម​ហ៊ុន​​សាំ​ស៊ុង​​របស់​កូរ៉េ​ខាង​ត្បូង​​រហូត​ដល់​រដូវ​កាល​ ២០១៤-២០១៥ ដោយ​​ក្នុង​​មួយ​ឆ្នាំ​​ៗទទួល​បាន១៨​លាន​ផោន ។ក្រោយ​ពី​​ក្រុម​ហ៊ុន​​សាំ​ស៊ុង​ធ្វើ​ជា​អ្នក​​ឧបត្ថម្ភ​​ដោយ​​បង្ហាញ​​ស្លាក​​សញ្ញា​​លើ​អាវ​​កីឡា​ករ​​របស់​ក្លិប​ Chelesa តាំង​ពី​ឆ្នាំ​​២០០៥ ជំនួស​​កន្លែង​​ក្រុម​ហ៊ុនអាកាស​ចរណ៍​​

ក្លិប​តោ​​ខៀវ Chelea ជា​​ក្លិប​​ល្បី​​​ក្នុង​​ក្រប​​​ខណ្ឌ​​បាល់​​ទាត់​​​​អង់​​គ្លេស​​​ប្រឺ​មី​ញេ​លីក បាន​​បន្ត​​កិច្ច​សន្យា​​ជា​មួយ​ក្រុម​ហ៊ុន​​សាំ​ស៊ុង​​របស់​កូរ៉េ​ខាង​ត្បូង​​រហូត​ដល់​រដូវ​កាល​ ២០១៤-២០១៥ ដោយ​​ក្នុង​​មួយ​ឆ្នាំ​​ៗទទួល​បាន១៨​លាន​ផោន ។ក្រោយ​ពី​​ក្រុម​ហ៊ុន​​សាំ​ស៊ុង​ធ្វើ​ជា​អ្នក​​ឧបត្ថម្ភ​​ដោយ​​បង្ហាញ​​ស្លាក​​សញ្ញា​​លើ​អាវ​​កីឡា​ករ​​របស់​ក្លិប​ Chelesa តាំង​ពី​ឆ្នាំ​​២០០៥ ជំនួស​​កន្លែង​​ក្រុម​ហ៊ុនអាកាស​ចរណ៍​​អេមីរ៉ាដ អ៊ែរឡាញ កន្លង​មក ទី​បំផុត​​ក្លិប​​ជើង​ឯក​​តំបន់​​អឺរ៉ុប​​មួយ​នេះ​​បាន​បន្ត​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​សាំស៊ុង​​រហូត​ដល់​​ឆ្នាំ​២០១៥។

អ្នក​នាំ​ពាក្យ​​ក្លិប Chelsea បាន​បង្ហើប​​ឱ្យ​ដឹង​​ថា «ក្រុម​ហ៊ុន​​សាំ​ស៊ុង​​បាន​បន្ត​​កិច្ច​សន្យា​​ធ្វើ​​ឱ្យ​ក្រុម​​ហ៊ុន​​នៅ​តែ​​ជា​ដៃ​គូ​​ដ៏​សំខាន់​របស់​ក្លិប​​រហូត​ដល់​​ខែ​ឧសភា​​ ២០១៥ ។ ការ​​បន្ត​កិច្ច​​សន្យា​​លើក​នេះ​​នឹង​ធ្វើ​​ឱ្យ​​ក្លិប​ល្បី​​នៅ​អង់​គ្លេស​​នេះ​​​ទទួល​បាន​​ប្រាក់​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់​​ចំនួន​១៨​លាន​ផោន​ក្នុង​​មួយ​ឆ្នាំៗ ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​​របាយ​ការណ៍​​បញ្ជាក់​បន្ត​ថា សាំ​ស៊ុង​​​មាន​​ផែន​ការ​​បន្ត​​កិច្ច​សន្យា​នេះ​តាំង​ពី​​យូរ​មក​ហើយ​ចាប់​​តាំង​ពី​​​ក្លិប​ក្លាយ​ជា​ជើង​ឯក​​យូហ្វា​​ឆេម​ពាន​លីក​​ម៉្លេះ​​​ ហើយ​គម្រោង​​បន្ត​កិច្ច​សន្យា​​ខាង​​លើ​ពេល​នេះ​​បាន​ក្លាយ​​ជា​ការ​ពិត ៕ ​​