សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ កញ្ញា ផ្សាយឱ្យដឹងថា មេកដូណាល់ ជាហាងអាហារដ៏ធំស្ថិតក្នុងលំដាប់ទី២នៅលើពិភពលោក មានគម្រោងបើកលក់អាហារបួសស្ថិតនៅក្រោមស្លាកសញ្ញារបស់ខ្លួនជាលើកដំបូងនៅប្រទេសឥណ្ឌា ព្រោះជនជាតិឥណ្ឌាភាគច្រើនមិនទទួលទានសាច់ និងជាការឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ។
ហាងអាហារមេកដូណាល់ពង្រីកពាណិជ្ជកម្មឆ្ពោះទៅមូលដ្ឋានដែលជនជាតិឥណ្ឌាភាគច្រើនកាន់សាសនាហិណ្ឌូ ដោយជនអម្បូរនេះគោរពគោចាត់ទុកជាសត្វដ៏សក្តិសិទ្ធិ និងចៀសវាងការទទួលទានសាច់គោ ចំណែកជនមូស្លុីមមិនទទួលទានសាច់ជ្រូក ។
ការបើកហាងអាហារបួសនោះធ្វើឱ្យអតិថិជនទាំង២ក្រុមនោះអាចចូលបាន ។
AFP ផ្សាយឱ្យដឹងថា មេកដូណាល់ត្រៀមបើកហាងអាហារបួសជាលើកដំបូងនៅទីក្រុងអម្រឹតសារ៍ ជារដ្ឋធានីដ៏សក្តិសិទ្ធិរបស់ជនអម្បូរសិក្ខៈ ក្នុងរដ្ឋប៉ាន់ចាប ដែលហាមបរិភោគសាច់សត្វនៅក្នុងវត្តជាដាច់ខាត ៕
ចែករំលែកព័តមាននេះ