ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហាក្សត្រ​ស្វាស៊ីឡង់​រើស​បាន​ជាយា​ថ្មី​ម្នាក់ទៀត​ហើយ

12 ឆ្នាំ មុន

​នៅប្រទេស​ស្វាស៊ីឡង់​មាន​ស្ត្រី​​ជា​ច្រើន​ពាន់​នាក់​​ដើរ​​ជា​ក្បួន​​បង្ហាញ​សុដន់​​ក្រពុំក្នុង​ពិធី​​ជា​លក្ខណៈ​ប្រពៃណី​នៅ​ចំពោះ​មុខ​​​​ព្រះ​មហាក្សត្រ ។​​រាជា​ណាចក្រ​ស្វា​ស៊ីឡង់ ស្ថិត​នៅក្នុង​ភូមិ​ភាគ​អាហ្រ្វិក​​​ខាង​​ត្បូង ​ ​ដោយ​គ្មាន​​ទីតាំង​​ជាប់​សមុទ្រ និង​ជា​ប្រទេស​​ចុង​ក្រោយ​​​ក្នុង​​ភូមិ​​ភាគ​គ្រប់​​គ្រប់​ដោយ​ព្រះ​មហា​ក្សត្រ ។ ព្រះ​មហាក្សត្រ​​​បច្ចុប្បន្ន​​ គឺ​សម្តេច​​​ព្រះ​រា​ជា​ធិប​តី​ស្វាស៊ី​ឡង់​ទី៣ ដែល​ឡើង​

​នៅប្រទេស​ស្វាស៊ីឡង់​មាន​ស្ត្រី​​ជា​ច្រើន​ពាន់​នាក់​​ដើរ​​ជា​ក្បួន​​បង្ហាញ​សុដន់​​ក្រពុំក្នុង​ពិធី​​ជា​លក្ខណៈ​ប្រពៃណី​នៅ​ចំពោះ​មុខ​​​​ព្រះ​មហាក្សត្រ ។​​រាជា​ណាចក្រ​ស្វា​ស៊ីឡង់ ស្ថិត​នៅក្នុង​ភូមិ​ភាគ​អាហ្រ្វិក​​​ខាង​​ត្បូង ​ ​ដោយ​គ្មាន​​ទីតាំង​​ជាប់​សមុទ្រ និង​ជា​ប្រទេស​​ចុង​ក្រោយ​​​ក្នុង​​ភូមិ​​ភាគ​គ្រប់​​គ្រប់​ដោយ​ព្រះ​មហា​ក្សត្រ ។ ព្រះ​មហាក្សត្រ​​​បច្ចុប្បន្ន​​ គឺ​សម្តេច​​​ព្រះ​រា​ជា​ធិប​តី​ស្វាស៊ី​ឡង់​ទី៣ ដែល​ឡើង​គ្រង​រាជ​​្យនៅ​​ថ្ងៃទី​២៥ មេសា​ ​១៩៨៦ ។

ពិធី​បុណ្យ​​ប្រពៃណី​​​រាំ​របាំ​​ដើម​ត្រែង​​​តែង​តែ រៀប​ចំឡើង​​ជា​រៀង​រាល់​ឆ្នាំ ​រយ​ៈ​ពេល​​៥​ថ្ងៃ ​ក្នុង​អំឡុង​ពេល​ដំណាច់​​រដូវ​​ក្តៅ ឬ​រដូវ​​​ប្រាំង​​ ។ ពិធី​នេះនារី​ក្រមុំ និង​ក្មេង​ស្រី អាយុ​ពី​៥​ឆ្នាំ​ឡើង​ទៅ​​ត្រូវ​​ស្លៀក​​​សំពត់​ខ្លីពណ៌​ឆើត​​​ឆាយ បញ្ចេញ​​​​​សុដន់ តាម​បែប​​​បុរាណ​នៃ​​ជន​អំបូរ​អ៊ូនី ​និង​ច្រៀង​រាំ​តាម​បទ​ភ្លេង​​ រួម​ទាំ​ងកាន់​​ដើម​ត្រែង​ ដែល​ពួក​គេ​កាប់​នៅ​តាម​មាត់​ទន្លេ​ទៅ​ថ្វាយ​​ព្រះ​មហាក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រីយានី ​ដើម្បី​​បញ្ជាក់​​ភាព​ជា​ស្ត្រី​ភេទ និងនៅ​ព្រហ្ម​ចារីរបស់​ពួក​នាង ខណៈ​​​ពេល​​​​ច្បាប់​របស់​ព្រះ​មហាក្សត្រ​​ ហាម​ស្ត្រី​អាយុ​ទាប​ជាង​២៣​ឆ្នាំ​ មាន​សម្ព័ន្ធ​​ភាព​ផ្លូវ​ភេទ​ ។​

នៅក្នុង​ឆ្នាំ​នេះ​ពិធី​​បុណ្យ​​​រាំ​របាំ​ដើម​ត្រែង ​រៀបចំ​ឡើង​​កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣​ កញ្ញា ​នៅ​រាជធានី​លុត​ឈីត​ស៊ីនី ឆ្ងាយ​ពី​រាជ​ធានី​បា​បាន ​ប្រហែល​២០គីឡូម៉ែត្រ​ ​ដោយ​មាន​ការ​ច​ូល​រួម​ពី​​​ភ្ញៀវ​ទេសចរ​ ​និង​អ្នក​​សារព័ត៌មា​ន​​​​​​​ជាច្រើន​រូប ។​តាម​​ទំនៀម​ទម្លាប់​​របស់​ស្វា​ស៊ីឡង់​​​គឺ​ព្រះ​មហា​ក្សត្រមាន​ព្រះ​ជាយាច្រើន​​អង្គ​ ដោយ​ជ្រើស​​​រើស​​​នារី​ពីពូជ​អំបូរ​ផ្សេង​​ៗ​ក្នុង​​ប្រទេស​​​​ ដើម្បី​ឱ្យ​​មាន​ចំណង​​មេ​ត្រី​ភាព​ជាមួយ​ប្រជា​ជន​​គ្រប់អំបូរ ។ ​

សម្រាប់​​ពិធី​បុណ្យ​​ប្រពៃណី​​រាំ​របាំ​​​ដើម​ត្រែង​​​នេះ ​គឺ​ជា​ឱកាស​​ដែល​ព្រះ​មហា​ក្សត្រ​ជ្រើ​ស​រើស​​ព្រះ​ជាយា​ថ្មី ​។ ដូច្នេះ​ហើយ​ស្ត្រី​មួយចំនួន​មាន​​បំណង​ចង់​ឱ្យ​​​​ព្រះ​មហាក្សត្រ​​ចាប់​អារម្មណ៍​​ ព្រោះ​ក្រៅ​ពី​​ពួក​នាង​នឹង​បានទទួល​​​យស​សក្តិ និង​មាន​ជីវភាព​​​​​រស់នៅ​ល្អ​ប្រសើរ​នោះ​ក៏​បាន​ទទួល​រថយន្ត​​ BMW និង​​​​​ដំណាក់​​​​​ផ្ទាល់​​​ខ្លួន​​ផង​ដែរ ។បច្ចុប្បន្ន​ព្រះ​​មហាក្សត្រ​​​​​ស្វា​ស៊ី​ឡង់​ទី​៣ ​មាន​ព្រះ​ជន្ម​ាយុ​​៦៦​ព្រះ​វស្សា ​មាន​ព្រះ​​ជាយា​​​១៣​ព្រះ​អង្គ និង​បុត្រា​-បុត្រី សរុប​២៦អង្គ​ ។ ក្នុង​ចំណោម​​ព្រះ​ជាយា​ទាំង​១៣​ព្រះ​អង្គ​នេះ ​នៅ​មិន​ទាន់​​មាន​នរណា​ម្នាក់​​បាន​ទទួល​ការ​ដំឡើង​​យស​សក្តិ​​ជា​អគ្គមហេសី​​នៅ​ឡើយ ។​

​ពិធី​បុណ្យ​នោះ​​ គឺ​ជា​បុណ្យ​​​​​ប្រពៃ​ណី​​ដែល​បាន​​​បន្សល់​ទុក​​ជា​យូរ​​លង់​ណាស់​មក​ហើយ​​​ និង​ទទួល​​បាន​ចំណាប់​អារម្មណ៍​ពីនារី​ព្រហ្ម​ចារីនៅ​ទូទាំង​​ប្រទេស​​​​ ​ដោយសារ​អ្នក​ខ្លះ​​ចូល​រួម​​ក្នុង​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ។​ចំណែក​ក្រុមទាម​ទារ​​សិទ្ធិ​​​នារី និង​ភាគ​ី​ប្រឆាំង​​​នឹង​ប្រពៃណី​នោះ​​​​​បញ្ជាក់​ថា ​​​ការ​មាន​​ព្រះ​ជា​យា​ច្រើន​​អង្គ​​​របស់​ព្រះ​​មហាក្សត្រ​​ស្វា​ស៊ី​ឡង់​ មាន​ចំណែក​​​ធ្វើ​ឱ្យ​​​អត្រា​អ្នក​ឆ្លង​​វីរុស​​​ HIV នៅក្នុង​​​ប្រទេស​​​កើត​ឡើង​​ខ្ពស់​​ ដោយ​​តួ​លេខ​អ្នក​ឆ្លង​​​មេ​រោគ​​អេដស៍​​មានជាង​៤០​% នៃ​ចំនួន​​ប្រជា​​​​ជន​​សរុប​​នៅ​ទូទាំង​​ប្រទេស​ ។​ ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ​ ព្រះ​​រាជាបាន​​ផ្តល់​​ហេតុ​​ផល​​ថា ​ការ​មាន​ស្រីកំណាន់​​ចិត្ត​​ច្រើន​នាក់​​​​គឺ​ជា​ផ្នែក​​​មួយ​នៃ​ទំនៀម​ទម្លាប់​​ប្រពៃណី​​​របស់​ជន​ជាតិ​​ស្វា​ស៊ី​ឡង់ ​និង​ថែម​​ទាំង​ជួយ​រឹត​​ចំណង​មិត្ត​ភាព​​នៅក្នុង​​ប្រទេស​​ផង​​ដែរ ។​​

ក្រៅ​ពី​​​នេះ​​មាន​ទស្ស​នៈ​ជា​​ច្រើន​​លើក​ឡើង​​​​​ថា ​ទោះ​បីជា​​​ព្រះ​មហាក្សត្រ​​​​​ស្វា​ស៊ីឡង់​ទី​៣ ​មាន​​ទ្រព្យ​​សម្បត្តិ​​ដ៏ស្តុក​ស្តម្ភ​​ ស្ថិត​​នៅ​លំដាប់​​ទី​១៥ ​នៅ​លើ​ពិភព​លោក​ ​ដោយ​​មានទ្រព្យ​សម្បត្តិ​សរុប​ ​២០០​លាន​​ដុល្លារ​ក៏​ដោយ​​ ប៉ុន្តែ​​​​ស្វា​ស៊ី​ឡង់​​ ជាប់​លំដាប់ជា​ប្រទេស​​ក្រី​ក្រ​​នៅ​លើ​ពិភព​លោក ។​
ប្រជាជន​​២​ភាគ​​៣ នៃ​ប្រជា​កសិករ​​សរុប​​១,៤​លាន​នាក់​​នៅ​ទូទាំង​ប្រទេស​​មានជីវភាព​​លំបាក​វេទនា រួម​ទាំង​​អត្រា​​អ្ន​ក​ឆ្លង​វីរុស​  និង​កើត​អេដស៍​​ក៏មាន​ច្រើន​​នៅ​លើ​ពិភព​​លោក​​ផង​ដែរ ។​​ ដូច្នេះ​​រដ្ឋាភិបាល​​ចាំ​បាច់​ត្រូវ​ដោះ​​ស្រាយ​បញ្ហា​​​​​​ទាំង​នេះ​​ជាអាទិភាព​​​​​  ៕