ប្រទេសជប៉ុន និងភូមា កំពុងតែបង្កើនវឌ្ឍនភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចដ៏សំខាន់ជាប្រវត្តិសាស្ត្រលើកដំបូងរបស់លោកប្រធានាធិបតី យូ ថេនសេន កាលពី៤ខែមុនទៅកាន់ប្រទេសជប៉ុន ។
ជាផ្នែកមួយនៃជំនួយរបស់ខ្លួន ប្រទេសជប៉ុនកំពុងត្រៀមខ្លួនជួយប្រទេសភូមា ដើម្បីដំឡើងផ្កាយរណបក្នុងកិច្ចប្រឹងប្រែងលើកកម្ពស់សមត្ថភាពវិស័យទូរគមនាគមន៍ និងព័ត៌មាននៅក្នុងប្រទេសភូមា ។
ការសិក្សាពីភាពដែលអាចធ្វើទៅបានថ្មីៗស្តីពីការដំឡើងសាជីវកម្មទីអវកាស ក៏ត្រូវបានធ្វើផងដែរ ។ ស្ថិតក្រោមគម្រោងនេះ ប្រទេសជប៉ុនក៏នឹងជួយគូរលំហអាកាស ដែលជាយុទ្ធសាស្ត្រទាក់ទងគ្នាតាមរយៈការកត់ត្រាពីលំហអាកាស ព្រមទាំងផ្តល់ការបង្រៀនពីបច្ចេកវិទ្យាលំហអាកាសនៅសាកលវិទ្យាល័យផងដែរ ។
ក្នុងការដំឡើងផ្កាយរណបនេះ ប្រទេសភូមាបានបង្កើតគណៈកម្មាធិការកណ្តាលដែលមានសមាជិក៥រូប និងគណៈកម្មាធិការធ្វើការមានសមាជិក៧រូប ។ កាលពីខែកក្កដា កន្លងទៅ ក្រសួងផែនការ និងអភិវឌ្ឍន៍ជាតិភូមា និងស្ថានទូតជប៉ុនបានចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា ស្តីពីជំនួយសម្ភារដែលមានទឹកប្រាក់ចំនួន៤.៤១៦ពាន់លានយ៉េន ស្មើនឹង៣០,២៤លានដុល្លារអាមេរិក ។
យោងតាមអនុស្សរណៈនោះ ជប៉ុននឹងផ្តល់ទឹកប្រាក់១.២៥៦ពាន់លានយ៉េន ដើម្បីធ្វើឱ្យប្រសើរឡើងនូវសម្ភារសុខាភិបាលនៅភាគកណ្តាលភូមា ដែលនឹងត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១២នេះ ដល់ឆ្នាំ២០១៦ ។ ទឹកប្រាក់១.១៦០ពាន់លានយ៉េនផ្តល់នូវជំនួយសម្ភារសម្រាប់ផ្នែកសំណង់នៃទំនប់ដីសណ្តរអាយ៉េយ៉ាវ៉ាឌី (Ayeyawady) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ។ដើម្បីជួយពង្រឹងសមត្ថភាពក្នុងការប្រមូលព័ត៌មានដល់ភូមា ក្រុមហ៊ុនសាជីវកម្មស៊ូមីតូមូរបស់ជប៉ុនបានបើកការិយាល័យថ្មីមួយទៀតនៅ ទីក្រុងណៃពីដោបន្ថែមលើការិយាល័យដែលមានស្រាប់មួយនៅទីក្រុងរ៉ង់ហ្គូន ។
ក្រុមហ៊ុននិយាយថា ខ្លួនមានបំណងប្រឹងប្រែងគាស់កកាយកាលានុវត្តភាពធុរកិច្ច ខណៈដែលប្រជាធិបតេយ្យភាវូបនីយកម្ម និងការធ្វើបដិនិយតកម្ម(សេដ្ឋកិច្ចដំណើរការនៃការគេចផុតពីការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល) ដែលកំពុងដំណើរការនៅក្នុងផ្ទៃប្រទេស ៕
ចែករំលែកព័តមាននេះ