ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ាញ​លុប​ចោល​បំរាម​ផ្សាយ​បន្ត​ផ្ទាល់​កីឡា​​បញ្ជល់​​គោ​​ ធ្វើឱ្យ​ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅក្នុង​ប្រទេស​មាន​ក្តី​រីករាយ

12 ឆ្នាំ មុន

​សារ​​ព័ត៌​មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា លោក​ម៉ា​រី​យ៉ា​ណូ​ រ៉ា​ចយ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អេ​ស្ប៉ាញ ប្រកាស​លុប​ចោល​បំរាម​ផ្សាយ​បន្ត​ផ្ទាល់​កី​ឡា​បញ្ជល់គោ​របស់​​រដ្ឋា​ភិ បាល​អាណត្តិ​មុន​ធ្វើ​ឱ្យ​ស្ថានីយ​ទូរទស្សន៍អាច​ផ្សាយ​ការ​ប្រកួត​កីឡា​ដែល​មាន​ប្រវត្តិ​ជាង​៤.០០០ឆ្នាំ​ ជា​ថ្មីខណៈ ពេល​ជន​ជាតិ​អេ​ស្ប៉ាញ​ដែល​ប្រ​ឆាំង​នឹង​ការ បញ្ជល់​​​គោ​យល់​ថា កីឡា​នេះ​ជា​អំពើ​ហិ.ង្សា និង​ធ្វើ​ទារុណកម្ម​

​សារ​​ព័ត៌​មាន​បរទេស​ផ្សាយ​ឱ្យ​ដឹង​ថា លោក​ម៉ា​រី​យ៉ា​ណូ​ រ៉ា​ចយ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​អេ​ស្ប៉ាញ ប្រកាស​លុប​ចោល​បំរាម​ផ្សាយ​បន្ត​ផ្ទាល់​កី​ឡា​បញ្ជល់គោ​របស់​​រដ្ឋា​ភិ បាល​អាណត្តិ​មុន​ធ្វើ​ឱ្យ​ស្ថានីយ​ទូរទស្សន៍អាច​ផ្សាយ​ការ​ប្រកួត​កីឡា​ដែល​មាន​ប្រវត្តិ​ជាង​៤.០០០ឆ្នាំ​ ជា​ថ្មីខណៈ ពេល​ជន​ជាតិ​អេ​ស្ប៉ាញ​ដែល​ប្រ​ឆាំង​នឹង​ការ បញ្ជល់​​​គោ​យល់​ថា កីឡា​នេះ​ជា​អំពើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​លើ​សត្វ ។

លោក​រ៉ាចយ ជា​​អ្នក​គាំ​ទ្រកីឡា​បញ្ជល់​គោ​ផ្ទុយ​គ្នា​នឹង​រដ្ឋាភិបាល​អា​ណត្តិ​មុន បាន​បញ្ជាក់​ថា​កីឡា​នេះ​មាន​លក្ខណៈជា​ប្រពៃ​ណី ជា​សិល្បៈ ចាក់​ឫស​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​អេស្ប៉ាញ​ ត្រូវ​វិល​ត្រឡប់​ទៅរក​យុគ​សម័យ​រ៉ូមាំុង​ កាលពី​៤.០០០​ឆ្នាំ​មុន​ ។
សមាជិក​ភាគ​ច្រើនក្នុ​ងគណបក្ស​ប្រជា​ជន​របស់​លោក​ រ៉ាចយ ​មាន​ភាព​ត្រេកអរ​ចំពោះព័ត៌ មាន​នេះ​ ។ ក្រោយ​ពី​មាន​ការ​លុប​ចោល​បំរាមនោះ​ ស្ថានីយទូរទស្សន៍​អេស្ប៉ាញ TVE ​ត្រៀម​​ផ្សាយ​ពិធី​បញ្ជល់​គោ​ជា​ថ្មី ដោយ​បញ្ជាក់​ថា បទ​បញ្ជា​នេះ​ជា​ជ័យ​ជំនះរបស់​អ្នក​គាំ​ទ្រ​កីឡា​បញ្ជល់​គោ​នៅ ទូទាំង​ប្រទេស ។

កាល​ពី​ចុង​ឆ្នាំ​មុុន សភានៅ​ក្នុង​តំបន់​កាតា ឡូនី ក្នុង​អេ​ស្ប៉ាញ​បាន​ស្ទាប​ស្ទង់​មតិ​ចំនួន​ ៦៨-៥៥ សំលេង​​​ហាមបញ្ជល់​គោ​ និង​ជា​តំបន់​ដំបូង​របស់​ប្រទេស​ក្រោយ​ពី​អ្នក​ស្រុក​កាតាឡូ​នី​ ចុះ​ឈ្មោះ​ចំនួន​១៨០.០០០នាក់​ដើម្បីស្នើ​សុំ​ឱ្យ​លុប​ចោល​ការ​បញ្ជល់​គោ​ ខណៈ​បទ​បញ្ជានោះ​នឹង​ចូល​ជា​ធរមាន​ នៅ​ក្នុង​ខែ​មករាខាង​មុខ ៕