ប្រជាជនក្រុងហុងកុងកាលពីថ្ងៃទី៩ កញ្ញា បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសភាថ្មី ខណៈដែលមានភាពតានតឹងជាមួយចិនពីគម្រោងកម្មវិធីសិក្សាមួយនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលផ្តល់កិត្តិយសដល់បក្សកុំមុយនីស្តចិន ។អ្នកបោះឆ្នោតក្រុងហុងកុងប្រមាណជា៣,៤លាននាក់ទៅកាន់ហិបឆ្នោតដើម្បីជ្រើសរើសសមាជិកសភាពាក់កណ្តាលក្នុងចំណោមកៅអីសភាទាំង៧០ ។
យោងតាមពួកអ្នកវិភាគថា ការបាត់ទំនុកចិត្តកាន់តែខ្លាំងចំពោះចិន អាចជួយដល់ពួកប្រឆាំងប្រជាធិបតេយ្យហើយធ្វើឱ្យស្មុគស្មាញដល់គម្រោងនៃកម្មវិធីសិក្សានោះ ។ មនុស្សជាច្រើនពាន់នាក់បានធ្វើបាតុកម្មកាលពីសប្តាហ៍មុនដើម្បីបរិហារឥទ្ធិពលកាន់តែខ្លាំងរបស់ចិនលើកិច្ចការទីក្រុងនោះ ហើយទាមទារឱ្យកែគម្រោងច្បាប់ ដែលសំដៅបញ្ចូលការសិក្សា លិទ្ធិសេ្នហាជាតិរបស់ចិន ។ ក្រោមការគាបសង្កត់របស់បាតុកម្មលោកលឿង ជុង យិញ ប្រមុខប្រតិបត្តិថ្មីក្រុងហុងកុងបានប្រកាសពីលក្ខណៈមិនចាប់បង្ខំលើកម្មវិធីសិក្សាដ៏ចម្រូងសម្រាស់នោះ ។
ការបោះឆ្នោតលើកនេះជាការសាកល្បងសំខាន់មួយសម្រាប់រដ្ឋាភិបាលក្រុងហុងកុងនិងសម្រាប់ពួកប្រឆាំងសិ្នទ្ធលទ្ធិប្រជាធិបតេយ្យដែលប៉ុនប៉ងថែរក្សាកៅអី ១ភាគ៣និងសិទ្ធិវេតូរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ