ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី ៖ ​ធ្លាក់​ឧទ្ធ​ម្ភាគចក្រ​យោធា​1គ្រឿង​ស្លា.ប់​3នាក់​

12 ឆ្នាំ មុន

ក្រសួង​ការពារប្រទេស​រុស្ស៊ី​រាយការណ៍​ថា ​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​បា​ន​ធ្លាក់​នៅ​ដាហ្គេ​ស្ថា​ន​ជា​សាធារណ​រដ្ឋ​រុស្ស៊ី​មួយ​ក្នុង​តំបន់​កូកាល់ ​បណ្តាល​ឱ្យ​មនុស្ស​ទាំង​៣នាក់​ជិះក្នុង​​ឧទ្ធ​ម្ភាគ​​ចក្រ​នេះ​ត្រូវ​ស្លា.ប់​​ទាំងអស់ ។​លោកស៊ី​ហ្គ័រ ​កូណា ​ឆេន​កូ​អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​​ថ្លែង​ថា ​ឧទ្ធម្ភាគចក្រ​ធុុន MI-35របស់​កងទ័ព​អាកាស​បាន​ធ្លាក់​ក្នុង​ភ្នំ​មួយ​​​មកពី​លក្ខ​ខណ្ឌ​ធាត​ុ​

ក្រសួង​ការពារប្រទេស​រុស្ស៊ី​រាយការណ៍​ថា ​ឧទ្ធម្ភាគចក្រ​យោធា​មួយ​គ្រឿង​បា​ន​ធ្លាក់​នៅ​ដាហ្គេ​ស្ថា​ន​ជា​សាធារណ​រដ្ឋ​រុស្ស៊ី​មួយ​ក្នុង​តំបន់​កូកាល់ ​បណ្តាល​ឱ្យ​មនុស្ស​ទាំង​៣នាក់​ជិះក្នុង​​ឧទ្ធ​ម្ភាគ​​ចក្រ​នេះ​ត្រូវ​ស្លាប់​​ទាំងអស់ ។​លោកស៊ី​ហ្គ័រ ​កូណា ​ឆេន​កូ​អ្នកនាំពាក្យ​របស់​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​​ថ្លែង​ថា ​ឧទ្ធម្ភាគចក្រ​ធុុន MI-35របស់​កងទ័ព​អាកាស​បាន​ធ្លាក់​ក្នុង​ភ្នំ​មួយ​​​មកពី​លក្ខ​ខណ្ឌ​ធាត​ុ​អាកាសអាក្រក់​ ។

អ្នក​នាំពាក្យ​រូប​នោះ​បញ្ជាក់​ថា ​ឧទ្ធម្ភាគ​ចក្រ​នេះ​​​បាន​បាត់​ដាន​ពីអេក្រង់ ​រ៉ាដា ​នា​វេល​ា​ម៉ោង ​១៤​និង៣០​នាទី​ម៉ោង​នៅ​ក្រុង​មូស្គូ ​ហើយ​ប្រជាជន​មូលដ្ឋាន​អះអាងថា ​បាន​ឮស្នូរ​ផ្ទុះ​នៃ​ការធ្លាក់​របស់​វា ​នាវេលា​ម៉ោង​១៥ ។រដ្ឋ​មន្ត្រី​ការពារប្រទេស​រុស្ស៊ី​លោក អាណា​តូលី​ស័រ​ឌី​អ៊ូកូវ​បានចេញ​បញ្ជា​ឱ្យ​បើក​ការ​សើុប​អង្កេត​មួយ​លើ​គ្រោះ​ថ្នាក់ ​នេះ​ហើយ​ផ្អាក​ការ​ហោះ​ហើរ​របស់​រាល់​ឧទ្ធ​ម្ភាគចក្រ​ធុន​ MI-35​រង់ចាំ​លទ្ធ​ផល​នៃ​ការសើុបអង្កេត​ ៕