ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​រថយន្ត​របស់​អាមេរិក​​កើន​ឡើង​២០%​

12 ឆ្នាំ មុន

ទិន្ន​ន័យ​ឧស្សាហកម្ម​អាមេរិក​បាន​បង្ហាញ​ថា​ការ​លក់​រថយន្ត​របស់​អាមេរិក​កើន​ឡើង​២០%​នៅក្នុង​ខែ​សីហា​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​​៣ឆ្នាំ​កន្លង​មក​នេះ​ បើ​ទោះបីជា​​តម្លៃហ្គាស​​និង​សាំង​ឡើង​ថ្លៃ​ក៏​ដោយ​ ។ នេះ​គឺ​ជា​ដំណឹង​មួយ​ល្អ​សម្រាប់​លោក​ប្រធា នា ធិបតី​បារ៉ាក់​អូបាម៉ា ខណៈ​ដែល​លោក​ជំរុញ​ឱ្យ​មាន​ការ​សង្គ្រោះ ក្រុមហ៊ុន​ General Motor​ និង Chrysler ។​ ហើយ​វា​ជា​ពេល​

ទិន្ន​ន័យ​ឧស្សាហកម្ម​អាមេរិក​បាន​បង្ហាញ​ថា​ការ​លក់​រថយន្ត​របស់​អាមេរិក​កើន​ឡើង​២០%​នៅក្នុង​ខែ​សីហា​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​​៣ឆ្នាំ​កន្លង​មក​នេះ​ បើ​ទោះបីជា​​តម្លៃហ្គាស​​និង​សាំង​ឡើង​ថ្លៃ​ក៏​ដោយ​ ។ នេះ​គឺ​ជា​ដំណឹង​មួយ​ល្អ​សម្រាប់​លោក​ប្រធា នា ធិបតី​បារ៉ាក់​អូបាម៉ា ខណៈ​ដែល​លោក​ជំរុញ​ឱ្យ​មាន​ការ​សង្គ្រោះ ក្រុមហ៊ុន​ General Motor​ និង Chrysler ។​ ហើយ​វា​ជា​ពេល​វេលា​មួយ​ដែល​លោកត្រូវ​សាង​ប្រជា​ប្រិយ​ភាព​ដើម្បីទទួល​បាន​សំឡេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សាជា ថ្មីនាខែ​វិច្ឆិកា​ខាង​មុខ​ ស្របពេល​ដែល​មាន​មតិ​ជា​ច្រើន​ចោទ​ប្រកាន់​លោក​ថា ​មិន​បាន​ចាត់​វិធាន​ការ​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ស្រោច​ស្រង់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ ។

លោក​ឃើដ មែក​ណេល ប្រធាន​ក្រុមហ៊ុន GM និយាយ​ថា ការលក់​រថយន្ត​គឺ​ជា​ចំណុច​មួួយ​ល្អ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​គ្រប់​ៗ​ឆ្នាំ​ទាំង​អស់ ​ហើយ​​និន្នាការ​នេះ​នឹង​នៅ​តែបន្ត​រហូត​ ។ នៅ ពេល​ដែល​សេដ្ឋកិច្ច​នៅ​តែ​មាន​ការ​ប្រកួត​ប្រជែង​ នោះ​ក្រុម​ហ៊ុន ​GM នៅតែ​មាន​សក្តានុពល​ហើយ​ឃើញ​ឱកាស​ជាច្រើន​នាពេល​ខាង​មុខ​ ។ តាម​ទិន្ន​ន័យ​នៃ​ការ​លក់​រថយន្ត​បង្ហាញ​ថា ការ​លក់​ក្នុង​ផ្នែក​ឧស្សាហ កម្ម​មាន​ចំនួន​១៤,៥២​លាន​គ្រឿង​បើ​ធៀប​នឹង​ឆ្នាំ​២០១១ លក់​បាន​១២,៤៦​លាន​គ្រឿង​ ។

នេះ​គឺជា​ល្បឿន​នៃការលក់​ដាច់​បំផុត​ចាប់​តាំង​ពី មានគម្រោង​លើក​ទឹក​ចិត្ត​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​ឈ្មោះ​ថា Cash for Clunker (គម្រោង​ដែល​ផ្តល់​ឱ្យ​ម្ចាស់​យាន​យន្ត​ធ្វើ​ពាណិជ្ជ​កម្ម​លើ​រថយន្ត​ចាស់​ៗ ស៊ី​សាំង​ច្រើន​ប្តូរ​យក​រថយន្ត​ថ្មី​) ។សេដ្ឋ​វិទូក្រុម​ហ៊ុន​ Ford លោក​ជែន​នី​ លីន និយាយ​ថា មូលដ្ឋាន​គ្រឹះ​សេដ្ឋ​កិច្ចនៅ​ថេរ​ប៉ុន្តែ​មាន​ស្ថិរ​ភាព ។ នេះ​មាន​ន័យ​ថា​មិន​មាន​អ្វីដែល​ផ្លាស់​ប្តូរ​ទេ​សម្រាប់​ទស្សន​វិស័យ​សេដ្ឋកិច្ច​អាមេ រិក​ដែល​នឹង​កើន​ពី​២,០%ទៅ ២,៥% នៅ ​ឆ្នាំ​នេះ​ ៕