ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុ​ន​អាកាស​ចរណ៍សិង្ហបុរី​ដំណើរ​ការ​ហោះ​​ហើរ​ទៅកាន់​ទីក្រុង​រ៉ង់​ហ្គូន​រៀង​រាល់​ថ្ងៃ

13 ឆ្នាំ មុន

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​(SIA) និយាយ​ថា​ ខ្លួន​នឹង​ចាប់​ផ្តើម​ការ​ហោះហើរ​ទៅ កាន់​ទីក្រុង​រ៉ង់ហ្គូន​ជា​​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​​ខែ​តុលា​ខាង​មុខ​ ដើម្បី​បំពេញ​តម្រូវ​ការ​ផ្នែក​ពាណិជ្ជកម្ម​និង​ភ្ញៀវ​ទេសចរ​ដែល​កើន​ឡើង​ឥត​ឈប់​ឈរ​ ។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ចំពេល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​អាកាស​ចរណ៍​នានា​នៅ​លើ​ពិភព​លោក​ចំពោះ​ប្រទេស​ភូមា​បន្ទាប់​ពីប្រទេស

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​(SIA) និយាយ​ថា​ ខ្លួន​នឹង​ចាប់​ផ្តើម​ការ​ហោះហើរ​ទៅ កាន់​ទីក្រុង​រ៉ង់ហ្គូន​ជា​​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​​ខែ​តុលា​ខាង​មុខ​ ដើម្បី​បំពេញ​តម្រូវ​ការ​ផ្នែក​ពាណិជ្ជកម្ម​និង​ភ្ញៀវ​ទេសចរ​ដែល​កើន​ឡើង​ឥត​ឈប់​ឈរ​ ។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ចំពេល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​អាកាស​ចរណ៍​នានា​នៅ​លើ​ពិភព​លោក​ចំពោះ​ប្រទេស​ភូមា​បន្ទាប់​ពីប្រទេស​នេះ​បាន​ធ្វើ​​កំណែ​ទម្រង់​​នយោបាយ​ក្នុង​​ប្រទេស​កាល​ពី​ឆ្នាំ​មុន​ ។

អនុប្រ​ធាន​ប្រតិ​បត្តិ​ SIA លោក​ម៉ាក​ ស្វី​វ៉ា​ (Mak Swee Wah) និយាយ​ថា តម្រូវ​ការ​បាន​និង​កំពុង​កើន​ឡើង​ខ្លាំង​សម្រាប់​ទាំង​ពាណិជ្ជកម្ម​និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​មក​​កាន់​ប្រទេស​ភូមា​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​សិង្ហ​បុរីមាន​បំណង​បម្រើ​សេវា​ហោះ​ហើរ​សម្រាប់​ភូមា​ជា លើក​ដំបូង ។

SIA​ នឹង​កាន់​កាប់​ការ​ហោះ​ហើរ​ចំនួន​៧​ក្នុង​ចំណោម​ការ​ហោះហើរ​ទាំង​១៦​រៀង​រាល់​សប្តាហ៍​តាម​អាកាស​យាន​ដ្ឋាន​ Silk Air ចាប់​ពី​ថ្ងៃ​ទី២៨​តុលាត​ទៅដោយ​ប្រើ​យន្ត​ហោះ​ប្រភេទ​ Boeing 777-200 ដែល​មាន​​323​កៅ​អី​ ។ ជាទូទៅអាកាស​យាន​ដ្ឋាន​​ Silk Air ប្រើ​​យន្ត​ហោះប្រភេទ​ AirBus A320 ។  លោក​ម៉ាក​បន្ថែម​ថា SIA និង SilkAir កំពុង​សម្លឹង​មើល​កាលានុវត្ត​ភាព​ទីផ្សារ​និង​ការ​ចាប់​ផ្តើម​សេវា​របស់​ SIA ដើម្បីអាចឱ្យ​យើង​បំពេញតម្រូវ​ការ​សម្រាប់​ការ​ធ្វើ​​ដំណើរ​ដែល​ចេះ​តែ​កើន​ឡើង​ឥត​ឈប់​ឈរ​ចំពោះ​គោល​ដៅ​ដែល​ពេញ​និយម​មួយនេះ ៕