ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាប់​ខ្មាំង​បារាំង​4នាក់​ចាប់​​នៅ​នីហ្ស័រ​តាំង​ពី​ឆ្នាំ​2010​អាច​នៅរស់​​

12 ឆ្នាំ មុន

បណ្តាញ​អីុន​ធើរណេត​មួយ​របស់​ប្រទេស​ម៉ូ​រីតានី​បាន​​ចេញ​ផ្សាុយ​កាលពី​ថ្ងៃ​ទី​៨ កញ្ញា ​នូវ​វីដេ​អូ​មួយ​ដែល​បង្ហាញ​ចំណាប់​ខ្មាំង​​ជន​ជាត​ិ​បារំាង​​៤​នាក់​ស្ថិតក្នុង​កណ្តាប់​ដៃ​ពួក​អាល់​កៃ​ដា ​នៅ​សា​ហែល​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា​ដើម្បី​ដោះ​លែង​ពួកគេ ។
វីដេ​អូ​នេះ​​ថត​កាល​​​ពី​ដំណាច់​ខែ​ សីហា ​ហើយ​​ចាក់​ផ្សាយ​ខណ​ៈស​ល់​ពេល​៨​ថ្ងៃ​ទៀត​ដល់​ខួប​គម្រប់​២ឆ្នាំ​នៃ​ការចាប់​ពង្រត់​អ្នក​ទាំង​នោះ​នៅ​ប្រទេស​នី​ហ្ស័រ ។

​ក្នុងវីដេអូ​នោះ​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ទី​៧ កញ្ញា ​ដោយ​SAHARA MEDIAS ចំណាប់​ខ្មាំង​​ម្នាក់​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​៤នាក់​នោះ​និយាយ​ថា ​យើង​បង្ហាញ​ខ្លួន​​ថត​វីដេអូ​នោះ​​នា​ថ្ងៃ​ទី​២៩ ​សីហា ​២០១២ ។ ប្រការ​​នេះ​បង្ហាញ​ថា​ យើង​ជាប់​ជា​ចំណាប់​ខ្មាំង​រយៈ​ពេល​២​ឆ្នាំ​ហើយ ។

​វីដេអូ​នោះ​បញ្ជាក់​ថា​​ចំណាប់ខ្មាំង​ទាំង​៤​​​នាក់​​ទោះ​បី​ពួកគេ​មា​នរូបរាង​ស្គម​ស្គាំង ​ហេវ​ហត់ ​ក៏ប៉ុន្តែ​ពួក​គេ​នៅ​រស់ ។ ​តា​មវីដេអូ​ចំណាប់​ខ្មាំង​​ទាំងនោះ​អំពាវនាវ​ដល់​សាច់​ញាតិ​​បណ្តា​និយោ​ជក​ និងអាជ្ញាធរ​​​​បារំាង​ធ្វើ​ការ​ចរចា​ដើម្បី​ឱ្យ​ទទួល​បាន​ការដោះលែង​ពួកគេ ។ ​ពួកគេ​​ទទូច​ជា​ពិសេស​ដល់​និយោជក​​ ក្រុម​ហ៊ុន​នុយ​ក្លេអ៊ែរ​ សាធា​​រណ​ៈបារំាង​​ AREVA​និងនិយោជក​ក្រុម​ហ៊ុន​ដៃគូ SATOM ​ឱ្យ​ធ្វើ​អន្តរាគមន៍​​ ។ ​ជន​ជាតិ​បារំាង​ទាំង​៤នាក់​នោះ​ត្រូវ​ចាប់​ពង្រត់​កាលពី​ថ្ងៃទី​១៦ កញ្ញា ​ឆ្នាំ​២០១០ ​នៅ​ ARLIT ភាគ​ខាង​ជើង​​នីហ្ស័រ​ ហើយ​ចាប់​តាំងពី​ពេល​នោះ​មក​ស្ថិត​ក្នុងកណ្តាប់​ដៃ​អាល់​កៃដា​តំបន់​MAGHREB អ៊ិស្លាម AQMI ​​។ ពួក​នោះ​បាន​ចាប់​ជាមួយ​គ្នា​នូវមនុស្ស​៣​នាក​់​ទៀត​ដែល​ក្រោយ​​​មក​ត្រូវ​បាន​ដោះ​លែង ៕